ភាគ: ៨៥

Start from the beginning
                                        

រាងក្រាស់ក្នុងឈុតសម្លៀកបំពាក់ បែបសុីវិល័យហៃសូ តែងខ្លួនបែបបុរសជនជាតិអ៊ីតាលី ដាក់ជើងចុះពីឡានស៊េរីទំណើប ដោះវ៉ែនតាខ្មៅពីធៀវអាវ យកមកពាក់ រួចដើរវាងទៅទៅបើកទ្វារឡានឱ្យភរិយា ដែលមានរូបសម្រស់ស្រស់ស្អាត រូបឆោមលោមព័រ ដូចទេពអប្សរ នាងចេញពីឡានមកលូកដៃកាន់ដៃស្វាមី រួចឈរសារេ កអាវឱ្យស្វាមី នៅទីសាធារណៈ ខាងមុខផ្សាទំនើប លំដាប់ប្រទេសមួយកន្លែងក្នុងទីក្រុងរ៉ូម ៖
" ប្តីអូនសង្ហាណាស់ ជុប!! អគុណប្តី " មើលពីជ្រុងណាក៏ដោយ ក៏ប្តីនាងស្រស់សង្ហាដែរ មុខគេមានមន្តស្នេហ៍ណាស់ ត្បិតថាអាយុច្រើន ក៏ពិតមែន តែនាងស្រលាញ់គេ ស្រលាញ់ខ្លាំងណាស់ ដកចិត្តមិនរួចឡើយ យ៉ុនណាងើបមុខសម្លឹងមុខស្វាមី ញញឹមពព្រាយដាក់គេ និយាយចប់នាងក៏ចង្អើតជើងថើបបបូរមាត់គេ មួយខ្សឺត ធ្វើឱ្យប្តីចាស់ពូកែអៀនប្រៀន លួចញញឹមតិចៗ ខ្មាសអៀនមនុស្សម្នា ដែលកំពុងដើរ នៅតាមទីសាធារណៈ កំពុងក្រឡេកមើលមកគូរស្នេហ៍ ពួកគេ។
" តោះ!! អូនសម្លាញ់ " ប្រុសកំលោះក៏កៀកចង្កេះភរិយាដើរចូលទៅខាងក្នុងផ្សាទំនើប ដើមម្បីទិញរបស់របរខ្លះចាំបាច់សម្រាប់នាង ជាពិសេសរ៉ូបមានផ្ទៃពោះ ត្រៀមពេលនាងឡើងគីឡូជាងនេះ។
ពេលចូលដល់ខាងក្នុងជីមីន ក៏នាំភរិយាមកហាងលក់សម្លៀកបំពាក់ស្ត្រីមានផ្ទៃពោះ ដោយបានឱ្យភរិយាអង្គុយត្រឹមមួយកន្លែង នៅសាឡុងទទួលភ្ញៀវ ភ្លាមនោះបុគ្គលិក ក៏ដូចចិត្តទៀត ចូលមករស់រាយរាក់ទាក់ ដាក់អ្នកស្រីផាក យ៉ាងយកចិត្តទុកដាក់ ជីមីនចំណាយពេល ដើរមើលរ៉ូបក្នុងហាង មកបង្ហាញភរិយា ឱ្យនាងរើស ៖
" មួយនេះចូលចិត្តទេ? " ជីមីនក្លាយជាជំនួយការរើសម៉ូតរ៉ូបលើកបង្ហាញភរិយា ធ្វើឱ្យបុគ្គលិកស្ញើចសរសើខ្លាំងណាស់ បុរសពូកែថ្នាក់ថ្នមភរិយា ពូកែយល់ចិត្តនាង សុខចិត្តហត់ខ្លួនឯង ដើម្បីតែនាងស្អាត។
" មួយណាក៏បានដែរ ឱ្យតែប្តីគិតថាអូនស្លៀកវាទៅស្អាត "
នាងតូចញញឹមតិចៗ តបស្វាមីនាងវិញ នាងមិនចេះរើសទេ រ៉ូបទាំងអស់សុទ្ធតែស្អាតៗ។
