"អរុណសួស្ដីជីមីន!!!នេះបានត្រៀមខ្លួនរួចហើយមែនទេ"ភ្លាមនោះសារ៉ានិងយូរីបានចូលមករាក់ទាក់ប៉ុន្ដែពួកនាងដូចជាមិនមានបំណងល្អសោះ
"ត្រៀមខ្លួន?តើមានបញ្ហាអ្វីមែនទេ"ជីមីនសួរទាំងចម្ងល់តើពួកនាងចង់ធ្វើស្អីទៀតហើយចំណែកសារ៉ានិងយូរីពួកនាងនៅតែបន្ដញញឹមស្រស់ដដែល
"ហា៎!!!ជីមីនមិនបានដឹងទេហេសពួកយើងមានប្រធានផ្នែកថ្មីនោះអី~អា៎បើនិយាយថាបុគ្គលិកថ្មីក៏មិនត្រូវដែល"យូរីនិយាយបែបភ្ញាក់ផ្អើលមុននិងសើចតិចៗនិងសារ៉ាជុនដូមិនពេញចិត្តទើបនិយាយកាត់
"នាងនៅមិនទាន់បានទៅបំពេញវត្តមានទេប្រយ័ត្នមានបញ្ហាទៅ"ជុនដូបង្វែររឿងផ្សេងកុំឲ្យពួកនាងនៅនិយាយស្ដីអត់ប្រយោជន៍ជាមួយជីមីនទៀតមិនចឹងអាចថាមានរឿងនឹកស្មានមិនដល់មិនខាន
"អា៎មែនហើយភ្លេចមិនបានទេ"ទាំងសារ៉ានិងយូរីជ្រែកគ្នារត់ទៅរករដ្ឋបាលដើម្បីបំពេញវត្តមានឯនាយតូចកំពុងមានចម្ងល់ជាច្រើនប្រធានថ្មីបុគ្គលិកចាស់នេះមានន័យថាយ៉ាងមិច
"ជុនដូ!!!ហ្យុងតើប្រធានថ្មីនោះជានរណា"ជីមីនហៅអ្នកចាស់ជាងថាហ្យុងជុនដូរាងស្ទាក់ស្ទើបន្ដិចមុននិងដាច់ចិត្តឆ្លើយ
"អា៎!!!ប្រធានផ្នែកថ្មីរបស់ពួកយើងគឺផាក អេណានាងមិនមែនជាបុគ្គលិកថ្មីឯណាឡើយគ្រាន់តែនាងប្ដូរទៅគ្រប់គ្រងផ្នែកផ្សេង!!!ហើយដែលគួរតែដឹងមួយទៀតនាងគឺជាអតីតគូស្នេហ៍របស់អគ្គនាយក"ជុនដូនិយាយយ៉ាងច្បាស់ៗហើយជីមីនដែលបានលឺហើយនៅស្ងៀមភ្លាមសង្សាចាស់ចឹងហេស
"អា៎!!!អគ្គនាយករបស់ពួកយើងធ្លាប់មានសង្សារដែលហ៎~ហើយមិចបានជាអ្នកនាងនោះប្ដូរផ្នែកចឹង"ជីមីនធ្វើជាភ្ញាក់ហើយចាប់ផ្ដើមឆ្ងល់គេកាន់តែច្បាស់ហើយថាដែលអាល់ហ្វាសោះកក្រោះដាក់គេកន្លងមកប្រហែលជានាយនៅមានចិត្តចំពោះសង្សារចាស់មិនខាន
"រឿងនេះកើតឡើងកាលពី2ឆ្នាំមុន!!!ពេលនោះនរណាៗក្នុងក្រុមហ៊ុនក៏បានដឹងដែរថាអគ្គនាយកនិងអេណាស្រលាញ់គ្នាប៉ុណ្ណាដែលប៉ុន្ដែសុខអេណានាងស្រាប់តែប្ដូរទៅផ្នែកផ្សេងហើយពេលនោះមកបុគ្គលិកក្នុងក្រុមហ៊ុនតែងតែគិតថាពួកគេបានបែកគ្នាហើយលោកអគ្គនាយកបានរៀបការផងដែរតែថាមិនមាននរណាដឹងដែរដៃគូរបស់អគ្គនាយកជានរណាដែលមានអ្នកសង្ស័យថាជាអេណា"ជុនដូរៀបរាប់យ៉ាងក្បោះក្បាយចំណែកជីមីនស្ដាប់មុខកាន់តែស្មើគេកាន់តែចង់ជួបហើយថាស្រីម្នាក់នោះជានរណាមនុស្សបែបណាហើយនាងហ៊ានបំពានខ្សែបន្ទាតើកុំបន្ទោសគេឲ្យសោះ
