រាល់ពាក្យសម្ដីគេ មិនគួរឲ្យជឿអីបន្តិច មនុស្សដូចជាគេបើមិនបានបួនទឹកអីប្រហែលដេកមិនលក់ទេមើលទៅ។ ប៉ុន្តែប្លែកដែរដែលយប់នេះគេនៅដេកក្នុងបន្ទប់នាយ រាល់ដងលឺថាគេមិនទម្លាប់ដេកក្នុងបន្ទប់នរណាឬជាមួយនរណាទេ តែគេដូចជាមកដេកឱបនាយច្រើនដងដែរហើយ។
"មេឃចង់ភ្លៀងហើយ?"
នាយតូចលឺសម្លេងផ្គរលាន់នៅខាងក្រៅទើបភ្ញាក់ដឹងខ្លួនទាំងកណ្ដាលយប់។ នាយងើបចេញពីគ្រែដើរទៅបិទបង្អួចនិងវាំងនន ខ្លាចថាគេភ្ញាក់ដោយការភ័យខ្លាចដូចថ្ងៃមុនទៀត។
"មិញក្រោកទៅណា?"
មកដល់គ្រែភ្លាមក៏ដឹងថាគេភ្ញាក់ទៅហើយ នៅទាញនាយទៅឱបហើយចាំសួរដេញដោលទៀត។
"មេឃរកភ្លៀង ទើបខ្ញុំទៅបិទវាំងននខ្លាចលោកភ្ញាក់"
"មិនចាំបាច់ទេ កុំមកធ្វើល្អដាក់យើងទេ"
"ហេតុអី? ទោះលោកអាក្រក់ដាក់ខ្ញុំ ក៏មិនប្រាកដថាខ្ញុំត្រូវធ្វើអាក្រក់ដាក់លោកវិញដែរ"
"យើងមិនពេញចិត្តដែលឯងចេះដឹងរឿងយើង ធ្វើល្អដាក់យើង តួនាទីឯងគ្រាន់តែកំដរយើងធ្វើរឿងលើគ្រែទៅបានហើយ"
ត្រូវហើយ! នាយវិះនឹងភ្លេចខ្លូន ភ្លេចតួនាទី។
ដោយទ្រាំនៅស្ដាប់ពាក្យពិតដ៏គ្រោតគ្រាតរបស់គេមិនបានទើបថេយ៉ុងរើចេញពីរង្វង់ដៃគេនិងរុញទ្រូងគេចេញមិនចង់ឲ្យមកក្បែរ។
"បើលោកត្រូវការបែបហ្នឹងមែន អ៊ីចឹងកុំមកឱបថើប កុំមកដេកជាមួយខ្ញុំ ទៅបើបន្ទប់លោកវិញទៅព្រោះថាខ្ញុំបានបម្រើលោករួចហើយ"
"ថេយ៉ុង! ហ៊ានច្រានយើងផង?"
"ក្រែងចង់បានទំនាក់ទំនងបែបហ្នឹងមិនអ៊ីចឹង?"
"យើង... "
នាយចង់បានបែបហ្នឹងច្បាស់ណាស់តែពេលគេធ្វើខ្លួនឃ្លាតឆ្ងាយពិតមែន នាយក៏ហាក់ធ្វើចិត្តមិនបាន។
"ឆាប់ដេកទៅយប់ហើយ វាមិនល្អដល់កូនទេ"
អាងអីយកកូនធ្វើជាលេស! ព្រោះតែគិតដល់កូន នាយតូចក៏ព្រមនៅស្ងៀមឲ្យគេដេកឱបបានមួយភ្លែតឲ្យគេអស់ចិត្ត ទើបលួចងើបចេញ យកខ្នើយនិងភួយនាំកូនទៅដេកនៅលើសាឡុងវិញ។មិនព្រមដេកជាមួយគេឡើយ ក្រោយពីដឹងហើយថាទោះខំបន្តទៀត ក៏ឋានៈនាយនៅតែជាទាសករបម្រើតណ្ហារបស់គេ។
មួយសន្ទុះក្រោយមកជេឃេក៏បើកភ្នែកឡើង ដើរទៅរកអ្នកដែលដេករួញខ្លួននៅឯសាឡុង។
"មិនរងារទេហេស?"
