"ដូចនេះ-"គាត់ត្រូវបានការ់ដោយលោកគ្រូវិន័យ

"ដោយសារក្នុងកិច្ចសន្យាកាលពីលើកមុនគឺមានត្រឹមបីដងប៉ុណ្ណោះ! ខ្ញុំនឹងចេញច្បាប់បណ្ដេញប្អូនប្រុសចេញពីសាលាដើម្បីកុំឲមានគំរូអាក្រក់ដល់សិស្សផ្សេងៗទៀត! "...

"​ចាស៎! " អ្នកស្រីនិយាយទាំងស្រងូតស្រងាត់ កូនគាត់ត្រូវគេបណ្ដេញចេញពីសាលារហូតដល់ទៅ13ដងទៅហើយ​

" នេះលិខិតប្ដូរសាលា! " លោកគ្រូហុចក្រដាសនោះទៅRikiតែគេមិនទទួលនោះគេ យកអណ្ដាតទល់ថ្ពាល់លើកកាបូបស្ពាយដើរចេញមិនខ្វល់ពីអ្វីទាំងអស់​

"​សូមអភ័យទោសជាមួយចរឹកក្រអឺតក្រទមរបស់គេឥ៊ផងណាលោកគ្រូ! លាសិនហើយ!"​គាត់តបទាំងភាពខ្មាស់អៀននូវទង្វើកូនប្រុសរបស់គាត់ហើយក៏ទទួលក្រដាសផ្តេរសាលានោះមកជាមួយ​

  ពួកគេដើរមកដល់ក្នុងឡាន អ្នកជាម្ដាយក៏សួរទៅកាន់កូនប្រុស

"Riki! លើកទីប៉ុន្មានហើយដែលឯងត្រូវគ្រូបណ្ដេញចេញពីសាលា?"​...

"មិនដឹង​ទេ!!!!!" គេតបទាំងដៃនឹងភ្នែកទាំង2សម្លឹងទៅកាន់gameក្នុងកញ្ចក់ទូរសព្ទ

"Riki!!!!!! សាលាទាំងអស់នៅក្នុងsydneyនេះទាំងអស់ ឯងត្រូវបានគេblack listចោលអស់ហើយ!!! ឯងមិនខ្មាស់គេទេហេស៎? ដែលទើបនឹង17ឆ្នាំត្រូវគេលុបឈ្មោះពីបញ្ជីសាលាដល់ទៅ13ដង?". គាត់សួរទៅនាយទាំងហួសចិត្ត

"ខ្ញុំមិន​ខ្វល់!"​នាយតបទាំងដកទូរសព្ទមកលេងgameធម្មតា​

"Riki!!! ម៉ាក់ហត់នឹងឯងហើយណា! សាលាទាំងអស់នៅsydneyសុទ្ធតែBlack listឯងចូលទាំងអស់!​ឯងបានសាលាអ្វីរៀន!"​

"ហូយ !!!!! ឈប់រៀនទៅ! ខ្ញុំមិនអង្វរឲម៉ាក់ឲខ្ញុំរៀនតឯណា!!!"

"Riki! ម៉ាក់នឹងបញ្ជូនឯងទៅកូរ៉េ!"​

"ម៉ាក់គិតថាខ្ញុំនៅចុះសម្រុងជាមួយពួកនឹងឬ??"​

"ឯងមិនអាចហៅពួកគេបែបនឹងទេ! លោកយាយរបស់ឯងក៏នៅក្នុងចំណោមនឹងដែរ!!"​

"ខ្ញុំមិនខ្វល់!​ខ្ញុំមិនជាប់សាច់ញាតិនឹងពួកអស់នោះទេ!!!!" នាយចុះចេញពីលើឡានទាំងខឹងនៅពេលដែលម្ដាយនាយឈប់ឡាននៅភ្លើងស្ដុប

"​Riki!! ចូលមកក្នុងឡានវិញភ្លាម! ឮម៉ាក់និយាយទេ!!! " hoyeonស្រែកហៅកូនប្រុសឲចូលមក្នុងឡានវិញ​នៅពេលដែរនាយជ្រើសរើសធ្វើដំណើរដោយថ្មើរជើង

"​Riki! ឡើងឡានភ្លាម! មុននឹងម៉ាក់បញ្ជូនឯងទៅ ស្វីស! "

"​ហឺយ! ធុញណាស់!" គ្រាន់តែឮពាក្យថា​ស្វីសភ្លាមនាយក៏សម្រេចចូលក្នុងឡានភ្លាម

"​នៅពេលម៉ាក់ជូនឯងទៅដាក់ផ្ទះឯងត្រូវប្រញាប់រៀបចំខោអាវព្រោះម៉ាក់នឹងជួនឯងទៅកូរ៉េស្អែក!".

"ហឺយ!!! ខ្ញុំមិន​ទៅ​ ម៉ាក់និយាយមិនចេះស្ដាប់គ្នាទេឬ? "​ នីគីសួរឡើង​

" រីគី! កូនមិនអាចស្រែកដាក់ម៉ាក់បានទេ! ម៉ាក់ឲធ្វើអ្វីត្រូវតែធ្វើតាមម៉ាក់!"​

"ហឺស!!!!" រីគីបែរទៅម្ខាងមិនមើលមុខម្ដាយ

    គ្រាន់តែមកដល់ផ្ទះភ្លាមនាយ បិទទ្វាឡានមួយទំហឹងសឹងនឹងបាក់ទ្វារទៅហើយ។ ហូរយូនបានត្រឹមសម្លឹងមើលនាយពីក្រោយដកដង្ហើមធំ រួចក៏ដកទូរសព្ទចេញមកខលទៅនរណាម្នាក់

To be continue

ក្មេងបង្កបញ្ហារបស់ពូ | Jayki​(complete) حيث تعيش القصص. اكتشف الآن