«មានអ្វីក៏ឆាប់និយាយមកយើងគ្មានពេលច្រើនទេ»ដាក់គូទអង្គុយសឹងមិនទាន់ដល់កៅអីនាយក្រាស់ក៏បោះសម្ដីប្រាវទៅកាន់គ្រូពេទ្យគេប្រញាប់ទៅមើលអាល្អិតនោះផងមានអីក៏មិននិយាយអោយលឿនៗមកតិចដាល់បែកមាត់ឥឡូវ><

«បាទគឺដោយសារតែអ្នកជំងឺទទួលរងនូវការប៉ះទង្គិចភ្នែកក្បាលរាងធ្ងន់ធ្ងរ ហើយវាប៉ះពាល់ដល់ប្រព័ន្ធប្រសាទទើបធ្វើអោយអ្នកជំងឺបាត់ការចងចាំរយះយូរគួរសមដូចនេះខ្ញុំចង់អោយលោកម្ចាស់មើលថែគេអោយបានល្អមិនយូរមិនឆាប់គេនឹងចង់ចាំបានវិញហើយទាន»គ្រូពេទ្យមិនហ៊ានចាយពេលយូរក៏រៀបរាប់ពីស្ថានភាពរបស់រាងតូចដល់ជុងហ្គុកបានស្ដាប់ទៅតាមអ្វីដែលគាត់ពិនិត្យឃើញទាំងអស់នាយក្រាស់ក៏មិនបាននិយាយអ្វីទៀតគ្រាន់តែគ្រហឹមជាការដឹងលឺ.

បន្ទាប់ពីជួបពិភាក្សាជាមួយគ្រូពេទ្យរួចជុងហ្គុកក៏រហ័សបោះជំហ៊ានសម្ដៅទៅរកបន្ទប់ដែលមានរាងតូចនៅខាងក្នុងតាមដោយនាយវុនជាជំនិតនៅពីក្រោយ

*ក្រាក

ទ្វារបានបើកដោយដៃមាំទាំបង្ហាញអោយឃើញកាយតូចល្អិតកំពុងដេកស្ដូកស្ដឹងនៅលើគ្រែមានទឹកមុខស្លេកស្លាំងដោយមានសេរ៉ូមជាប់នៅនឹងដៃតែទោះជាគេស្ថិតក្នុងស្ថានភាពបែបនេះក្ដីជុងហ្គុកនៅតែមើលឃើញគេស្អាតគឺស្រស់ស្អាតខ្លាំងណាស់
ស្បែកសស្អាតទន់រលោងដែលនាយអាចដឹងបានតាមរយះការបីមុននេះ ទម្រង់មុខពងក្រពើរថ្ពាល់ប៉ោងៗគួរអោយចង់ថើបព្រមទាំងបបូរមាត់តូចច្រមិចគួរអោយចង់ចាប់បឺតជាពិសេសទៀតនោះក្លិនខ្លួនក្មេងនេះក៏ក្រអូមប្រហើគួរអោយចង់ហិត.

«លោកម្ចាស់គិតយ៉ាងណាចំពោះអាល្អិតនេះទាន»វុនដោយឃើញជុងហ្គុកចូលមកមួយសន្ទុះហើយគិតតែពីឈមើលអ្នកជំងឺដោយមិនមាត់ក៏គេក៏ចាប់សួរនូវអ្វីដែលគេគិតទុកថានឹងសួរយូរហើយ

«ហុឹម..យើងជាអ្នកធ្វើអោយគេខ្លាចជាបែបនេះចឹងហើយយើងនឹងមើលថែគេត្រឡប់មកដូចដើមវិញ»នាយក្រាស់និយាយប្រាកដប្រជាមិនបានលេងសើចឡើយគេនឹងមើលថែអាល្អិតនេះទុកជាសំណងដែលបានធ្វើខុសផងហើយនឹង...(តាមបេះដូងផង😚)

នៅមើលរាងតូចបានយូរបន្តិចជុងហ្គុកក៏ត្រូវទៅក្រុមហ៊ុនដោយសារតែគេមានប្រជុំម្ចាស់ភាគហ៊ុនតែក៏មិនភ្លេចអោយអង់ក្សរៈពីរនាក់ដែលគេបានហៅមកអោយនៅយាមមុខបន្ទប់អោយបានល្អ.

