<<ឱ្យខ្ញុំសុំនៅផងទៅណាលោកខ្ញុំគ្មានកន្លែងនៅទេ>> រាងតូចនិយាយរួចលើកដៃសំពះហើយអង្រួនកាយក្រាស់តិចៗនិងធ្វើមុខគួរឲ្យស្រឡាញ់ដាក់គេដើម្បីឲ្យគេទន់ចិត្ត
<< ថាម៉េចនៅជាមួយខ្ញុំ?ខ្ញុំមិនដឹងឯងជាអ្នកណាផងតិចឯងមានគេបញ្ជូនមកសម្លាប់ខ្ញុំផងក៏មិនដឹង>>រាងក្រាស់និយាយទាំងប្រឹងបេះដៃអ្នកដែលអង្រួនគេចុះឡើងនោះឲ្យឈប់
<< ទេគ្មានអ្នកណាបញ្ជូនខ្ញុំមកទេឱ្យខ្ញុំនៅផងខ្ញុំគ្មានកន្លែងនៅពិតមែន >>រាងតូចនិយាយដដែលទាំងពេប មាត់រលីងរលោងទឹកភ្នែកមកតិចៗគួរឱ្យអាណិត
<<នៅយ៉ាងម៉េចទៅខ្ញុំមិនដែលនៅជាមួយអ្នកណាទេដូច្នេះបើខ្ញុំឲ្យឯងនៅជាមួយខ្ញុំនោះ ខ្ញុំមិនទម្លាប់ទេ>> រាងក្រាស់និយាយទាំងក្រវីក្បាលញាប់ស្អែកចង់បញ្ជាក់ថាគេមិនចេះរស់នៅមានគ្នានោះទេ
<< ឱ្យខ្ញុំសុំនៅផងខ្ញុំមិនធ្វើឲ្យលោកពិបាកទេលោកអោយខ្ញុំធ្វើអីក៏បានដែរ អោយខ្ញុំនៅផង ណាណា ប្រុសសង្ហារ>>រាងតូចនៅតែទទូចសុំនៅជាមួយរាងក្រាស់ដដែលហើយថែមទៅ អង្រួនដៃគេនឹងសន្យាជាមួយគេទៀតផង
<<តើខ្ញុំអាចជឿកជាក់បានយ៉ាងមិចទៅថាឯងនឹងមិនបង្ករបញ្ហាអោយខ្ញុំ ណាមួយខ្ញុំមិនស្គាល់ឯងច្បាស់ទៀត ខ្លាចតែឯងជាឃាតករផងក៏មិនដឹង>>រាងក្រាស់តបទៅវិញទាំងរារែកក្នុងចិត្ត មិនមែនគេមិនចង់អោយនៅទេគ្រាន់តែគេមិនទាន់ស្គាល់អ្នកនៅនឹងមុខច្បាស់ ទើបមិនហ៊ានទុកចិត្ត
<<ជឿខ្ញុំទៅណា ខ្ញុំមិនមែនជាឃាតករទេ បើខ្ញុំជាឃាតករមែន
ខ្ញុំសម្លប់លោកពេលនេះ អោយខ្ញុំនៅផងទៅណាsunghoonខ្ញុំគ្មានកន្លែងនៅទេ>>រាងតូចហៅឈ្មោះរបស់គេហើយនៅតឩទទូចសុំគេនៅដដែកៗដោយចង់រលីងរលោងមកទៅហើយ។
(ពិនសម្តែងដូចពួកម៉ាក់ញុមចឹង)
<<ទេ មិនអោយនៅទេខ្ញុំមិនទាន់ទុកចិត្តឯងនៅឡើយទេ>>រាងក្រាស់នៅតែជ្រើសរើសចម្លើយបដិសេដដដែលព្រមទាំងក្រវីក្បាលតិច ជាសញ្ញាមិនយល់ព្រម។រាងតូចគ្រាន់លឺថាគេបដិសេដ គំនិតថ្មីមួយក៏បានផុសមកភ្លាមភ្លាម
<<លោកអោយខ្ញុំនៅផងណា...ហឹក...ហឹក បើខ្ញុំនៅជាមួយលោកមិនបានទេ ខ្ញុំនឹងត្រូវត្រឡប់ទៅផ្ទះវិញ តែពេលដែរខ្ញុំទៅផ្ទះវិញម្តាយចុងខ្ញុំគាត់ នឹងយកខ្ញុំទៅលក់ដោះបំណុលហើយ...ហឹក...ហឹក លោកអាណិតខ្ញុំផងអោយខ្ញុំនៅផងទៅណា >>រាងតូចធ្វើជាយំសុំអង្វររាងក្រាស់ ទឹកភ្នែកឡើងរហាមធ្វើដូចជារឿងដែលគេនិយាយនេះនឹងកើតឡើងលើខ្លួនគេពិតមែនអញ្ជឹង ដែលតាមការពិតជាការកុហកដើម្បីអោយរាងក្រាស់អាណិត ដើម្បីទទួលខ្លួនអោយរស់នៅជាមួយគេ