តាមពិតនាយភ្ញាក់តាំងពីគេលួចងើបចេញពីនាយមកម្ល៉េះ តែធ្វើជាមិនដឹង លុះដល់ពេលឃើញរាងតូចដេកលក់សុខស្រួលហើយទើបនាយងើបឡើងទៅមើលគេ។ មិនមែននាយមិនចង់ទទួលយកអំពើរល្អរបស់គេ តែនាយខ្លាចទៅវិញទេ ខ្លាចថារឿងដដែលៗវានឹងកើតឡើង។
គេដូចជាម៉ាក់នាយមិនខុស ក្រៅពីសម្រស់ដែលស្អាតគ្មាននរណាផ្ទឹម នៅមានចរិតយាមាយាទស្លូតបូតទន់ភ្លន់ ប៉ុន្តែនោះគ្រាន់តែជាសម្បកក្រៅ ធាតុពិតគាត់ឃោរឃៅ លោភលន់ចង់បានតែទ្រព្យសម្បត្តិ។ចុងក្រោយគាត់នៅតែលួចរត់តាមសាហាយនិងកូនចោលលោកប៉ាដែលស្រលាញ់គាត់ស្មើរជីវិត និងកូនប្រុសដែលគ្មានបានការម្នាក់នេះ។ គាត់មិនបានយកនាយទៅជាមួយព្រោះកាលពីក្មេងនាយតែងតែមានជំងឺជាប់ខ្លួន ជាក្មេងទន់ខ្សោយ ហាក់រង់ចាំតែសេចក្ដីស្លាប់ប៉ុណ្ណោះ បើយកទៅតាមមានតែចំណាយនិងចំណាយ គ្មានប្រយោជន៍សម្រាប់គាត់។
"ឯងនឹងមិនដូចគាត់ទេមែនទេ?"
នាយឡើងទៅដេកជាមួយថេយ៍នៅលើសាឡុងដោយសុខចិត្តទ្រាំចង្អៀតនិងឈឺខ្លួនឲ្យតែបាននៅក្បែរគេ ផ្ដល់ភាពកក់ក្ដៅឲ្យគេដោយរាងកាយរបស់នាយ។
សម្លេងផ្គររន្ទះ និងភ្លៀងមិនអាចធ្វើអីនាយបានទៀតទេពេលនាយនៅក្បែរ។នាយមិនបានយល់ថាឯការ ឬនឹកឃើញអារម្មណ៍ដែលត្រូវមនុស្សជាទីស្រលាញ់បោះបង់ទៀតឡើយ។ វាហាក់ដូចជាវត្តមានគេបានព្យាបាល តភ្ជាប់ស្នាមប្រេះដែលធ្លាប់មានក្នុងបេះដូងនាយ។
To be continue 💗
Cover ថ្មីស្អាតអត់? 😂😂 បើជាន់របស់គេប្រាប់ផង🤧🤧
Admin នៅតែអត់អាចខំមិនជាខ្មែរបាន 😪😪 តែចង់សួរថាល្អមើលអត់?
YOU ARE READING
មេរៀនស្នេហ៍ ប្រុសកំពូលមារ🖤 [End] ✅
Fanfictionថេយ៉ុង មានតួនាទីបង្រៀនមនុស្សគ្មានបេះដូងដូចជា ជេឃេ ឲ្យទទួលស្គាល់ថា លើលើកនេះពិតជាមានស្នេហាស្មោះស្ម័គ្រពិតមែន តែមើលទៅមុននឹងបង្រៀនគេបាន នាយប្រហែលត្រូវគេផ្ដល់មេរៀនរោលរាលសឹងតែទន់ជង្គង់ ព្រមលើកទង់សមុនទៅហើយ។ ចុងក្រោយ តើអ្នកណាជាអ្នកត្រូវបានបង្ក្រាបពិតប្រាកដ...
Ch25: ឯងមិនក្បត់យើងទេមែនទេ?
Start from the beginning
![មេរៀនស្នេហ៍ ប្រុសកំពូលមារ🖤 [End] ✅](https://img.wattpad.com/cover/335438589-64-k962231.jpg)