ក្មេងម្នាក់នេះថ្វីត្បិតរឹងរូសតែក៏គួរឲស្រឡាញ់ជាពិសេសគឺពូកែតែម្ដងខាងគិតគំនិតមិនល្អមកលើខ្ញុំរហូត។គេនៅចងចាំរឿងដែលខ្ញុំនិយាយពីមុនទៀតឬ។តើនរណាទៅហ៊ាននោះនរណាប្រើឲគេកាលពីនៅតូចពូកែឌឺចចេះធ្វើស្អី!
*ម៉ោង12យប់
រាងតូចស្រាប់តែដឹងខ្លួនហើយឃើញខ្លួននៅកន្លែងផ្សេងទៅវិញ។ទីនោះគឺខ្មៅងងឹតមានផ្សេងសរពេញនឹងថែមទាំងត្រជាក់ទៀត។
"ខ្ញុំនៅទីណា?"រាងតូចដើរមើលជុំវិញខ្លួនគេឃើញមានវិញ្ញាណច្រើនណាស់ដើរមករកគេហើយមានបុរសមាឌធំហើយមុខគួរឲខ្លាចម្នាក់មកចាប់គេយកទៅ។
"លោកលែងខ្ញុំលោកជានរណាហិក..."នាយតូចស្រាប់តែយំពេលនេះគេមិនដឹងថាខ្លួននៅឯណាផង។
"យើងជាយមទូតមកយកជីវិតឯង។ឯងគឺត្រូវដល់ពេលស្លាប់ហើយxiaozhan"បុរសនោះចាប់ទាញzhanមួយទំហឹងតែនាយតូចប្រឹងរើ។
"ខ្ញុំមិនទាន់ស្លាប់ទេលែងម៉ាក់ប៉ាជួយផងអាយ៎..."កំពុងតែស្រែករកជំនួយតែវិញ្ញាណរបស់គេត្រូវបានយមទូតនាំយកទៅបាត់។
ព្រឹកឡើង
រាងកាយតូចដែលគេងលង់លក់ចាប់ផ្ដើមដឹងខ្លួនឡើងមក។រាងកាយបែកញើសពេញខ្លួនតែម្តង។
"នេះខ្ញុំស្លាប់ហើយមែនទេ"zhanស្ទាបខ្លួនឯងទាំងភ័យខ្លាច។
"មិនទាន់ស្លាប់ទេក្រោកឡើងងូតទឹកនឹងបានទៅរៀន"yiboដើរចូលមកក្នុងបន្ទប់ព្រមទាំងរៀបសម្ភារៈរៀនឲនាយតូច។
"លោកដាក់ថ្នាំសម្លាប់ខ្ញុំច្បាស់ណាស់នៅមានទៀតយមទូតគេមកយកខ្ញុំទៅទៀត"រាងតូចរៀបរាប់ទាំងទឹកមុខភ័យដូចជាទើបតែទៅលួចស្អីគេត្រូវប៉ូលីសតាមទាន់ចឹង។
"បើដាក់មែនណាប្រហែលជួបយមរាជហើយមិនមែនមកជួបមុខបងទេ ដែលឃើញយមទូតបែបនោះប្រហែលដេកយល់សបថាស្លាប់ហើយមើលទៅ"yiboយើងក៏មិនអន់នៅមកផ្ជាញ់នាយតូចទៀត។
"បែបនឹងមែនហើយអូយ៎...."នាយតូចមិនអស់ចិត្តស្រាប់តែចាប់ក្ដិចខ្លួនឯងមួយទំហឹង។
"មិនបានស្លាប់ទេអូយ៎ច្រឡំក្ដិចខ្លាំងពេកឈឺខ្លួនឯង"zhanដើរចូលទៅបន្ទប់ទឹកទាំងរអ៊ូ។
"ក្មេងនេះយ៉ាប់ណាស់ចេះតែគិតទៅកើត"yiboបានត្រឹមគ្រវីក្បាលដោយហួសចិត្តប៉ុណ្ណោះ។
........
នៅខាងក្រោម
រាងតូចចុះមកទាំងមុខមិនស្រស់ទាល់តែសោះ។ម៉ាក់របស់គេឃើញហើយក៏សួរឡើង៖ zhanកូនកើតអីបានធ្វើមុខបែបនេះ?