"វ៉ោ!!!មិននឹកស្មានសោះ"ជីមីនធ្វើជាលាន់មាត់ហើយពេលនោះដែលសម្លេងសម្រឹបស្បែកជើងកែងបានបន្លឺឡើងនៅខាងក្រោមខ្នងរបស់ពួកគេ
"អូរ!!!មុននឹកស្មានថាប្រែប្រួលយ៉ាងនេះសោះ~អុប៎ជុនដូនេះរីករាយដែលបានរួមការជាមួយគ្នាម្ដងទៀតហើយនេះជានរណាបុគ្គលិកថ្មីមែនទេ"នារីរូបស្រស់កម្ពស់ស្ដង់ដាមើលទៅនាងពិតជារៀបរយណាស់ស្រដៀងនិងតារាម៉ូដែលហើយបើនាយមិនខុសទេនាងគឺជា
"អា៎!!!សុំទោសដែលភ្លេចណែនាំខ្ញុំផាក អេណាជាប្រធានផ្នែកថ្មីណារីករាយដែលបានជួប"នារីរូបស្រស់ញញឹមបញ្ចេញឫកពាយ៉ាងរាក់ទាក់មុននិងលើកដៃបង្ហាញថាចង់ចាប់ដៃជាមួយជីមីនហើយក្រសែភ្នែករបស់នាងគឺ
‹រីករាយណាស់ដែលបានជួបផាក ជីមីន!!!ត្រៀមខ្លួនទៅក្នេងកំណាន់ដូចជាឯងនិងទទួលបានមេរៀនល្អៗដែលហ៊ានទាក់ទងអាល់ហ្វារបស់យើង›ជីមីនមិនបានចាប់ដៃនាងឡើយព្រោះបានទទួលដឹងថានាងមិនមានបំណងល្អតែអេណាមុនធម្មតាឡើយពិតជាហ៊ានណាស់រុញដៃទៅចាប់ដៃរបស់ជីមីននិងអោនទៅខ្សឹបដាក់ត្រចៀករបស់ជីមីនហើយជុនដូហាក់ដូចជាសង្ស័យទើបនាងរហ័សដកដៃចេញយ៉ាងរហ័សវិញ
"មិនបាច់ត្រៀមទេយើងរង់ចាំនាង24/7!!!ស្រីដូចជានាងតើមានអ្វីឲ្យយើងរអា"ជីមីនមិនលែងដៃរបស់នាងទៅដោយងាយឡើយកន្រ្ដាក់មកវិញនិងខ្សឹបដាក់នាងវិញហើយក្រវាសដៃនាងចេញភ្លាមៗផងដែរ
"ឯង!!!"អេណាស្ទើតែមិនជឿនិងភ្នែកបានលឺមកពីសារ៉ានិងយូរីដែលក្មេងនេះមិនធម្មតាតែនាងមិនជឿឥឡូវនេះនាងបានឃើញផ្ទាល់ហើយ
"រីករាយដែលបានរួមការងារអ្នកស្រីអេណា"មួយឃ្លារបស់ជីមីនធ្វើឲ្យអេណាចុកចាប់មិនតិចទេនេះទើបជួបគ្នាលើកទីមួយតែក្មេងនេះមិនមានរអានាងបន្ដុចសោះរឺទាំងដែលបុគ្គលិកផ្សេងទៀតគោរពនាងដូចជាម្ចាស់ស្រីយ៉ាងចឹង
"កុំអាលសប្បាយចិត្តផាក ជីមីន!!!យើងបានដឹងអាថកំបាំងរវាងឯងនិងជុងហ្គុកហើយកុំគិតថាអាចលាក់បាំងបាននោះ"អេណាមិនព្រមចាញ់នាងនៅតែញញឹមល្បិចដដែលជីមីនចាប់ផ្ដើមបារម្ភ
តើអេណាដឹងអាថ៌កំបាំងអ្វីទៅ?ប៉ះពាល់ដល់ជីមីនកម្រិតណាដែល
សូមរង់ចាំទស្សនាភាគបន្ដសូមអរគុណ!!!🌟💭
ភាគទី៩:ពាក្យចចាមអារ៉ាម
Start from the beginning
