និស្ស័យស្នេហ៍ ភាគ2

Start from the beginning
                                        

<<អរគុណ>>រាងតូចពេលលឺបែបនេះក៏ឱនមុខចុះហើយពោលពាក្យអរគុណទៅកាន់រាងក្រាស់

<<ណ្ហើយចុះមិនអីទេ ហើយឯងឈ្មោះអី អាយុប៉ុន្មានហើយ តាមមើលឯងប្អូនខ្ញុំទេ>>រាងក្រាស់ក៏ឈរអោបដៃសួរទៅកាន់កាយតូចដែលអង្គុយលើគ្រែធ្វើមុខម៉ក់ៗ

<<sunoo 20 ឆ្នាំហើយ>>រាងតូចនិយាយទាំងមិនហ៊ានមើលមុខរាងក្រាស់ព្រោះនៅរអៀសខ្លួនដែរធាក់គេមុននេះ

<<sunoo?? ហៅ noo noo បានទេ>>គេនិយាយញញឹមច្រឡឹមដាក់រាងតូច

<<....>>រាងតូចមិនបាននិយាយអ្វីក្រៅពីនៅស្ងៀមស្ងាត់នឹងសម្លឹងមុខក្រាស់ម៉ក់ៗដោយឃើញរាងតូចមិននិយាយsunghoonក៏ចាប់ផ្តើមសួរទៅរាងតូចទៀត

<<ណ្ហើយចុះ ឥឡូវផ្ទះឯងនៅទីណាប្រាប់មកខ្ញុំជូនទៅផ្ទះវិញ>>រាងក្រាស់និយាយទៅកាន់រាងតូចហើយដាក់ខ្លួនទៅអង្គុយលើគ្រែជិតរាងតូច

<<ខ្ញុំគ្មានផ្ទះទេ>>រាងតូចតបទៅវិញទាំងអោនមុខចុះដែលធ្វើអោយរាងក្រាស់ភ្ញាក់ផ្អើលមែនទែន

<<ស្អីគេ?គ្មានផ្ទះនៅ កុហកពេកទេដឹង ចុះរាល់ដងឯងរស់នៅទីណា?>>រាងក្រាស់សួរទៅរាងតូចវិញទាំងមិនចង់ជឿថាមុខស្អាតគួអោយស្រឡាញ់បែបនេះបែបជាគ្មានផ្ទះនៅទៅវិញ

<<នៅព្រះវិហារ>>រាងតូចក៏លើកយកការកុហកមកនិយាយប្រាប់រាងក្រាស់

<<កុហក នែ៎ឈប់កុហកខ្ញុំភ្លាម ហើយនិយាយការពិតមក>>រាងក្រាស់និយាយទាំងទឹកមុខប្រាកដបញ្ជា

<<កុំសួរច្រើនពេក ខ្ញុំគ្មានកន្លែងនៅទេ>>រាងតូចនិយាយទាំងសម្លឹងមុខក្រាស់ចង់បញ្ជាក់ថាវាជាការពិត។ដែលធ្វើ អោរាងក្រាស់ទាល់តម្រិះមែនទែនហើយពេលលឺរាងតូចនិយាយបែបនេះ

<< ហើយចង់ឱ្យខ្ញុំធ្វើយ៉ាងម៉េចទៅហើយឯងចង់នៅទីនេះរហូតមែនទេ>>រាងក្រាស់និយាយទាំងចោលសំណួរសួរទៅកើតរាងតូចទាំងចង់ដឹង
{ពេលនេះខ្ញុំមានតែមុខក្រាស់សុំគេនៅជាមួយទេព្រោះពេលនេះខ្ញុំគ្មានកន្លែងទៅទេណាមួយគេមើលទៅក៏ជាមនុស្សល្អដែរ😣 ហើយគេក៏ជា...} រាងតូចចិត្តក្នុងចិត្តមួយសន្ទុះក៏និយាយឡើង

និស្ស័យស្នេហ៍♡ (ចប់) [sunsun]Where stories live. Discover now