ភាគទី ១២

Start from the beginning
                                        

   (យើងនឹងដណ្ដើមបងហូស៊ុកពីនាងឲ្យបាន នាងស្រីពេស្យា) អេននីពោលក្នុងចិត្តដែលពេលនេះកំពុងតែឆាបឆេះយ៉ាងសន្ធោរសន្ធៅ

   ងាកមកមើលខាងយ៉ូនហ្គីវិញពេលនេះកំពុងតែក្រពុលមុខជាមួយកំពូលប្អូនស្រី
   «ឲ្យទៅរកមនុស្សពាក់ចិញ្ជៀនក្បាលនាគបែរជាទៅវាយគ្នាជាមួយគូរដណ្ដឹងឲ្យអ្នកសារព័ត៌មានចុះការសែតអត់អំពើរ»
   «មកពីគេឌឺខ្ញុំមុន ហើយមួយទៀតខ្ញុំចង់ផ្ដាច់ពាក្យ បងប្រុសអូនអត់ចង់រៀបការជាមួយអាស្វានឹងទេ អួយ! ស៊ូជី តិចៗយើងឈឺណាស់»
   «ឲ្យស្រឡះទៅប្រាប់មិនស្ដាប់ បងយ៉ូន សុំទោសដែលខ្ញុំធ្វើប្រហេស ឃាត់នីម៉ាមិនបាន»
    «មិនមែនកំហុសឯងទេ យើងដឹងមុនហើយថានឹងមានរឿងបែបនេះ ចឹងហើយយើងចាត់មនុស្សឲ្យទៅរកបុរសម្នាក់នោះហើយ»
   «បងរកគេធ្វើអី?»
   «អត់ទាក់ទងនឹងឯងទេ ស៊ូជី មើលគេផងបងទៅក្រៅ»
   «ចាស!» ស៊ូជីងាកមកវិញឃើញយ៉ានីម៉ាញញឹមចម្លែកៗ
   «ស៊ូជី! យប់នេះយើងទៅលួចខ្សែរកពេជ្យនៅផ្ទះអាស្វានោះយ៉ាងមិចដែល» ស៊ូជីលឺចឹងមានការគាំងជាខ្លាំង
   «យើងនិយាយលេងទេមិចឯងយកមកគិតចឹង»
   «យើងមិនខ្វល់ទេគឺយើងចង់បានខ្សែកនោះ»
   «មិនបានទេបងយ៉ូនដឹងស្លាប់មិនខាន»
   «បើខ្លាចស្លាប់យើងទៅទៅតែឯងក៏បាន»
   «ហេៗ ទៅៗ យើងទៅណា»
   «ចឹងបានសមជាមិត្តល្អរបស់យើង» យ៉ានីម៉ាញាក់ចិញ្ជើមដាក់ស៊ូជីយ៉ាងច្រលើម

    ហូស៊ុកបាននាំណាមរីនមកផ្ទះរបស់ខ្លួន មកដល់នាងរត់ចូលបន្ទប់ចាក់សោរជិតហើយសងំយំតែឯង រាងក្រាស់ចង់ចូលទៅតែគេទុកពេលឲ្យនាងតូចស្ងប់អារម្មណ៍សិន

    «ឯងទៅស៊ើបឲ្យច្បាស់ថាអ្នកណាសម្លាប់មីនហ្យុង យើងមិនចង់ឲ្យណាមត្រូវពួកនរកទាំងនោះចោតប្រកាន់នូវរឿងទាំងដែលគេមិនបានធ្វើ»
   «បាទចៅហ្វាយ ដឹងហើយ ខ្ញុំនឹងទៅធ្វើភ្លាម» អ្នកជាកូនចៅជំនិតបាមចាកចេញទៅ រាងក្រាស់ឡើងទៅលើនាយគោះទ្វារបន្ដិចក្រោយមកណាមរីនក៏ស្ទុះមកឱបគេ
   «អូនធ្វើអីខុស ហេតុអីគ្រប់គ្នាមើលងាយអូន ស្អប់អូន ទាំងដែលអូនមិនដែលធ្វើអ្វីអាក្រក់ដាក់ពួកគេឡើយ» ណាមរីនយំយ៉ាងខ្លាំង ក្នុងដើមទ្រូងដ៏កក់ក្ដៅរបស់ហូស៊ុក ដៃមាំទាំឱបតបទៅវិញ ហើយដៃម្ខាងអង្អែលសក់ទន់រលោងរបស់នាងតូចថ្នមៗតាមរបៀបនៃការលួងលោម
   «អូនអត់បានធ្វើអីខុសទេ ពួកគេទេដែលខុស ខ្លួនឯងមិនល្អព្យាយាម បង្ខូចអ្នកដដៃដែលមិនហ៊ានសូម្បីតែតបត»
   «បើអូនរឹងមាំជាងនេះ ពួកគេនឹងមិនធ្វើបាបអូនទេត្រូវទេ»
   «មិនប្រាកដទេ បើពួកវាចង់ធ្វើបាបអ្នកណាហើយ នោះពួកវានឹងរកវិធីគ្រប់យ៉ាងចាត់ការយើង តែណាម បងសន្យាមិនថាមានរឿងអ្វីកើតឡើងបងនឹងនៅក្បែរអូនគាំទ្រអូនជានិច្ច» រាងក្រាស់យកដៃជូតទឹកភ្នែកចេញពីថ្ពាល់ទន់ៗរបស់ណាមរីនចេញ
    «ថ្ងៃនោះបងមីនហ្យុកចង់បំពានអូន តែភ្លាមៗមិនដឹងហេតុអី អូនក៏ស្រាប់តែវាយបកវិញយ៉ាងជំនាញ ហាក់ដូចជាពីមុនអូនក៏ធ្លាប់វាយគ្នាជាមួយមនុស្សមួយក្រុម» ណាមរីននិយាយរៀបរាប់ទាំងអារម្មណ៍តក់ស្លុត ហូស៊ុកឃើញចឹងក៏ទាញនាងមកឱបម្ដងទៀត
    «មិនអីទេ កុំខ្លាច មានបងនៅទីនេះហើយ»
    «អូនគ្មានចតនាសម្លាប់បងមីនហ្យុកទេ អូនខ្លាចណាស់ តើអូននឹងត្រូវជាប់គុកមែនទេ»
    «អត់ទេ បងមិនឲ្យរឿងនឹងកើតឡើងចំពោះអូនឡើយ បងនឹងស៊ើបឲ្យដឹងថាអ្នកណាជាអ្នកធ្វើ» ទឹកមុខស្មើរគួរឲ្យខ្លាច កែវភ្នែកមុតស្រួចដូចកាំបិត

   (ពួកឯងហ៊ានលេងជាមួយការអត់ធ្មត់របស់យើងផង មិនអីទេ ចាំយើងធ្វើឲ្យពួកឯងស្គាល់ថានរកពិតប្រាកដវាមានរូបរាងបែបណា)

បងជាគ្រប់យ៉ាងរបស់អូន «ចប់»Where stories live. Discover now