ភាគទី ៣

Depuis le début
                                        

ស្រីម្នាក់នេះស្អាតណាស់!

ឆេយ៉ុងបានលួចគិតក្នុងចិត្ត។ លីសាត្រលប់មកកន្លែងទទួលភ្ញៀវវិញជាមួយទឹកមួយកែវហើយនាងក៏អង្គុយក្បែរឆេយ៉ុងដែរ។

"ដូច្នេះតើនាងចង់ចាប់ផ្តើមពីណាមុន?" លីសាសួរ។

"ខ្ញុំគិតថាប្រហែលជានាងអាចបង្ហាញខ្ញុំនូវរូបភាពរបស់នាង!?.....ខ្ញុំមានន័យថារូបថតរបស់នាង"

"រូបថត?"​ លីសាសួរហើយឆេយ៉ុងក៏ងក់ក្បាល។

"រង់ចាំនៅទីនេះសិនហើយ" លីសាក្រោកឈរឡើងហើយដើរទៅស្ទូឌីអូ។ នាងត្រលប់មកវិញជាមួយសៀវភៅរូបថត លីសាប្រគល់ស្នាដៃរបស់នាងឱ្យទៅឆេយ៉ុងមើល ហើយឆេយ៉ុងក៏ចាប់ផ្តើមមើលរូបភាពរបស់លីសាថត។ នាងមើលឃើញរូបភាពដ៏គួរឱ្យភ្ញាក់ផ្អើលជាច្រើនដូចជាមនុស្សញញឹម រាំ ប្រទេសផ្សេងៗទិដ្ឋភាពដ៏អស្ចារ្យនៅជុំវិញពិភពលោក។

"វ៉ាវ!! នាងអស្ចារ្យណាស់" ឆេយ៉ុងនិយាយទាំងភ្នែករបស់នាងស្អិតជាប់និងរូបភាព។ ឆេយ៉ុងបើកទំព័រត្រឡប់ក្រោយ ហើយក៏ឃើញរូបថតមនុស្សស្រីម្នាក់ដែលនាងបានស្គាល់ខាងក្រោមនោះក៏មានសរសេរថា:

ស្រស់ស្អាត!!!

"ជេននី!? នាងមើលទៅគួរឱ្យស្រលាញ់ណាស់" ឆេយ៉ុងបានញញឹម។ លីសាចាប់ ផ្ដើមមានអារម្មណ៍ភ័យប៉ុន្តែនាងខំធ្វើចិត្តឲ្យស្ងប់ស្ងាត់ហើយនិយាយថា....

"យប់មិញនៅពេលដែលពួកយើងកំពុងថត"

ចង្រៃយ៎អើយ! ហេតុអ្វីបានជាខ្ញុំសរសេរបែបនោះ?

"នាងពិតជាស្អាតណាស់មែនទេ?" ឆេយ៉ុងមើលទៅលីសា។

"អីគេ? ខ្ញុំមានន័យថា...នឹងហើយនាងស្អាតណាស់ហើយនាងក៏ជាម៉ូដែល ដែរត្រូវទេ?" ពួកគេបាននិយាយគ្នាអំពីការថតរូបដោយមិនបានចាប់អារម្មណ៌មើលម៉ោងឡើយ។

"អូ! ម៉ោង៦:៣០ទៅហើយ ខ្ញុំត្រូវទៅវិញ ប៉ុន្តែលីសាសន្យានឹងខ្ញុំមកថានាងនឹងទៅជាមួយខ្ញុំនៅពេលខ្ញុំទិញកាមេរ៉ា អូខេ?"

"ខ្ញុំសន្យា តែក៏ត្រូវសន្យានឹងខ្ញុំថានាងនឹងធ្វើជាអ្នកបង្ហាញម៉ូដរបស់ខ្ញុំសម្រាប់ភោជនីយដ្ឋានមិត្តភក្តិខ្ញុំដោយឥតគិតថ្លៃ កុំប្រាប់រឿងនេះដល់ជីស៊ូដូចគ្នា អូខេ?"

គូស្នេហ៍ គូនិស្ស័យOù les histoires vivent. Découvrez maintenant