ភាគទី ៣

Start from the beginning
                                        

"អូ...ព្រះអើយ ជេននី! ហេតុអ្វីនាងមិនទៅទីនោះ តើនាងមិនឃ្លានទេឬ?"

"ខ្ញុំគ្រាន់តែចង់មកជួយនាង អូ...ហូ!! ស្អាតខ្លាំងណាស់" ជេននីបានអង្គុយចុះលើកៅអី។ លីសាបញ្ឈប់សកម្មភាពរៀបចំឥវ៉ាន់និងងាកមើលទេសភាពរួចងាកមើលទៅជេននីវិញ។

"វាស្រស់ស្អាតខ្លាំងណាស់" លីសាហាស្រដីទាំងញញឹម។ ពេលជេននីសម្លឹងមើលចុះឡើងក៏ប្រទាក់ភ្នែកនឹងលីសាដោយចៃដន្យ។

"មកអង្គុយក្បែរខ្ញុំមក"

"ខ្ញុំ?" លីសាភ្ញាក់ផ្អើល។

"អឹម! មនុស្សឆ្កួត" ជេននីមើលទៅនាងរួចលីសាក៏ធ្វើតាមអ្វីជេននីចង់បាន។ នាងដើរទៅអង្គុយក្បែរជេននីរួចក៏មើលទៅឆ្ងាយ។

"ដូច្នេះអាចប្រាប់ខ្ញុំពីរឿងរបស់នាងបានទេ?" ជេននីនិយាយហើយក៏សម្លឹងមើលទេសភាព។

"ល្អ...ល្អ! ខ្ញុំឈ្មោះឡាលីសា ម៉ាណូបាន មកពីប្រទេសថៃ ខ្ញុំបានសិក្សាផ្នែកថតរូបនៅប្រទេសអង់គ្លេសនិងបារាំង បន្ទាប់មកខ្ញុំបានមកទីនេះដើម្បីបន្តក្តីសុបិន្តទោះបីខ្ញុំបានសម្រេចវារួចក៏ដោយ មានក្រុមហ៊ុនជាច្រើនចង់បានខ្ញុំ ប៉ុន្តែនៅតែខ្ញុំគិតថាប្រទេសកូរ៉េល្អបំផុតសម្រាប់ខ្ញុំ ចុះនាងវិញ?"

"គីម ជេននី ជាអ្នកបង្ហាញម៉ូដ! នេះជាអ្វីទាំងអស់ដែលខ្ញុំមាន ខ្ញុំចង់ធ្វើឱ្យឪពុកម្ដាយខ្ញុំមានមោទនភាព ទោះពួកគាត់មិននៅទីនេះក៏ដោយ" ជេននីញញឹមយ៉ាងក្រៀមក្រំ។

"តើ​ពួកគាត់​នៅឯណា?"

"នៅទីនោះ" ជេននីចង្អុលទៅលើមេឃ។

"​សុំទោស..."

"ទេវាល្អណាស់ ជីស៊ូបានជួយខ្ញុំ នាងជាមូលហេតុមួយដែលខ្ញុំនៅទីនេះឥឡូវនេះ ជីស៊ូដូចជាគ្រួសារខ្ញុំអញ្ចឹង ដូច្នេះខ្ញុំអាចត្រូវបានគេស្គាល់ជាអន្តរជាតិក៏ដោយសារតែក្រុមហ៊ុនធំល្បីឈ្មោះមួយនេះដែរ"

"នេះហើយជាមូលហេតុជីស៊ូចង់ឱ្យខ្ញុំនៅក្បែរនាង" លីសាបាននិយាយតិចៗម្នាក់ឯង។

"វាល្អណាស់ដែលខ្ញុំបានជួបនាង លីសា! ខ្ញុំគិតថានេះជាការស្វាគមន៍ជាផ្លូវការរបស់ពួកយើងហើយ" ជេននីញញឹម។

គូស្នេហ៍ គូនិស្ស័យWhere stories live. Discover now