ភាគទី ១២

Start from the beginning
                                        

"អូខេ មើលមកកាមេរ៉ា បី ពីរ មួយ"

គ្រឹប!!!

លីសាមើលរូបថតហើយញញឹមយ៉ាងស្រស់ ព្រោះតែសម្រស់របស់ជេននី វាមិនដែលធ្វើឱ្យលីសាខកចិត្តទេ។

"នាង​ស្អាត​ណាស់"

"...." ជេននីធ្វើជាមិនឮពីការកោតសរសើររបស់លីសា។ រីឯលីសាសើចហើយក៏ដើរទៅអង្គុយក្បែរជេននី។ នាងក្រឡេកឃើញ លីសាគេងលក់បាត់ទៅហើយ នាងញញឹមទាំងមើលទៅលីសាយ៉ាងយកចិត្តទុកដាក់។ ជេននីក៏មិនអាចបដិសេធក្ដីស្រលាញ់របស់នាងចំពោះលីសាបានឡើយ នាងគិតថាពេលនេះខ្លួនឯងគឺជាបន្ទុករបស់លីសា។

"ក្មេងស្រីម្នាក់នេះគឺល្អពេកហើយ នាងស្អាតទាំងក្នុងទាំងខាងក្រៅ" ជេននីញញឹមហើយដេកក្បែរលីសា។

"Goodnight"

ជេននីនិងលីសាបានដេកបែរខ្នងដាក់គ្នា។ មួយសន្ទុះលីសាក៏បែរត្រលប់មកវិញ ហើយនាងក៏គិតថាជេននីដេកលក់បាត់ហើយដោយមិនបានស្តាប់ការឆ្លើយតបពីនាង។

លីសាបើកភ្នែកទាញយកកាមេរ៉ាមកមើលដូចអ្វីដែលនាងបានធ្វើកាលពីយប់មិញគឺនាងបានមើលរូបថតរបស់ជេននីរួចនិយាយខ្សឹបៗម្នាក់ឯង។

"Goodnight Someone sweet dream"

+++

ពួកគេទាំងបួននាក់បានភ្ញាក់ពីព្រលឹមសម្រាប់ការហោះហើររបស់ពួកគេនៅព្រឹកនេះ។ ជេននីស្លៀកពាក់អាវពណ៌សខោប្រផេះនិងស្បែកជើងខ្មៅ។ លីសាក៏ពាក់អាវពណ៌ខ្មៅជាមួយអាវស្បែកពណ៌ខ្មៅនិងខោពណ៌ខ្មៅ។

ចំណែកជីស៊ូពាក់អាវសខោខ្លី រីឯឆេយ៉ុងបានស្លៀកពាក់អាវខៀវនិងខោខ្មៅ ឥឡូវនេះពួកគេកំពុងរង់ចាំការហោះហើរ។ ពួកគេបានអង្គុយជិតកីឡាករមួយក្រុមដោយឃើញបែបនោះជីស៊ូក៏លាន់មាត់។

"ជេននី សាកល្បងកាមេរ៉ាថ្មីរបស់ឯងទៅ"

"អ៎!" នាងបានបើកកាបូបដើម្បីយកកាមេរ៉ាហើយប្រគល់វាឱ្យជីស៊ូ។

"លីសា" ជីស៊ូហៅនាងពេលដែលលីសាកំពុងលេងទូរស័ព្ទ។

"អីគេ?" លីសានិយាយទាំងមិនបានមើលជីស៊ូ។

"តើចង់...." ជីស៊ូញញឹមហើយមើលទៅជេននី។ លីសាដាក់ទូរស័ព្ទទៅក្នុងហោប៉ៅហើយមើលទៅកាន់ជីស៊ូវិញ។

គូស្នេហ៍ គូនិស្ស័យWhere stories live. Discover now