មកដល់មន្ទីពេទ្យ រាងតូចត្រូវគេអូសទាញចូលទៅតាមផ្លូវក្រោយ ហើយក៏ចូលដល់បន្ទប់មួយដែលគ្មានអ្នកជំងឺផ្សេងទៀត មិនដឹងថាគេធ្វើបែបនេះយ៉ាងម៉េចបាន។ ឬមួយគេមានមន្ទីពេទ្យគ្រប់គ្រងដូចជាបងប្រុសដែរ?
"ម៉ោះចូលទៅ"
"ខ្ញុំគ្រាន់តែវិលមុខធម្មតាមិនចាំបាច់ដល់ថ្នាក់នេះទេ"
ហេតុអីនាំមកបន្ទប់ពិនិត្យទំនើបបែបនេះ ថែមទាំងមានគ្រូពេទ្យច្រើនទៀតផង។
"ឆាប់ចូលទៅ"
ថេយ៍យល់ព្រមចូលទៅដេកលើគ្រែពេទ្យឲ្យគេពិនិត្យតាមសម្រួល តែគ្រូពេទ្យបែជាប្រុងយកសឺរ៉ាងយកមកចាក់នាយទៅវិញ។
"អា៎... កុំ... លែង!"
ពេទ្យនាំគ្នាចូលមកចាប់រាងតូច ព្រោះគេរើពេករកចាក់មិនកើត។ ម្នាក់ចាប់ដៃ ម្នាក់ចាប់ជើងហើយក៏សង្កត់គេឲ្យដេកលើគ្រែពេទ្យ មិនឲ្យបម្រាស់។
"មនុស្សអាក្រក់! លោកចង់ធ្វើអីទៀតហើយ? លែងខ្ញុំ! លែងខ្ញុំទៅ!"
រឿងគ្រប់យ៉ាងសឹងតែកើតឡើងដដែលៗមកលើនាយ តែម៉េចក៏នាយនៅជឿគេទៀត! គេមានបំណងបោកឲ្យនាយមកដល់ទីនេះ ដើម្បីសាកថ្នាំឆ្កួតឡប់របស់គេ គេនៅតែជាគេ ជាមនុស្សបោកប្រាស់ ចិត្តខ្មៅ!
"អឹក... ហឹកៗ.... កុំអី! ខ្ញុំមិនចង់ទេ ខ្ញុំខ្លាចណាស់ លោកកុំធ្វើដាក់ខ្ញុំបែបនេះទៀតអី"
អារម្មណ៍ដែលត្រូវគេចាប់ដោតម្ជុលជាច្រើនដើមជាប់សាច់ ទុកចោលរាប់ម៉ោង រាប់ថ្ងៃ នាយពិតជាមិនចង់ស្គាល់ទៀតទេ វាពិតជាឈឺណាស់។
"នៅឲ្យស្ងៀម បើមិនចង់ឈឺខ្លាំង"
"ហឹកៗ ជេឃេ... ជេឃេ ថេយ៍សុំអង្វរណា៎"
នេះជាលើកទីប៉ុន្មានហើយដែលនាយអង្វរគេ? ហេតុអី ហេតុអីគេគ្មានចិត្តមេត្តាបន្តិចទាល់តែសោះ។
"ពួកលោកនៅចាំអីទៀត ឆាប់ចាត់ការទៅ"
"បាទ/បាទ"
"ហឹកៗ"
សម្លេងយំខ្សឹកខ្សួលនៅតែបន្តលឺជាហូរហែរហូតដល់ជាតិថ្នាំចាប់ផ្ដើមធ្វើទុក្ខ ឯម្ចាស់ខ្លួនក៏សន្លប់បាត់ស្មារតីនៅពេលនោះ។
ប៉ុន្មានម៉ោងក្រោយមក ជេឃេក៏មកមើលរាងតូចដែលកំពុងដេកស្ដូកស្ដឹងក្នងបន្ទប់សម្រាក ជាមួយនឹងពេទ្យជំនិតរបស់ខ្លួន។ គ្មានអ្វីចម្លែកទេ ដែលគេអាចបញ្ជាមនុស្សនៅទីនេះបាន ព្រោះនេះជាមន្ទីពេទ្យរបស់នាយដូចគ្នា។
"នេះលោកប្រធាន យើងបានពិនិត្យរួចអស់ហើយ"
ឯកសារពិនិត្យរាងកាយថេយ៍ទាំងប៉ុន្មានត្រូវប្រគល់ដល់ដៃរបស់គេ។ គេនាំថេយ៉ុងមកដល់ទីនេះមិនមែនមានគោលបំណងតែមួយនោះទេ។
"យ៉ាងម៉េចដែរ?"
