13: បារម្ភ

Start from the beginning
                                        

" មិន....." គេនិយាយមួយមាត់ចប់ស្របពេលឡានរបស់រាងក្រាស់ក៏បានមកដល់ដូចគ្នា

" ឡើងឡានទៅ " គេដេញឲ្យរាងតូចឡើងឡានជាមួយគេ

" មិនឡើងទេខ្ញុំមានឡាន ជិះខ្លួនឯងហើយ "រាងតូចតបហីៗ

" បានតើមិនឡើងមែនទេល្អ "រាងក្រាស់ចាប់ញាត់រាងតូចឲ្យចូលទៅក្នុងឡាន

" ណែលោកកើតអីខ្ញុំគ្មានច្រើនទេលែងទៅខ្ញុំទៅវិញ "

" ជិះទៅកន្លែងចាស់ទៅ " រាងក្រាស់មិនខ្វល់ហើយនៅបញ្ជារជំនិតខ្លួនទៀត

" ហេតុអីចាំបាច់នាំខ្ញុំទៅតាមបើចង់ទៅៗម្នាក់ឯងទៅ"

" ចេះស្ងាត់ដែលទេ " លឺសំដីរាងក្រាស់កំហកដាក់ខ្លួនបែបនេះគេក៏លែងនិយាយទៀតហើយក៏បែបមុខទៅកញ្ចាក់

ចំណែកពេលដែលរាងក្រាស់ឃើញគេពិតជាស្ងាត់មែនក៏ចាប់គេឲ្យមកអង្គុយលើ ភ្លៅរបស់ខ្លួន

" ធ្វើអីនិងលែងខ្ញុំទៅ "គេមិនបានខ្វល់ទេថែមទងអោបរាងតូចយ៉ាងណែនទៀតផង

(ពិនណឹងហើយថាស្អប់គេមិចទៀតអត់ស្រលាញ់ទេគ្រាន់តែត្រូវការមិនចង់ឲ្យទៅពាក់ព័ន្ធនិងអ្នកណាប្រាប់ថាអត់ស្រលាញ់ក៏អត់អ្នកជឿដែរអ៊ុំ )

   មកដល់ហាងអាហារមួយកន្លែងដែលមើលទៅស្អាតខ្លាំងប្រហែលជាថ្លៃណាស់

" លោកនាំខ្ញុំមកទីនេះធ្វើអី " រាងតូចត្រូវគេអូសដៃឲ្យមកតាមចេះតែសួរមិនឈប់

" គិតថាយើងនាំឲ្យមកសុុីទាំងថ្ងៃមែនទេ "

" ប្រុសមាត់ដាចលោកឆ្លើយធម្មតាមិនបានទេហេ "

" តែបើឯងសួរយើងមិនឈប់ឬដែលនិយាយ មុននេះអាចកើតឡើងក៏ថាបាន " លឺបែបនេះរាងតូចអស់ពាក្យត្រូវវេចាតែម្ដង

" អង្គុយចុះមក " ឃើញរាងតូចនៅឈរធ្មងៗក៏ឲ្យអង្គុយចុះ

" ....." រាងតូចមិនបានតបតទេបានត្រឹមតែអង្គុយតាមសម្ដីគេ

" ចង់ញ៉ាំអីទេយើងកម្ម៉ង់ឲ្យ "

" ខ្ញុំអត់ត្រូវការអីទេ " រាងតូចនិយាយបែបធុញ

" យើងមកញ៉ាំបាយមិនមែនមកអង្គុយធ្មឹងៗចឹងទេ "

" លោកជាអ្នកឃ្លានខ្ញុំមិនបានឃ្លានជាមួយឯណាលោកនាំខ្ញុំមកដើម្បីកំដរលោកហូបបាយមែនទេចឹងខ្ញុំសុំទៅវិញហើយ "

" បើហ៊ានតែក្រោកចេញទៅប្រាកដជាមានរឿងនិងយើងប្រាកដណាស់សាកមើលទេ " រាងតូចបានត្រឹមតែសម្លឹងមុខនាយក្រោយលឺសំដីនាយហើយមិនហ៊ានសូម្បីកម្រើកខ្លួន

................................

" Min yoongi លោកដឹងខ្លួនហើយមែនទេមានឈឺត្រង់ណាដែរទេ " hoseokបានគេងជិតគ្រែដើម្បីមើលនាយ

" បងមិនអីទេ "

" ខ្ញុំធ្វើបបរមកឲ្យលោកឆាប់ញាំទៅអាល់បានលើបថ្នាំ" hobiលើថាសបបរមកឲ្យរាងក្រាស់

" អូនមើលថែបងទាំងពីព្រឹកមែនទេ " yoongi ឃើញគេគេងជិតខ្លួនក៏ដឹងទៅហើយ

" ត្រូវហើយខ្ញុំភ័យណាស់លោកដឹងទេលោកមកឈឺអីពេលនេះ "

" យ៉ាងមិចបារម្ភខ្លាចបងស្លាប់ចោលអូនមេមាយមែនទេ " រាងក្រាស់ញញឹមពេលឃើញរាងតូចដូចជាភ័យខ្លាំង

" លោកមកលេងសើចអីឆ្គួតៗ បែបនេះលាយទឹកភ្នែក " រាងតូចទ្រាំមិនបានក៏វៃyoongiមួយដៃ

" ឈប់ភ័យទៅបងអស់អីហើយ " រាងក្រាស់រកនិងចាប់ឪបរាងតូចតែត្រូវគេរុញចេញ

" លោកកុំគិតថាខ្ញុំបារម្ភពីលោកឲ្យសោះខ្ញុំគ្រាន់តែបារម្ភពីខ្ញុំឯងខ្លាចជាប់នៅទីនេះមួយជីវិត " គេដឹងខ្លួនវិញក៏ធ្វើជានិយាយឌឺ ហើយក៏ដើរចេញធ្វើឲ្យរាងក្រាស់ញញឹមជាប់

តម្រូវការស្នេហ៍តម្រូវការបេះដូងWhere stories live. Discover now