[ តោះអូនសម្លាញ់ពួកយើងរៀបការម្ដងទៀត/ Darling Let's Remarried ❤️](14)

Start from the beginning
                                        

ព្រឹកឡើង គ្រប់គ្នាភ្ញាក់ពីដំណេក ចូលលាងសម្អាតខ្លួន នឹងស្លៀកពាក់ស្អាតៗ ចេញទៅធ្វើការ ខុសអីតែស្រីតូច លីអុីន នាងច្រម៉ក់ គឺអង្គុយយាម ម្ដាយនិង មនុស្សប្រុសប្លែកមុខ ដែលត្រូវជាមិត្តរបស់ម្ដាយជាប់ មិនសូម្បីតែគ្រលាសភ្នែកហើយព្រោះពេលនេះគ្រប់គ្នាកំពុងតែជួបជុំនៅលើតុអាហារ ទើប រាងតូច មិននៅស្ងៀម គិតតែដើរកៀងៗម្ដាយ
" អាអុីន កូនដើរតាមម៉ាក់មួយព្រឹកហើយ កូនចង់បានអីអោយប្រាកដ ប្រាប់ម៉ាក់បានទេ " ទីបំផុត ហ្ក្រេសក៏សួរត្រង់ៗ ព្រោះនាងខ្លាចកូនស្រីវិលមុខដួលសន្លប់ មុនបានអាហារពេលព្រឹកចូលពោះ
" គឺកូនចង់ជួយម៉ាក់ នឹងណា៎ "
" អញ្ចឹងលើករបស់នេះទៅអោយ លោកពូអាឡាន់ទៅ " លីអុីន មើលអាហារពេលព្រឹកងាយៗរបស់ម្ដាយទាំងមុខខ្មូរ ព្រោះនាងមិនចូលចិត្តក្រសែរភ្នែករបស់ អាឡាន់ សូម្បីតែបន្ដិច យប់មិញនាងក៏មិនសូវបានដេកដែរ ខ្លាចថាអ្នកម្ខាងទៀតធ្វើរឿងមិនល្អមកលើពួកនាង
" ចាសបាន "
" ក្មេងឆ្លាត ជុប! " ហ្ក្រេសញញឹមមុននឹងថើបថ្ងាសកូនជាការអោយរង្វាន់ មិនមែននាងមិនដឹងទេថាលីអុីន មិនចូលចិត្តអាឡាន់ ប៉ុន្ដែអាឡាន់មិនមែនជាមនុស្សអាក្រក់ ទើបនាងគ្រាន់តែចង់អោយកូនស្រីមើលគេសារជាថ្មីប៉ុណ្ណោះ
" ហឹម.... "
តុក!! ចានអាហារត្រូវដាក់ចុះនៅមុខប្រុសកម្លោះខុសវ័យ អាឡាន់ មើលអាហារ មុននឹង មើលទៅមុខអ្នកលើក ដែលសម្លក់គេយកងាប់យករស់ មិនដឹងថានាងតូចស្អប់គេអីដល់ថ្នាក់នេះ
" ឈប់សិន " រាងក្រាស់ឃាត់ ពេលលីអុីនបម្រុងនឹងដើរចេញទៅវិញ
" ពូមានអ្វីទៀតឬ "
" អង្គុយចុះសិនមក នាងល្អិត "
" ហេតុអី ក៏ខ្ញុំត្រូវស្ដាប់តាមដែរ " រាងស្ដើងស៊កសៀតទៅអោយគេវិញ នាងតាំងចិត្តហើយ អ្នកណាក៏ដោយដែលចង់មកដណ្ដើមម៉ាក់របស់នាងទៅ គឺសុទ្ធតែជាសត្រូវរបស់នាងទាំងអស់ នាងមិនព្រមចុះញ៉មដាច់ខាត
" ហេតុអ្វីក៏មិនចូលចិត្ត ខ្ញុំ ? ប្រាប់បានទេ លីអុីន នាងក៏ឃើញថាម្ដាយនាងនិងខ្ញុំស្និទ្ធិគ្នាកម្រិតណា "
" ព្រោះខ្ញុំស្អប់មនុស្សលាក់ពុត កុំស្មានថាខ្ញុំមើលមិនដឹងគំនិតពូ អោយសោះ យ៉ាងម៉េចចង់ធ្វើឪពុកចុងខ្ញុំឡើងញ័រខ្លួនទៅហើយមែនទេ? " រាងស្ដើងថាអោយគេចំៗ បើគេហ៊ានសួរ នាងក៏ហ៊ានឆ្លើយ មិនចាំបាច់លាក់ចរិតជាមួយមនុស្សដូចជាគេទៀតទេ នៅមុខម្ដាយរបស់នាងធ្វើជាត្រឹមត្រូវ តាមពិតលាក់គំនិតមិនល្អក្នុងចិត្ត លីអុីន គិតទាំងមួម៉ៅ
" ខ្ញុំមិនបានលាក់ពុត ខ្ញុំចង់ញ៉ែម៉ាក់របស់នាងពិតមែន ម៉ាក់នាងក៏ដឹងរឿងនេះដែរ "
