"វាមិនអីទេ! រីករាយនឹងការ៉េមរបស់នាងចុះ" លីសាបានតបសារទៅវិញ ប៉ុន្តែទន្ទឹមនឹងនោះទូរស័ព្ទរបស់នាងក៏រោទ៍ឡើង។
"អាឡូ!?"
"អាឡូលីសា តើយ៉ាងម៉េចដែរឥឡូវនេះ?"
"ឆ្កួតមែន"
"អេៗ! ខ្ញុំជាថៅកែឯងណា នែក៎! គ្រាន់តែឯងកុំធ្វើឱ្យនាងខឹងទៅបានហើយ ធ្វើឱ្យនាងសប្បាយចិត្តនិងនៅក្បែរនាងឱ្យបានច្រើន ដើម្បីអាចក្លាយជាមនុស្សល្អរបស់នាង" ជីស៊ូប្រែទៅជានិយាយសង្កត់ន័យយ៉ាងធ្ងន់។
"ខ្ញុំដឹងហើយ សូមកុំប្រាប់ខ្ញុំពីអ្វីដែលខ្ញុំត្រូវធ្វើអី ខ្ញុំអាចដោះស្រាយរឿងនេះនិងអាចគ្រប់គ្រងនាងបាន ខ្ញុំក៏មិនអត់ឱនចំពោះទង្វើនិងអាកប្បកិរិយារបស់នាងដែរ ប្រសិនបើនាងចង់លេងខ្ញុំនឹងកំដរនាងលេង" លីសានិយាយទាំងថ្ពាល់ក្រហមរបស់នាងបានលេចឡើង លើផ្ទៃមុខ។
"ចាំមើលថាឯងអាចទៅទីណាបានលីសា សំណាងល្អ" ជីស៊ូនិយាយហើយក៏បានបិទទូរស័ព្ទ។
ប៉ុន្មានថ្ងៃកន្លងផុតទៅ ពួកគេបានរៀបចំផែនការនិងគម្រោងសម្រាប់ការថតលើកដំបូងនិងចាប់ផ្ដើមនៅថ្ងៃបន្ទាប់។ ជីស៊ូមានការរំភើបក្នុងការទៅជួបស្នេហាដំបូងនៅឯព្រលានយន្ដហោះ នាងពិតជាអន្ទះសាចង់ជួបនារីម្នាក់នោះណាស់ យ៉ាងណាជិតបានជួបហើយ។
"ជីស៊ូ" មាននរណាម្នាក់ស្រែកហៅនាងដើម្បីឲ្យនាងស្វែងរកមើលសម្លេងនោះ។ ជីស៊ូងាកមើលឃើញមនុស្សម្នាក់ជាមួយនឹងសក់ពណ៍ផ្កាឈូកស្រាលវែង ពាក់វ៉ែនតាខ្មៅ និងស្លៀកសម្លៀកបំពាក់យ៉ាងឆើតឆាយ។
វ៉ាវ!!
តើមនុស្សស្រីម្នាក់នេះជាអ្នកណា?!
ជីស៊ូគិតក្នុងចិត្តពេលគេកំពុងឈរនៅខាងមុខនាង មនុស្សស្រីម្នាក់នោះដោះវ៉ែនតាចេញធ្វើឱ្យជីស៊ូមានភាពភ្ញាក់ផ្អើលជាខ្លាំង។
"ឆេយ៉ុង"
+++
ទឹង! ទឹង!!
ជេននីមកការិយាល័យខ្ញុំបន្តិច ខ្ញុំចង់ឱ្យឯងជួបនឹងមនុស្សម្នាក់
ជេននីទទួលបានការផ្ញើសារពីជីស៊ូ។ ជេននីស្គាល់ពីជីស៊ូច្បាស់ណាស់ថាមិត្តនាងម្នាក់នេះមិនចូលចិត្តអ្នកសួរសំណួរច្រើនទេ ដូច្នេះហើយនាងមិនបានសួរជីស៊ូពីអ្វីឡើយ។ ជេននីចុះពីគ្រែដើរទៅបន្ទប់ទឹកងូតទឹកស្លៀកពាក់ចេញទៅក្រុមហ៊ុននាងធ្វើការ ពេលទៅដល់នាងក៏ឡើងទៅបន្ទប់ការិយាល័យរបស់ជីស៊ូ។
YOU ARE READING
គូស្នេហ៍ គូនិស្ស័យ
Romanceនិស្ស័យនាំឱ្យពួកគេជួបគ្នា ក្ដីស្រលាញ់ដែលកើតឡើងតាំងពីពេលណា។ ចំណងនៃនិស្ស័យរបស់ពួកគេទៅជាយ៉ាងណាចាំតាមដានទាំងអស់គ្នា។
ភាគទី ២
Start from the beginning
