Episode3:ចូលម្នាក់យើងបំបាក់ជើងម្នាក់....

Start from the beginning
                                        

"ឯងហ៑ានណាធ្វើបាបអ្នកបម្រើចាំមើលយើងនឹងប្រាប់លោកបងអោយដាក់ទោសឯងម្តង"ដោយមិនអាចធ្វើអ្វីគេបានទើបយកឪពុកគេមកគម្រាមតែថាជាមួយថេយ៍មិនបានព្រឺក្បាលជាមួយបន្តិចទេ

"គិតថាខ្ញុំខ្លាចមែនទេអាណិតតែអ្នកស្រីទេកូនលែងស្អាតក្តីសង្ឃឹមថាបានចាប់ព្រះរាជទាយាទនៅថ្ងៃចម្រើនអាយុលោកយាយក៏ត្រូវរាលយបាត់គួរអោយអាណិតកូនអ្នកស្រីខ្លាំងណាស់ហឹសៗៗ"ថេយ៍ធ្វើជាយកដៃខ្ទប់មាត់សើចអោយរហឹសសមចិត្តនឹងទឹកមុខខឹងរបស់អ្នកស្រីទី2ពេលនេះបំផុតហើយ

"នេះឯង.....ឯងចំជាគ្មានម្តាយប្រដៅមែន"

"យ៉ាងមិចខ្ញុំក៏គ្រាន់បើជាកូនអ្នកស្រីដែរមានម្តាយប្រដៅហើយនៅមានចរឹកចង់បានប្តីឡើងញ័រខ្លួនទៀតបើគ្មានម្តាយប្រដៅវិញសង្ស័យតែ......សង្ស័យហាសហា"រាងតូចសើចឡកឡើយដាក់គាត់មិនឈប់បានដៃធ្វើបានសប្បាយសម្បើមណាស់

"មនុស្សឡប់សតិនិយាយស្តីមិនគួរអោយស្តាប់កោតឯងចេះហាមាត់និយាយពាក្យនេះរួច"ថេយ៍និយាយចំពេករកពាក្យតបទៅវិញមិនឃើញទេបានត្រឹមតែជេរមកវិញតែប៉ុននឹង

"ហ៉ើយ~កុំនិយាយច្រើនពេកក្រែងមករកខ្ញុំចង់បានថ្នាំបន្សាបមែនទេនៅនិយាយច្រើនពេកតិចកូនស្រីសំណប់ចិត្តក្លាយជាមនុស្សខ្លង់បាត់ទៅ"ថេយ៍កេះក្រចកនិយាយទាំងភ្នែកសម្លឹងមើលទៅខាងក្រៅ

"និយាយមកឯងចង់បានអីទើបអោយថ្នាំបន្សាបមកកូនស្រីយើង"

"និយាយគ្នាស្រួលស្តាប់បានដូចអ្នកស្រីខ្ញុំចូលចិត្តងាយៗៗទេអោយប្រាក់ខ្ញុំបីពាន់ដម្លឹងមកអ្នកស្រីនឹងបានថ្នាំបន្សាបទៅវិញយ៉ាងងាយៗមិនចាំបាច់មកចំណាយកម្លាំងឥតប្រយោជន៍"

"ហាស៎ មិចបានច្រើនម្លេះយើងមានប្រាក់មកពីណាច្រើនដល់ថ្នាក់នេះទៅ"គាត់ធ្វើជានិាយយតម្អូញឡើងទាំងដែរប្រាក់គាត់ជាអ្នកកាន់កាប់បើគាត់គ្មានប្រាប់តើអ្នកណាជាអ្នកមានទៅនៅក្នុងផ្ទះនេះ

"ចុះប្រាក់ដែរអ្នកដកពីខ្ញុំទុករាល់ដងនោះបីពាន់ដម្លឹងនេះតិចផងបើប្រៀបធៀបជាមួយប្រាក់ប្រចាំខែដែរលោកពុកអោយជាប្រចាំដែរត្រូវអ្នកស្រីកិបកេងយកទៅទុកនោះបើគិតទាំងប្រាក់ដែរអ្នកស្រីយកនោះវាលើសនេះផងបើមិនចង់អោយទេនោះទ្វាអញ្ចើញចេញហើយកុំសង្ឃឹមថាអាចរកថ្នាំបន្សាបឃើញ"ថេយ៍ញញឹមចុងមាត់ដឹងច្បាស់ណាស់ថាពេលនេះខ្លួនចង់ទារប៉ុន្មានក៏បានដែរអោយទេចង់បានតែមិបអាចធ្វើអោយខូចប្រយោជន៍ធំនៅថ្ងៃខាងមុខទេ

꧁༺អ្នកប្រុសច្បង࿐Where stories live. Discover now