" អន់ចិត្តណាស់! "ស៊ុងហូននិយាយឡើង

"អូនខ្យុនសុំទោសលោកប៉ាទៅ! "ស៊ុងគ្វីនិយាយឡើងហើយក៏មើលមុខប្អូនប្រុសមិនដាក់ មុខគេគឺកំពុងបង្ខំឲប្អូនធ្វើតាមហើយ

"ហីយ៉ា~ មានតែកូនគ្វីទេដែលយល់ចិត្តប៉ា!!! "ស៊ុងហូនប្រែទឹកមុខមកជាញញឹមស្រស់ស្រាយនៅពេលដែលឮកូនហៅគេថាប៉ា

"អូនសុំទោស! "ស៊ុងខ្យុនដើរមកសុំទោសស៊ុងហូន

"កូនគ្វីនាំប្អូនទៅក្រៅទៅ! "នីគីដេញកូនទាំង2ឲចេញទៅលេងខាងក្រៅ

   ក្រោយកូនៗចេញទៅអស់ហើយរាងក្រាស់ក៏និយាយ

"មិចចាំបាច់ហៅអ្នកដទៃថាប៉ា! ក្រែងបងជាប៉ាកូនហេស៎? " ស៊ុងហូនសួរទៅកាន់នាយតូចដែលឈរធ្វើមុខភ្លិះៗ

"ត្រូវហើយ!បងជាប៉ាកូន! "នីគីតប

"ចុះមិចបានអូនឲកូនហៅអ្នកដទៃថាប៉ា? "

"គឺ......ទៅសួរលោកប៉ាទៅ! គាត់អ្នកបង្គាប់ឲកូនៗហៅបងkunថាប៉ា! "

"បងទៀតហើយ!!!!!!បងប្រាប់ហើយមែនទេថាមិនឲហៅអ្នកដទៃថាបង  "

"អូហ៍~ សុំទោសបងហូន!!!!!! "

"......... "

"ចាំបន្ដិច! អូនទៅហៅកូនខ្យុនមកបន្ដិច! "នីគីប្រលែងដៃពីនាយក្រាស់ហើយក៏បើកទ្វាចេញទៅក្រៅដើម្បីហៅកូនរបស់នាយឲចូលមកក្នុង!

    មួយសន្ទុះក្រោយមកនាយតូចត្រឡប់មកវិញជាមួយនឹងកូនប្រុសពៅ ។

"កូនខ្យុន!! "នីគី

"បាទ! "

"នេះលោកប៉ាណា~ អត់មានហៅលោកប៉ាកូនថាពូទេឮទេ? "

"ហើយមិចចឹង? "

"ព្រោះប៉ាជាប៉ារបស់កូន!ហៅពូមិនកើតទេ! " ស៊ុងហូន

"កើត! "

"តែប៉ាថាអត់! "

"អត់ក៏បានដែល! លោកប៉ាមុខងាប់! "ស៊ុងខ្យុនថាឡើង ចំណែករាងតូចវិញឮតែប៉ុណ្ណេះក៏អស់សំណើចនឹងកូនរបស់ខ្លួន

"កូនទៅលេងជាមួយបងគ្វីហើយ! "ស៊ុងខ្យុនចុះចេញពីដៃរបស់ស៊ុងហូន

"បាទ~ "ស៊ុងហូនតបទៅកាន់កូន ហើយក៏ដើរមកជិតនាយតូចដែលកំពុងឈញញឹមញញែម

"អូនគិតដូចបងទេ? "

"គិតរឿងអី? "

"បងថាកូនខ្យុនមានចរឹកដូចអូនខ្លាំងណាស់! "

"មិចចឹង? "

"ចរឹកឌឺ! ចរឹកឈ្លើយ របស់អូននឹង! "

"តែកូនគ្វីក៏ចរឹកដូចបងដែល! "

"ចរឹកយ៉ាងមិច? "

"អាចរឹកម៉ត់ចត់! ចូលចិត្តណាស់អារឿងបង្ខំគេ! ហើយនៅចូលចិត្តលេងតែរបស់គ្រោះថ្នាក់! "

"ឥឡូវ! កូនគ្វីចរឹកដូចបង ហើយកូនខ្យុនចរឹកដូចអូន! ចឹងយកម្នាក់ទៀតទៅឲចរឹកកាត់ទៅរបស់ពួកយើងទាំង2 "

"អត់ប្រយោជន៍!!!!! "នាយតូចនិយាយតែបែបនឹងទេតែតាមពិតអៀនចឹងតែរឹងខ្លួនទៅហើយ!

"​អត់ប្រយោជន៍យ៉ាងមិច? យកកូនមានប្រយោជន៍ច្រើនណាស់! "នាយក្រាស់ឃើញរាងតូចអៀនបែបនេះកាន់តែបានចិត្ត តែងំនោះដៃនៅមិនស្ងៀមលូកស្ទាបពេញវាល

"​ដោះស្រាយជាមួយប៉ាអូនសិនទៅមុននឹងចង់យកកូននោះ! "នាយតូចនិយាយមួយប្រយោគនេះធ្វើឲរាងក្រាស់ក្រញាញ់ខួរតែម្ដង

"ឲបងធ្វើយ៉ាងមិច? បងប្រាកដជាត្រូវការជំនួយពីអូនហើយ! " ស៊ុងហូននិយាយទាំងខ្វាយខ្វល់ក្នុងចិត្ត​លួងចិត្តប្រពន្ធបានហើយនៅឡើយឪក្មេក

"មិនដឹងទេ! ដោះស្រាយខ្លួនឯងទៅ! បងឯងជាអ្នកបង្កចឹងក៏ទទួលទៅ! "នាយតូចនិយាយហើយក៏ប្រលែងដៃមាំពេញពីចង្កេះខ្លួន

"អត់! បើអូនមិនជួយនិយាយឲបងទេ​បងនឹងចាប់អូនទៅឲបាត់! "

"​មិនដឹងទេ! និយាយជាមួយគាត់ខ្លួនឯងទៅ! បើគាត់មិនឲក៏អត់នឹងឯង!"​

"អូននិយាយចឹងទៅរួច! អត់ស្រណោះប្ដីសោះ"​

"​ប្ដីចឹងស្រណោះនាំតែខាត "

យក2ភាគទៅ ហើយចាំmondayគេមកវិញ ជាមួយរឿងថ្មី

យក2ភាគទៅ ហើយចាំmondayគេមកវិញ ជាមួយរឿងថ្មី

Йой! Нажаль, це зображення не відповідає нашим правилам. Щоб продовжити публікацію, будь ласка, видаліть його або завантажте інше.

  
រឿងនេះចេញឲថ្ងៃចន្ទ🤗

𝗔𝗟𝗣𝗛𝗔ក្លែងកាយរបស់បង(complete) Where stories live. Discover now