ភាគទី១ : វាសនាខុសគ្នា!

Start from the beginning
                                        

«នេះឯងហ៊ានគេចផងឬ? ពួកឯងចាប់វាទៅ!!»

«នេះពួកនាងចង់ធ្វើស្អីមិត្តយើង!!!?»

   ពេលនោះក៏មានសម្លេងមួយមកបង្អាក់សកម្មភាពទាំងអស់របស់ពួកគេទាំងនោះ មិនឲ្យចូលទៅប៉ះពាល់ស៊ុននូបានទាន់ពេលវេលា។

«អឺ....គឺ គឺគ្មានអីនោះទេ ពួកខ្ញុំគ្រាន់តែមកសួរនាំគេតិចតួចប៉ុណ្ណោះ តោះពួកឯងទៅវិញ»គ្រាន់តែឮសម្លេងនិងឃើញមុខម្ចាស់សម្លេងហើយនាងក៏រហ័សដកខ្លួនបបួលគ្នីគ្នាចេញទៅ

«ឆឺស! ឆ្កែចាំតែលបខាំពីក្រោយខ្នង»

«ស៊ុននូ តើឯងមិនអីទេឬ?»ក៏ងាកមកសួរមិត្ត

«យើងមិនអីនោះទេ អរគុណពួកឯងហើយណា»ស៊ុននូ

«ហេតុអីក៏ឯងនៅឈរទីនេះ? មិនទៅធ្វើការទេឬ?»

«យើងក៏រៀបនឹងទៅហើយ តែក៏ជួបពួកគេ»ស៊ុននូ

«ហ៊ឹម~ បើអញ្ចឹងចាំយើងជូនឯងទៅកន្លែងធ្វើការទៅចុះណា»

«មិនអីទេណា យើងមិនចង់រំខានពួកឯងច្រើនឡើយ»ស៊ុននូ

«នេះរំខានអីទៅ? ឯងជាមិត្តរបស់យើងសោះ មែនទេជុងវ៉ុន?»

«មែនហើយៗហេរីននិយាយត្រូវ តើរំខានអីទៅ?ក្រែងពួកយើងជាមិត្តនឹងគ្នាមិនអញ្ចឹងឬ?»ជុងវ៉ុន

«ម៉ោ! យើងជូនឯងទៅ»ហេរីន

   នាងក៏រុញស៊ុននូចូលឡានរបស់នាងដែលចតនៅពីមុខពួកគេ ហើយក៏មានអ្នកចាំបើកឡានឲ្យនៅក្នុងនោះផងដែរ ឯជុងវ៉ុនក៏ចូលឡានតាមក្រោយ។

   ហេរីនក៏បានឲ្យអ្នកបើកឡានជូនស៊ុននូមកដល់ពីមុខអាហារដ្ឋានមួយកន្លែង ដែលជាកន្លែងធ្វើការរបស់រាងតូច ដោយទីតាំងនោះក៏មិនស៊ូវជាឆ្ងាយពីសាលារៀនប៉ុន្មានដែរ។

«យើងអរគុណពួកឯងម្ដងទៀតណាដែលបានជូនយើងមក»ស៊ុននូ

«ឯងតែងតែអរគុណពួកយើងរហូត ធ្វើមើលតែអ្នកដទៃមិនធ្លាប់ស្គាល់គ្នាទៅហើយឯងនេះ ពួកយើងសុទ្ធតែជាអ្នកស្គាល់គ្នាតាំងតែពីក្មេងៗសោះ»ជុងវ៉ុន

«យ៉ាងណាក៏ពួកឯងជួយយើងច្រើនមកហើយដែរ យើងពិតជាក្រែងចិត្តខ្លាំងណាស់»ស៊ុននូ

•|𝗠𝘆 𝗳𝗼𝘅𝗶𝗲 𝗢𝗺𝗲𝗴𝗮|• |[𝗛𝗲𝗲𝗦𝘂𝗻]| //𝗞𝗵𝗺𝗲𝗿// Where stories live. Discover now