«ហេតុអី?»
«រងា»
«តែខ្លួនក្ដៅណាស់ បែកញេីសឡេីងជោកហេីយ»
«អត់ងូតទេ! យ៉ាងណាក៏អត់ងូតដែរ!»អស់ជម្រេីស
កំលោះចាស់ក៏លែងបង្ខំ។ ហេីយប្ដូរពីការបង្ខំ ដោយការ
បឺតមាត់យកជំងឺមកចូលក្នុងខ្លួនវិញ។ សុខចិត្តឈឺខ្លួនឯងក៏
មិនចង់ឃេីញម្ចាស់កែវភ្នែកឈឺដែរ។
«ជីបជុបៗ»លេងអណ្ដាត ផ្ដោះផ្ដង គ្រវាសគ្រវែង
កៀរកោសជាមួយគ្នាអស់រយៈពេលជាច្រេីននាទី ទេីប
ជុងហ្គុក ព្រមដកបបូរមាត់ចេញមកវិញ រួចចោលក្រសែភ្នែក
សម្លឹងមេីលកូនមនុស្សដែលគិតតែសេីចញឹមៗ អឹមអៀន
ហេីយក៏អស់សំណេីច។
«ចាំមេីលពូឆ្លងគ្រុនពីហ្វៀណា»
«សឺត...ពូត្រៀមខ្លួនហេីយ»គេរឹងមាំយ៉ាងនេះ ខ្លាចអ្វី
នឹងជំងឺគ្រុនក្ដៅតែប៉ប៉ុនហ្នឹងនោះ។ តែថា...សកម្មភាពពួកគេទាំងពីរនាក់ ហាក់ដូចស្អិតរមួតលេីសពីធម្មតា?មានអ្វីមិន
ប្រក្រតីឫ?
តុកៗ តុកៗ
«សូមអនុញ្ញាត! សូមជម្រាបលោកម្ចាស់និងម្ចាស់តូចថា
លោកស្រីធំ ឲ្យលោកទាំងពីរត្រៀមខ្លួន ព្រោះមានភ្ញៀវពិសេសមកពិសារអាហារពេលល្ងាចនៅថ្ងៃនេះចាស៎!»ជុងហ្គុក និង ថេយ៉ុង ងាកមុខសម្លឹងមេីលគ្នាទាំងចម្ងល់ ចង់ដឹងថា
លោកស្រីធំ អញ្ជេីញអ្នកណាមក?ពិសេសប៉ុនណា?ហេតុអ្វី
ចាំបាច់ឲ្យហ្វៀ ចេញទៅទទួលទាំងមួយតួខ្លួន តាំងពីក្បាល
ដល់ចុងសក់មានតែជំងឺ។
ព្រះអាទិត្យអស្ដង្គតផុតបាត់ទៅ ជំនួសមកវិញនូវពន្លឺភ្លឺថ្លានៃព្រះចន្ទនាពេលរាត្រីជំនោរត្រជាក់ ធ្លាក់ទឹកសន្សេីម។
នៅក្នុងវិមានក្រហមទាំងមូល ពោរពេញដោយភ្លេីងចម្រុះ
ពណ៌គ្រប់ទីកន្លែង ហែហមចាំទទួលភ្ញៀវពិសេសរបស់លោក
ស្រីធំ យ៉ាងអធិកអធម។
ឡានស៊េរីទំនេីបឈានមុខលំដាប់ប្រទេសនៅប៉ែក
អឺរ៉ុប បរចូលក្នុងបវិវេណវិមានក្រហមចំនួនបីគ្រឿង នាំយក
មនុស្សស្រីចំណាស់វ័យប្រហែលជា៥០ឆ្នាំប្លាយ ជាមួយនឹង
មនុស្សប្រុសដ៏ស្រស់សង្ហាវ័យប្រមាណជា២៥ឆ្នាំមកជាមួយ។
Ep46: ខ្ញុំដឹងថាម៉ាក់នឹងធ្វេីបែបនេះ ទេីបខ្ញុំលេងខ្សែលេីកាត់លេីម៉ាក់វិញ!
Start from the beginning