"ម៉ាក់យប់មិញកូន"
"កូនគិតថាបងដាក់ថ្នាំកូនឬ"
"មិចបានជាអ្នកម៉ាក់ដឹង?"zhanទម្លាក់កាតាបចុះហើយអង្គុយសួរម៉ាក់របស់គេ។
"គឺyiboចុះមកប្រាប់ម៉ាក់គ្រប់រឿងឯងនេះក៏ចឹងដែលគិតតែគំនិតមិនល្អលើបងរហូត"អ្នកស្រីxiaoគាត់ញញឹមបែបធម្មតាព្រោះzhanគេចរិតក្មេងណាស់។
"បានហើយអ្នកម៉ាក់កូនទៅរៀនសិនហើយ"zhanគុំខឹងyiboដែលប្រាប់រឿងនេះឲម៉ាក់គេដឹង។
"ឲបងជូនទៅទេ"ស្រប់ពេលដើរចេញទៅរាងក្រាស់ក៏ដើរមកល្មម។
"មិនបាច់ខ្ញុំមិនត្រូវការ"ថាហើយនាយតូចក៏ដើរចេញទៅ។
"កុំប្រកាន់ប្អូនអីចរិតគេតាំងពីដើមហើយ"អ្នកស្រីបន្តញញឹមដាក់yiboរហូត។
"បាទមិនអីទេខ្ញុំជំរាបលាម៉ាក់ទៅធ្វើការសិនហើយ"នាយលើកដៃសំពះហើយក៏ចាកចេញទៅ។
..........
នៅសាលារៀនឯណេះវិញក៏មិនអន់ដែលរាងតូចzhanប្រាប់រឿងយប់មិញដែលបានកើតឡើងដោយមិត្តគេស្ដាប់។
"អាzhanយើងថាខួរក្បាលឯងមានបញ្ហាហើយនរណាទៅដាក់នោះបើដាក់មែនឯងមិនបានមកនិយាយជាមួយយើងនោះទេ ហើយយូរៗដេកយល់សបឡប់ៗតាមនឹងទៀត"hua sangកាន់តែហួសចិត្តទៅទៀតដែលមានមិត្តដូចជានាយតូច។
"ហឺយ...យើងធុញណាស់ម៉ាក់យើងស្រឡាញ់អាបិុនឹងជាងយើង"
"ម្ដាយណាក៏ស្រឡាញ់កូនដែលទោះអ្នកផ្សេងល្អយ៉ាងណាក៏ល្អមិនដល់កូនខ្លួនឯងនោះទេ"
"ចាំមើលណាយើងនឹងធ្វើឲគេម្នាក់នោះចេញឲឆ្ងាយពីជីវិតយើងឲបាន"zhanអង្គុយនឹកឃើញអ្វីមិនដឹងទេតែគេបែរជារកវិធីធ្វើបាបyiboឲទាល់តែបានមែន។
........
ក្រលេកមកមើលរាងក្រាស់វិញគេជា Gamerមួយរូបដែលទឹកដៃលេងក៏មិនអន់ជាងអ្នកលេខមួយដែល។នាយបានមកជួបជុំក្រុមនៅក្រុមហ៊ុនហ្គេមរបស់គេដោយមានមិត្តជាច្រើន។
"ការប្រកួតហ្គេមលើកនេះក្រុមយើងត្រូវតែយកលេខមួយឲបាន"មិត្តម្នាក់ដែលជាជនជាតិកូរ៉េគឺkim sungjoo។
"ពួកយើងត្រូវតែរួមគ្នាប្រឹងប្រែងរួមគ្នាដើម្បីឲក្រុមហ៊ុនយើងដំណើរការទៅមុខបន្តទៀត"មិត្តរបស់គេម្នាក់ទៀតក៏បាននិយាយឡើងម្នាក់នោះគឺcai xukun។
"ល្អបើសម្រេចលើកនេះបានពួកយើងនឹងអាចមានសិទ្ធិកាន់តែខ្លាំងក្នុងការបង្កើតតួអង្គថ្មីៗនឹងធ្វើឲហ្គេមមួយនេះដែលយើងបង្កើតឡើងកាន់តែឈានមុខគេ ពេលនោះយើងនឹងឲគេដឹងថាក្រុមហ៊ុនយើងមិនអន់ដូចដែលគេបានឃើញនោះទេ"yiboញញឹមឡើងហើយពួកគេថ្ពក់ដៃសន្យារគ្នាហើយ។
ពួកគេចាប់ផ្ដើមធ្វើការនឹងរៀបរបាយការណ៍ឲបុគ្គលិកធ្វើថែមទៀតគឺបង្កើតហ្គេមថ្មីៗឡើងមក។Yiboក្ដីស្រមៃចង់ក្លាយជាGamerដ៏ល្បីឈ្មោះមួយរូបប្រចាំប្រទេសរបស់គេ។រាល់ថ្ងៃគេបើកក្រុមហ៊ុនមួយនេះជាមួយមិត្តគេពីរអ្នកនេះឯង។
........
តើGamerដូចyiboអាចឆក់យកបេះដូងនាយតូចយើងបានដែលឬទេ?
