Episode23:ជីមីន......

Start from the beginning
                                        

"ហួយ...ទ្រង់ចំជាកំពូលមនុស្សពិតមែនបានហើយប្រយ័ត្នវាភ្ញាក់ខ្លួនប្រញាប់ចេញទៅកន្លែងវិញ"ថេយ៍និយាយបន្តើរទាញដៃជុងគុកមកកាន់នាំផ្លូវទ្រង់បន្តើរធ្វើអផយអ្នកដែរត្រូវគេកាន់ដៃនោះញញឹមបិទមាត់មិនជិតទេ

មកដល់កន្លែងសម្រាកវិញអ្នកស្រីមីងហ្វាក៏នៅឈរចាំរាងតូចល្មមខ្លាចក្រែងកូនមានបញ្ហាអ្វី

"យ៉ាងមិចហើយកូនមានបញ្ហាអ្វីដែរទេ"

"ហើយនេះអ្នកណាគេដែរ"អ្នកស្រីមើលមិនស្គាល់រាជបុត្រទី3ដោយសារទ្រង់បិទមុខ

"ម្ចាស់មីងមិនចាំខ្ញុំទេហ៎ "ជុងគុកទ្រង់សប្បាយចិត្តពេលដែរបានឃើញមនុស្សដែរខ្លួនតាមរកជាយូរតាមពិតជាម្តាយរបស់មនុស្សដែរគេស្រឡាញ់

"អ្នកណាមិនស្គាល់ទេប្រហែលៗមិនច្បាស់តែហេតុអីហៅខ្ញុំម្ចាស់មីង"

"គឺជុងគុកនោះអី ខ្ញុំខឹងម្ចាស់មីងហើយធ្វើជាមិនស្គាល់ខ្ញុំ"

"អាៗជុងគុកមកបានយ៉ាងមិចនេះបែកយូរធំកម្លោះស្តូកហើយបើតាមមីងចាំអាយុក៏មិនតិចដែរត្រូវទេឆ្នាំនេះ"អ្នកស្រីមីងហ្វានិងជុងគុកមើលទៅហាក់ដូចជាស្និតស្នាលនឹងគ្នាណា

"នឹកម្ចាស់មីងណាស់បាត់ដំណឹងទៅណាអ្នកខាងនោះគេពឹងអោយខ្ញុំតាមរកម្ចាសមីងច្រើនឆ្នាំហើយ"ជុងគុកចូលទៅចាប់ដៃសួរទាំងមិនអស់ចិត្តមិនសមណានៅក្នុងនគរគេហើយគេរកមិនឃើញទេ

"រឿងវែងឆ្ងាយណាស់ចាំមីងនិយាយប្រាប់តាមសម្រួលឥឡូវនេះអោយមីងសួរសិន ហេតុអីក៏មកជាមួយកូនប្រុសមីង"គាត់សម្លឹងមុខពួកគេទាំងពីរទាមទាររកចម្លើយ

"គឺជួបទ្រង់ចៃដន្យប៉ុណ្ណោះអ្នកម៉ែ"ថេយ៍ដោះសារឡើងធ្វើអោយជុងគុកមិនពេញចិត្តទេហេតុអីចាំបាច់លាក់បាំង

"មិនមែនទេម្ចាស់មីងខ្ញុំតាមកូនប្រយសមីងមក គឺតាមមកញ៉ែណា"ជុងគុក

"នែមិនបានទេឯងក៏ដឹងថាថេយ៍គេមានគូដណ្តឹងហើយ"អ្នកស្រីមីងហ្វាលើកដៃរាហាមឃាត់លើករឿងគូដណ្តឹងមកនិយាយព្រោះគាត់មិនបានដឹងរឿងដែរថេយ៍សុំផ្តាច់ពាក្យទេ

꧁༺អ្នកប្រុសច្បង࿐Where stories live. Discover now