បានលទ្ធផលគ្រប់យ៉ាងរួច ពួកគេក៏នាំគ្នាដើរចេញទៅមុខបន្ទប់ដើម្បីនិយាយគ្នាតែពីរនាក់ ទុកត្រឹមអ្នកជំងឺឲ្យដេកនៅខាងក្នុងម្នាក់ឯង។
"គឺ... សូមទោសផងលោកប្រធាន"
"ស្អីគេ?"
ជេឃេបើកយកឯកសារមកមើលម្ដងមួយៗ តែវាសុទ្ធតែគ្មានបានការ គ្មានអ្វីដូចដែលនាយចង់បានបន្តិចសោះ។
"អ្នកប្រុសតូចគ្មានផ្ទៃពោះទេ!"
"ចង្រៃយ៍! *ប្រាវ"
ប៉ុន្មានខែទៅហើយ វានៅតែមិនទាន់បានជោគជ័យទៀត ហេតុអីទៅ?
"ចុះក្រែងលើកមុន លោកថាថ្នាំយើងជិតមានប្រសិទ្ធភាពហើយនោះអី?"
"អឺ... គឺ... ប្រហែលជាយើងពិនិត្យមិនទាន់ឃើញក៏ថាបាន"
"គ្មានបានការមែន!"
"ពួកយើងបានបន្ថែមកម្រិតថ្នាំហើយ ធានាថាប្រាកដជាបានផលឆាប់ៗ"
"ច្បាស់ទេ?"
"គឺបាទ... ហើយនៅមានទៀតលោកប្រធាន ខ្ញុំបានត្រៀមថ្នាំនេះឲ្យលោកប្រធានជាពិសេសដើម្បីឲ្យអ្នកប្រុសតូច សម្រាប់ឲ្យកូនឆាប់លូតលាស់"
"ក្រែងថាគេមិនទាន់មានកូន"
"ប្រើមួយនេះហើយនឹងឆាប់មាន"
"ប្រើយ៉ាងម៉េច?"
"បាទ គឺ..."
ក្រោយខ្សឹបប្រាប់រួចរាល់ ជេឃេក៏ងក់ក្បាយល់ស្របនិងចង់អនុវត្តវាភ្លាមៗតែម្ដង។ ថ្នាំមួយនេះនឹងជួយឲ្យកូនរបស់គេឆាប់បានលូតលាស់នៅក្នុងពោះថេយ៉ុងមិនខាន។
To be continue 💗
Admin ឲ្យតែដល់ម៉ោង 12 សឹងតែខ្ជិលសរសេរត បានម៉ានផុសប៉ុណ្ណឹងម៉ង 😂 គិតថាមួយភាគៗរបស់ admin តិចពេកអត់?
ចាំវគ្គក្រោយចាំធ្វើបាប ឥឡូវប៉ុណ្ណឹងសិន 😌 ចាំមើលគេប្រើថ្នាំហ្នឹងម៉េច 😁 បងតួស្ដេចថ្នាំចឹងអូនតួរាងយ៉ាប់តិចហើយ 🤨😛
YOU ARE READING
មេរៀនស្នេហ៍ ប្រុសកំពូលមារ🖤 [End] ✅
Fanfictionថេយ៉ុង មានតួនាទីបង្រៀនមនុស្សគ្មានបេះដូងដូចជា ជេឃេ ឲ្យទទួលស្គាល់ថា លើលើកនេះពិតជាមានស្នេហាស្មោះស្ម័គ្រពិតមែន តែមើលទៅមុននឹងបង្រៀនគេបាន នាយប្រហែលត្រូវគេផ្ដល់មេរៀនរោលរាលសឹងតែទន់ជង្គង់ ព្រមលើកទង់សមុនទៅហើយ។ ចុងក្រោយ តើអ្នកណាជាអ្នកត្រូវបានបង្ក្រាបពិតប្រាកដ...
Ch19: ថេយ៍សុំអង្វរ...
Start from the beginning
![មេរៀនស្នេហ៍ ប្រុសកំពូលមារ🖤 [End] ✅](https://img.wattpad.com/cover/335438589-64-k962231.jpg)