Ep18: ហ្វៀ​អេីយ​ហ្វៀ​ ​ពុល​ម៉ូតូ​ឡេីងឆ្កួត

Start from the beginning
                                        

«និយាយ​រឿង​មនុស្ស​ប្រុស»ស្ដាប់​សម្ដីចុះ! សម្ដីនេះ​ ឮហេីយចង់តែលោត​ហក់​ជេីង​ពីរ។ និយាយ​រឿង​មនុស្ស​ប្រុស
ចុះ​ ហ្វៀ​ ហ្នឹង​ជា​ស្អី?ជា​មនុស្ស​ស្រីដែលពួកគេ​ដណ្ដេីមឫ?

«ហុឹស!»កំលោះតូច​ ងាកមុខ​សម្លឹង​មេីល​ទេសភាព​ខាង
ក្រៅ​ ជំនួស​មុខ​សង្ហា​ បែបឌឺ​ ខិល​ ច្រឡឺម​ គួរឲ្យ​ចង់ដាល់។
ច្រឡំ​ភ្លេច​ខ្លួន​និយាយ​រកមុន​ ភ្លេច​ថា​កំពុងតែ​ខឹងលោកពូ។
ចុម! មែន។

ជុងហ្គុក​ ក៏​ស្ងាត់​មាត់​ មិន​ព្រមលួង​ ចង់ដឹងថាក្មេងខឹង
យូរ​ប៉ុនណា​ ណាមួយ​ធ្វេី​ដំណេីរ​ឆ្ងាយ​ ហត់ផង​ ក៏​ចង់​សម្រាក
យក​កម្លាំង​ខ្លះ​ ចាំ​រាងកាយ​វិលមក​ដូចដេីម​ ចាំ​បន្ត​បេសកម្ម​
លួងក្មួយក្រៅខោទៀត។

​ «ដល់ហេីយ​ទាន៎»ពាក្យ​រំឮក​របស់​ ឃីង​ ធ្វេី​ឲ្យ​ ជុងហ្គុក​
ភ្ញាក់​ចេញពី​ដំណេក​ ងាក​សម្លឹង​រកមេីល​មនុស្ស​ក្បែរ​ដៃ​ តែរក
មិន​ឃេីញ​សោះ​ ឃេីញ​តែភាព​ទទេស្អាត​។

«មិន​បាច់​រកទេ​ ម្ចាស់​តូចទៅ​បាត់​ហេីយ​ទាន៎»ជុងហ្គុក​
សម្រួល​ឥរិយាបថមក​ធម្មតា​វិញ​ រួច​ប្រាប់​ ឃីង​ ឲ្យ​ធ្វេី​ដំណេីរ​
ទៅ​ភូមិគ្រឹះចន​។ គេចង់​សម្រាក​ គេពិត​ជាហត់​ជាមួយ​ការងារ
មួយរយៈពេលនេះណាស់។ ចង់ជួបមុខក្មួយពេក​ សម្រុក​ធ្វេី​ការ​គ្មាន​ពេល​សម្រាក​គ្រប់​គ្រាន់​ ការងារ​ត្រូវ​បញ្ចប់​រយៈ​ពេល
២ខែ​ តែ​ ជុងហ្គុក​ សម្រុក​ធ្វេី​តែជាង២​សប្ដាហ៍។

ម៉ោង១១:៣០នាទីថ្ងៃត្រង់...

ថេយ៉ុង​ ដេីរចេញពី​ថ្នាក់​ សំដៅ​ទៅ​ផ្លូវ​ធំ​ ដេីម្បី​ចាំឡាន
លោកពូមក​ទទួល​ តែចាំ​កន្លះម៉ោងហេីយនៅតែមិនទាន់ឃេីញមកទៀត​ ទេីប​សម្រេច​ចិត្ត​ធ្វេី​ដំណេីរ​ថ្មេីរជេីងតែម្ដង
តែក៏មាន​ម៉ូតូ​ធំ​ ពណ៌​ខ្មៅ​មួយគ្រឿង​ មកឈប់ពីមុខ៖

«ទៅ​ជាមួយ​គ្នាទេ?»សំណេីរ​របស់​ ខេវិន​ ធ្វេី​ឲ្យ​ ថេយ៉ុង​
ឈរ​គិតមួយ​ស្របក់។ ចិត្ត​មិនចង់ទៅ​ជាមួយ​ទេ​ ព្រោះមិនសូវ
ទុកចិត្ត​ តែ​គំនិត​ថ្មី​មួយទៀតក៏លេចឡេីង​។ ជិះ​ម៉ូតូ​ជាមួយ​
ខេវិន​ បាន​ពិសោធន៍​ថាគេជាKឫមិនមែនKផង​ ហេីយអ្វីដែល
សំខាន់​ជាងនេះទៅទៀត​ នោះគឺ៖

កែវភ្នែក​ ចន​ ជុងហ្គុក​ វគ្គ២Where stories live. Discover now