" អ៊ីចឹងបងយកទាំងអស់ អូខេទេ " យ៉ុនណាអង្គុយនៅសាឡុងញញឹមបណ្តើរ អង្អែលផ្ទៃពោះបណ្តើរ នាងពិតជាមានសំណាងណាស់ ដែលមានប្តីចាស់ចាំថ្នាក់ថ្នមដូច្នេះ ខណៈនោះដែរ បុគ្គលិកខាងហាងក៏លើកនំផ្អែមនិងទឹកផ្លែឈើស្រស់មកជូន អ្នកស្រីផាក ជាភ្ញៀវពិសេស នាងតូចមិនានបដិសេធថា មិនយកទេ នាងចង់ឱ្យប្តីនាងរើសឱ្យវិញ តាំងពីមានកូនមក នាងមិនសូវសង្វាត ទិញសម្លៀកបំពាក់ ឬធ្វើខ្លួនឆើតឆាយ អីនោះទេ តែប្តីនាង ទៅវិញទេជាបុរសបុិនតុបតែងនាង ដូចកូនក្រមុំអ៊ីចឹង គេពូកែរើស ភ្នែកគេមុតជាងនាង ទៅទៀត អាចមើលដឹងថានាងស្លៀកពាក់ឈុតអី ដែលស័ក្តិសមបំផុត សម្រាប់នាង។
" យកច្រើនម្លេះ យកតែពីរបានហើយ " ជីមីនឈរគិតបន្តិច សម្លឹមើលរ៉ូបនីមួយៗ ក្នុងដៃបុគ្គលិក ឆ្លាស់គ្នាតែចុងក្រោយពិបាកក្នុងការសម្រេចចិត្តពេក ក៏បង្គាប់ឱ្យបុគ្គលិក រៀបចំទាំងអស់នេះសម្រាប់ខ្លួន និងយកវាទាំងអស់ ប្រហែលជាង២០រ៉ូប សូម្បីតែយ៉ុនណាក៏អស់សំណើច និងប្តីនាងដែរ ចាយលុយមិនស្តាយសោះ តម្លៃរ៉ូបមួយៗ មិនក្រោមពាន់ដុល្លាទេ នាងមិនចង់ខ្ជះខ្ជាយលុយកាក់ ទៅលើវា ណាមួយនាងក៏ជិតសម្រាលដែរ មិនប៉ុន្មានខែទៀតនោះទេ ថ្ងៃនោះនិងមកដល់ថ្ងៃហើយ។
" ប្រពន្ធបងពាក់អ្វីក៏សមដែរ ជុប!! បងស្រលាញ់អូននិងកូន "
ជីមីនគ្រវីក្បាលតិចៗ ដើរមករកភរិយា រួចបន្ទន់ជង្គង់ចុះស្រវាដៃនាងមកកាន់ក្រសោប អង្អែល ឱនមុខទៅថើបបបូរមាត់ភរិយានៅចំពោះមុខ បុគ្គលិកហាង។
" អ្ហឹម...ឱ្យបុគ្គលិកគិតលុយទៅ អូនចង់ទិញស្បែកជើង " នាងតូចផ្តើមអៀនប្រៀន លើកដៃរុញទ្រូងមាំស្វាមីចេញ យកលេសផ្សេង មុខនាងប្រែទៅជាក្រហមព្រឿងៗ ព្រោះអៀនបងៗបុគ្គលិកហាង ធ្វើការនៅទីនេះ ប្តីនាងស្វីតបានគ្រប់កន្លែង រាងពិបាកបន្តិចហើយ។
" ទិញកាបូបទេ Chanel LV Dior? បងនិងBookingបន្ទប់ពិសេសមួយ សម្រាប់ប្រពន្ធបង "
" លោកប្តី បងឯង... "
" វាជាក្តីសុខរបស់អូន ក្នុងកាShopping មិនអ៊ីចឹង? "
" អូនដឹង អូនស្រលាញ់បង My Sugar Daddy "



______
និពន្ធដោយ: មីនស៍ហ្វា
( កុំធុញភាគជីមីនណា វានិងមានលាយខ្លះៗ ដោយសារអ៊ែតមីន
បញ្ជូលភាគជីមីនក្នុងរដូវកាល២តែម្តង និងមិនបន្តរដូវកាល៣ទេ)

To be continue

សំណព្វចិត្តប៉ាតូច{រដូវកាលទី២} Complete ✔️Where stories live. Discover now