" ថោកទាប កុំធ្វើចរិតបាតផ្សារដាក់ម៉ាក់ខ្ញុំអោយសោះ កុំថាខ្ញុំមិនបានតឿនលោក " លីអុីន ខឹងឡើងញ័រខ្លួនទៅហើយ គេហ៊ានណាស់ ហ៊ាននិយាយបែបនោះ រឿងនេះបើ មិនប្រាប់អោយប៉ានាងជាអ្នកចាត់ការ មិនបាននោះទេ ព្រោះនាងមិនទទួលយកគេជាឪពុកចុងជាដាច់ខាត
" លីអុីន នាងនៅក្មេងនិយាយស្ដីកុំធំហួសមាឌពេក នាងត្រូវតែដឹងរឿងម្យ៉ាង ខ្ញុំស្រឡាញ់ម៉ាក់នាង មុនពេលម៉ាក់នាងរៀបការជាមួយប៉ាចិត្តខ្មៅរបស់នាងទៅទៀត "
" មនុស្សបាតផ្សារ កុំថាអោយប៉ាខ្ញុំបែបនេះណា៎ " អាឡាន់មិនខ្វល់ នឹងសម្ដីរបស់លីអុីនឡើយ ប្រុសកម្លោះនៅតែញញឹមឌឺដងអោយក្មេងស្រីដោយរឹកពារសប្បាយៗ លីអុីន ត្រូវចេះរៀនគ្រប់គ្រងអារម្មណ៍ជាងនេះ ទោះជាការដែលនាងហួងហែងម្ដាយយ៉ាងណាក៏ដោយ អាឡាន់គិតក្នុងចិត្តទាំងចង់ឈ្នះ មនុស្សដូចគេឬចាញ់ក្រោមដៃក្មេងស្រីដូចជាលីអុីន
ទីងៗ ទីងៗ មិនទាន់បានបន្ដការសន្ទនាទៀតផងសម្លេងកណ្ដឹងក៏បន្លឺឡើងបង្អាក់ពួកគេជាមុន
" អាអុីន កូនបើកទ្វារបន្ដិចបានទេ ម៉ាក់ជាប់ដៃហើយ "
" ចាសបាន ម៉ាក់ " រាងតូចងាកទៅសម្លក់អាឡាន់ម្ដងទៀត មុននឹងធ្វើមុខឆើយ ដើរចេញទៅបើកទ្វារ ប្រុសកម្លោះគ្រវីក្បាលតិចៗ គេមិនប្រកាន់នាង តែមិនមែនមានន័យថានាងអាចថាអោយគេបានតាមចិត្តនោះទេ យ៉ាងណាគេក៏ចាស់ជាងនាងដែរ
ក្រាក!!
" អាអុីន... "
" ប៉ា... ប៉ាមកចំពេលល្អណាស់ " កូនស្រីភ្ញាក់បន្ដិច មិនស្មានថាឪពុកហ៊ានមកបង្ហាញខ្លួននៅទីនេះពិតមែន ប៉ុន្ដែក៏ល្អហើយ ប្រុសម្នាក់នោះនឹងគ្មានឱកាសញ៉ែរម្ដាយនាង លីអុីន សុខចិត្តស្ដាប់ឪពុកម្ដាយប្រកែកគ្នា ប្រសើរជាង បើកផ្លូវអោយប្រុសសម្អុយដូចជាអាឡាន់
" ម៉ាក់នៅតើមែនទេ "
" ម៉ាក់នៅផ្ទះបាយ ប៉ាចូលសិនមក " ខូសៀ ដែលរៀបចំខ្លួនមកពីផ្ទះយ៉ាងហំហាន គេងើបតាំងពីព្រលឹមដាក់ផែនការយ៉ាងល្អ បែរជាស្ទាក់ស្ទើរក្នុងការឈានជើងចូលក្នុងផ្ទះរបស់អតីតភរិយា ស្របច្បាប់របស់ខ្លួន ទាំងដែលគេដេកនឹកនានាងពេញមួយយប់សោះ ដល់មកប្រឈមមុខ បែរជាកំសាកបែបនេះទៅវិញ ខូសៀ ជេរខ្លួនឯងក្នុងចិត្ត
" អាអុីន... អឺ... "
" កុំប្រាប់ណាថាប៉ាខ្លាច "
" អ្នកណាថាប៉ាខ្លាច " ព្រោះខ្លាចកូនស្រីខឹងនិងចំអក ទើបប្រុសចាស់ឈានជើងចូលក្នុងផ្ទះយ៉ាងលឿន តែគាប់ជួនអីហ្ក្រេសក៏ចេញពីផ្ទះបាយល្មម ទើបទាំង២នាក់ប្រសព្វភ្នែកគ្នាដោយចៃដន្យ
" ខូសៀ!! " រាងស្ដើងកាន់ចានអាហារ ឈរស្ដឹងពេលឪពុករបស់កូនឈរមិនឆ្ងាយពីនាងប៉ុន្មាន ថែមទាំងពេលនេះគេនៅក្នុងផ្ទះនាងទៀតផង
" អឺ... ហ្ក្រេស ... "

[ តោះអូនសម្លាញ់ពួកយើងរៀបការម្ដងទៀត/ Darling Let's Remarried ❤️]Where stories live. Discover now