សឹបៗៗ

  ភីវេតបានបើកភ្នែកស្រឹមៗ បន្ទាប់ពីសន្លប់អស់រយះពេលមួយយប់ពេញ មុននឹងហើនមាត់ឡើងមក

"ទឹក..ទឹក......" ភីវេតនិយាយហាក់បីដូចមនុស្សគ្មានកម្លាំងកម្ហែងសូម្បីតែបន្តិច

" ហាស់ !! បងកូនយើងភ្ញាក់ហើយបង បងៗៗកូនយើង គឺកូនយើងគេភ្ញាក់ហើយបង " អ្នកស្រីសាយ៉ា បានស្ទុះយ៉ាងលឿនទៅហៅលោកវាត់ដែលត្រូវជាប្ដីរបស់ខ្លួន

" ទឹក...ទឹក...ខ្ញុំស្រែកទឹក..." ភីវេតនៅតែបន្ដនិយាយទាំងគ្មានកម្លាំងនៅក្នុងខ្លួន

" ហាស់!!ទឹកហ៌ បងៗយកទឹកមកកូនស្រែកទឹក "

"នេះៗៗអូន "

"បឺតមួយៗណាកូន ប្រយ័ត្នឈ្លួកណាកូន"

"បានហើយ ឈប់ញ៉ាំទៀតហើយ !! ហើយនេះខ្ញុំនៅទីណានឹង !! ហើយអ្នកមីងជាអ្នកណា ម៉ាក់ខ្ញុំបញ្ជូនអ្នកមីងឲ្យមកមើលខ្ញុំមែនទេ  ?? "បន្ទាប់ពីភីវេតញ៉ាំទឹករាងជ្រាប់ចូលក្នុងខ្លួនមានកម្លាំងនិយាយបន្តិចហើយ ក៏មានចម្ងល់សួទៅកាន់ស្រ្តីដែលនៅជិតខ្លួនភ្លាម

" ហឺ!!..ហឺៗៗ...បងៗកូនយើង គឺកូនយើងគេមិនស្គាល់ខ្ញុំទេបង " អ្នកស្រីសុយ៉ា បានងាក់ចាប់ដៃលោកវ៉ាត់ទាំងមានទឹកភ្នែកមុននឹងនិយាយ

" នេះ កូនទៅត្រូវនឹងស្អីមកនឹង ហើយរយៈពេល2ឆ្នាំមកនេះតើកូនបាត់ទៅណា ហេតុមិនមកផ្ទះសោះចឹង នេះគឺប៉ាណា កូនចាំប៉ាបានទេ " បន្ទាប់ពីអ្នកស្រីសុយ៉ាលែងដៃលោកវ៉ាត់ហើយ លោកវ៉ាត់ក៏បានទៅចាប់ដៃរបស់ភីវេតព្រមទាំងនិយាយមួយៗ ដោយទឹកភ្នែក

" លោកពូជាអ្នកណាខ្ញុំមិនស្គាល់ទេ អ្នកទាំងអស់គ្នាកំពុងលេងល្បែងអីជាមួយខ្ញុំនឹង អ៊ួយៗឈឺក្បាលណាស់"និយាយរួចភីវេតក៏បានសន្លប់បាត់ទៅ

" កូនៗ " អ្នកស្រីសុយ៉ានឹងលោកវ៉ាត់ស្រែកព្រមគ្នា

- ត្រឡប់មកមើលហូណាវិញ

បន្ទប់ពេទ្យលេខ24

" ម៉ាក់ៗ " ហូណាបានស្រែកឡើងបន្ទាប់ពីភ្ញាក់ដឹងខ្លួនហើយ

" អ្នកប្រុស.....មានអ្វីមែនទេបាត " ពូដួងដែលត្រូវជាអ្នកបម្រើនៅក្នុងផ្ទះរបស់ហូណាបានរត់មកយ៉ាងប្រញ៉ាប់ប្រញ៉ាល មិននឹងសួរទៅកាន់ហូណា

" ឯណាម៉ាក់......ម៉ាក់នៅទេពូដួង ម៉ាក់ទៅចោលខ្ញុំទៀតហើយមែនទេពូ" ហូណានិយាយផងព្រមទាំងយំផង

" អត់ទេអ្នកប្រុស អ្នកស្រីមិនបានទៅណាចោលអ្នកប្រុសទេគឺអ្នកស្រីគាត់ក៏បានគេងគ្រែពេទ្យនៅក្បែរបន្ទប់របស់អ្នកប្រុសនេះឯងបាទ" ពូដួងឆ្លើយតបទៅកាន់ហូណាដោយសម្ដីស្រទន់

"អ្នកម៉ាក់សន្លប់ចឹងហេស ពូ " ហូណាសួរបញ្ជាក់ទៅកាន់ពូដួង

"បាទមែនហើយអ្នកប្រុស គាត់មិនបានទៅណាទេ "

"អ្នកម៉ាក់កើតអីទៅ តើគាត់ឈឺខ្លាំងដែរទេពូដួង "

"គាត់គ្រាន់តែដួលសន្លប់ទេក៏មិនបានកើតអ្វីធ្ងន់ដែរបាត "

"ហេតុអ្វីបានជាអ្នកម៉ាក់សន្លប់ហាស់ពូ "

"គឺ.....ថា...."

"គឺថា!!អ្វីទៅពូឆាប់ប្រាបើខ្ញុំមក"

"គឺអ្នកស្រីបានឃើញ អ្នកប្រុសភូផា បាទ " ពូដួងបិតភ្នែកឆ្លើយយ៉ាងលឿនបំផុត

"ហាស់ភូផា???"

-ចប់
- FB - Sky Novel

សំបុត្រឆ្លងពេលវេលា 2023-2032Where stories live. Discover now