មុខរបស់នាងស្រស់ស្អាតខ្លាំងណាស់ពេលនាងញញឹម!!
+++
លីសាដែលកំពុងអង្គុយផឹកកាហ្វេ បណ្ដែតអារម្មណ៍ទៅតាមអាកាសធាតុនាពេលព្រឹកនៅតុអាហារនោះ នាងក៏បានទទួលសារពីជីស៊ូ។
«ឆេយ៉ុងកំពុងធ្វើដំណើរទៅខនដូរបស់ឯង មើលថែនាងឱ្យបានល្អ បើមិនអញ្ចឹងទេយើងនឹងសម្លាប់ឯងចោល»
"មកទីនេះ?!!" លីសាភ្ញាក់ផ្អើលជាខ្លាំងហើយក៏តបសារទៅកាន់ជីស៊ូវិញ។
«ប៉ុន្តែហេតុអ្វីបានជានាងត្រូវមកទីនេះ?»
«គ្រាន់តែធ្វើអ្វីដែលខ្ញុំនិយាយទៅណាមួយដោយសារឯងមានស្ទូឌីអូនៅទីនោះហើយក៏ជាកន្លែងរបស់ឯងដើម្បីបង្រៀនឆេយ៉ុងដែរអូខេ?»
"អញ្ចឹងក៏អញ្ចឹងទៅ" លីសារអ៊ូម្នាក់ឯងទាំងលើកកែវកាហ្វេមកផឹកបន្ត។ បន្ទាប់មកនាងក៏នឹកឡើងវិញនូវអ្វីដែលកើតឡើងកាលពីយប់មិញនៅពេលដែលជេននីនិយាយនិងណែនាំខ្លួននាង។
តុក!! តុក!
"លីសា"
"សួស្ដីឆេយ៉ុង ចូលមកក្នុងមក" លីសាបានអញ្ជើញឆេយ៉ុងចូលមកខាងក្នុងខនដូនរបស់នាង ។
"អូហូ...ទីនេះចំជាស្អាតមែន"
"ជីស៊ូបានទិញវាសម្រាប់ខ្ញុំ"
"ពិតប្រាកដណាស់ ជីស៊ូចង់បាននាងមកនៅក្រុមហ៊ុនរបស់គេ ដូច្នេះត្រូវរៀបចំអ្វីៗទាំងអស់សម្រាប់ឯង ចំណាយលុយប៉ិននេះគ្មានអ្វីជាបញ្ហាសម្រាប់នាងទេ"
"អញ្ចឹង តើនាងចង់បានអ្វី?" លីសាសួរនៅពេលនាងដើរទៅផ្ទះបាយ។
"កាហ្វេក្ដៅ" ឆេយ៉ុងដើរទៅអង្គុយលើសាឡុង។
"អូខេ រង់ចាំបន្តិច" លីសាបើកទូរដាក់របស់ញ៉ាំរបស់នាងមើល ប៉ុន្តែនាងមិនបានឃើញមានអ្វីទាំងអស់។
"គ្មានអ្វីទេ? ឆេយ៉ុងខ្ញុំពិតជាសុំទោសណាស់កាហ្វេអស់បាត់ហើយ នាងត្រូវការទឹកទេណាមួយទឹកក៏វាល្អសម្រាប់ស្បែកដែរ"
"ប្រាកដណាស់" ឆេយ៉ុងញញឹមនិងមើលមុខលីសាមិនដាក់ភ្នែក នាងតាមមើលគេគ្រប់ជំហានតែម្ដង។
YOU ARE READING
គូស្នេហ៍ គូនិស្ស័យ
Romanceនិស្ស័យនាំឱ្យពួកគេជួបគ្នា ក្ដីស្រលាញ់ដែលកើតឡើងតាំងពីពេលណា។ ចំណងនៃនិស្ស័យរបស់ពួកគេទៅជាយ៉ាងណាចាំតាមដានទាំងអស់គ្នា។
ភាគទី ៣
Start from the beginning