<<ថាមិច មានស្អីកើតឡើងលើខ្លួនឯងខ្លះនិយាយមក ក្រែងខ្ញុំឯងទុកចិត្តីងខ្ល>>រាងក្រាស់ពេលលឺរាងតុចនិយាយបែបនេះក៏អាណិតណាស់ មិនគួរកាយតូចគួរស្រឡាញ់បែបនេះត្រូវម្តាយចុងយកទៅលោកដោះបំណុលសោះ។
រាងតូចលឺបែបនេះលួចញញឹមក្នុងចិត្តមុននឹងបើកមាត់និយាយពាក្យមិនមពិតមកជាបន្តទៀត
<<ថ្ងៃដែរលោកឃើញខ្ញុំឡានបុកនឹង គឺខ្ញុំរត់ចេញពីផ្ទះ ព្រោះពេលនោះម្តាយចុងខ្ញុំបានចាប់ខ្ញុំយកទៅលក់ដោះបំណុលតែខ្ញុំក៏រត់គេចខ្លួនបាន តែបើសិនជាលោកមិនអោយខ្ញុំនៅជាមួយទៀតទេ ខ្ញុំប្រហែលរត់គេចលេងបានទៀតហើយ ហឹក...ហឹក...>>រាងតូចនិយាយកុហកជាច្រើនបូករួមជាមួយទឹកភ្នែកដែរហូរកាត់ផែនថ្ពាល់ ក្រហមព្រឿងព្រឿងនោះទៀត កាន់តែធ្វើអោយរាងក្រាស់ជឿស្លុងថែមទាំងកើតចិត្តអាណិតទៀត
<<ហ៊ើយ អោយខ្ញុំគិតមើលសិន>>រាងក្រាស់និយាយនឹងព្យាយាមគិត ថាគួរអោយគេមករស់នៅជាមួយខ្លួនទេ
រាងតូចដែរលឺចម្លើយបែបនេះក៏និយាយ
<<មិនអីទេ កុំអោយពិបាកដល់លោក ខ្ញុំទៅលក់ខ្លួនដោះបំណុលអោយម្តាយចុងខ្ញុំវិញក៏បាន>>រាងតូចនិយាយទាំងយកដៃវៀសទឹកភ្នែកចេញ ហើយក្រោកចេញពីគ្រែដើរទៅហើយ តែក៏ត្រូវដៃមាំចាប់ទាញករ ដៃមកវិញ
<<មិនអីទេ ខ្ញុំព្រមអោយឯងនៅជាមួយខ្ញុំ>>រាងក្រាស់និយាយនឹងកាន់ករដៃតូចនោះជាប់ គេក៏មិនយល់ដែរ ថាហេតុអីគ្រាន់តែក្មេងនេះរកចាកចេញគេដូចជាបាត់បង់ចំណែកបេះដូងមួយចំហៀងយ៉ាងចឹង កាន់តែអាណិតនៅពេលដែរលឺពាក្យថាម្តាយចុងខ្ញុំនឹងលក់ខ្ញុំដោះបំណុល
_________________________________________
By sunnshine
Sunsun
YOU ARE READING
និស្ស័យស្នេហ៍♡ (ចប់) [sunsun]
Romanceឈុតខ្លី >រាងតូចធ្វើជាយំសុំអង្វររាងក្រាស់ ទឹកភ្នែកឡើងរហាមធ្វើដូចជារឿងដែលគេនិយាយនេះនឹងកើតឡើងលើខ្លួនគេពិតមែនអញ្ជឹង ដែលតាមការពិតជាការកុហកដើម្បីអោយរាងក្រាស់អាណិត ដើម្បីទទួលខ្លួនអោយរស់នៅជាមួយគេ >រាងក្រាស់ Park sunghoon x Kim sunoo
និស្ស័យស្នេហ៍ ភាគ2
Start from the beginning
![និស្ស័យស្នេហ៍♡ (ចប់) [sunsun]](https://img.wattpad.com/cover/345611246-64-k242210.jpg)