+JJK's Group

នាយសង្ហារដើរចូលមកក្នុងក្រុមហ៊ុនអមដោយនាយវុនដើរតាមពីក្រោយបោះជំហ៊ានមួយៗមើលមកអង់អាចនឹងសង្ហារខ្លាំងណាស់បុគ្គលិកទាំងប្រុសទាំងស្រីគ្រាន់តែឃើញអគ្គនយកដើរមកភ្លាមនាំគ្នាឱនក្បាលគោរពសឹងដល់ដីជុងហ្គុកក៏មិនមាត់់ព្រោះវាទម្លាប់ទៅហើយនាយក៏ដើរចូលក្នុងជណ្ដើរយន្តតែម្នាក់ឯងឯនាយវុនទៅធ្វើការដែលនាយបានប្រើ

+office

ចូលមកដល់ក្នុងការិយាល័យនាយក្រាស់ក៏ចាប់មើលឯកសារមួយចំនួនព្រោះនាយកំពុងផលិតស្រាក្រហមរសជាតិថ្មីដែលនឹងចេញនៅចុងឆ្នាំនេះហើយការប្រជុំលើកនេះក៏និយាយពីគម្រោងនេះផងដែរ.

*តុកតុក

អង្គុយពិនិទ្យឯកសារបានប្រហែល15នាទីក៏ស្រាប់តែមានអ្នកគោះទ្វារពីក្រៅ

«ចូលមក!!»ជុងហ្គុកនាយនិយាយទាំងភ្នែកមិនដកចេញពីឯកសារ

*ក្រាក

«លោកម្ចាស់!!ខ្ញុំសុើបដឹងហើយទាន»ទទួលបានការអនុញ្ញាតនាយវុនក៏ដើរចូលមកដោយមានសឺមីអ្វីមួយនៅក្នុងដៃ

«ហឹម..ឯងថាទៅមើល!!»ជុងហ្គុកដកភ្នែកចេញពីឯកសារព្រមទាំងឈោងដៃទទួលសឺមីនោះពីជំនិតហើយបើកវាចាក់មកលើតុឃើញសិតតែរូបរបស់ក្មេងប្រុសតូចល្អិតម្នាក់មុខមាត់គួរអោយខ្នាញ់.

«បាទគឺគេមានឈ្មោះពេញថាគីមថេយ៉ុងមានអាយុ19ឆ្នាំជានិស្សិតឆ្នាំទី1ផ្នែកឌីហ្សាញគ្រឿងពេជ្រសព្វថ្ងៃគេរស់នៅពីរនាក់ម្ដាយក្នុងផ្ទះតូចមួយក្នុងក្រុងនេះហើយឪពុករបស់គេគឺស្លាប់បាត់ហើយ ហើយគេក៏មានយាយតាដែលរាល់ថ្ងៃនេះគាត់រស់នៅដេហ្គូឯណោះទាន!!ហើយនេះអាស័យដ្ឋានផ្ទះអ្នកស្រីគីម»វុនរៀបរាប់យ៉ាងក្បោះក្បាយ ត្រូវហើយមុនមកនេះបន្ដិចជុងហ្គុកបានបញ្ជាវុនសុើបពីប្រវត្តិ
ថេយ៉ុងដោយផ្អែកលើឈ្មោះដែលនាយបានឃើញក្នុងកាតសិស្សរបស់នាយតូចពេលនៅលើឡាន.

«ហុឹមស្អែកនេះយើងនឹងទៅជួបគាត់!!»








(ជុងហ្គុកទៅជួបអ្នកស្រីគីមធ្វើអី??)
____________

សូមរងចាំភាគបន្ដ...

សរសេរដោយ : គីមថេយ៍យ៉ាមុិ

អាចនឹងខុសអក្ខរាវិរុទ្ធខ្លះព្រោះមិនបានពិនិត្យសូមខន្ដី🙏

រីករាយក្នុងការអាន💋💜



💫សំណព្វចិត្តម៉ាហ្វៀចន💫Where stories live. Discover now