Ep38: មកអង្គុយលេីភ្លៅបងសិនមក ចាំបន្តិចទៀតពួកយេីងដាំបាយពីរនាក់

Start from the beginning
                                        

« អូនសួរខ្លួនឯងសិន!ថាយប់មិញមានអ្វីកេីតទ្បេីង មុននឹងមកចោទបង» ឮសម្ដីរាងក្រាស់ហេីយ កាយតូចរកនឹកសកម្មភាពកាលពីយប់មិញ។

« ដឹងត្រឹមថា ខ្ញុំបានទៅជួបដៃគូរណាត់ ហេីយក៏ឈឺក្បាល ប៉ុន្តែពេលនោះគេនិយាយពាក្យស្មោគគ្រោកមកកាន់ខ្ញុំ ដឹងតែប៉ុណ្ណឹង!»

« បេីគ្មានបងទៅជួយប្រហែលអូនពេលនេះអស់ព្រហ្មចារីហេីយ គួរអរគុណបងទេីបត្រូវ» ក្រោយសណ្ដាប់ពាក្យពេច៍បុរសនោះហេីយធ្វេីឲ្យរាងល្អិតស្ងាត់មាត់ជ្រងំសម្លឹងមេីលម្ចាស់បន្ទប់ទាំងស្រងោចចិត្ត។

« អរគុណ...!» ប្រហែលមួយសន្ទុះធំទេីបក្មេងតូចម្នាក់នេះហ៊ានបង្ហេីបមាត់ស្រដីពាក្យមួយឃ្លានេះ ប៉ុន្តែបុរសនោះធ្វេីប្រងេីយកន្តេីយដាក់គេទៅវិញ ក្រោកដេីរចុះទាញកន្សែងចូលបន្ទប់ទឹកធ្វេីមិនដឹង។

« គេកំពុងខឹងយេីង?» មាត់តូចបន្ទរសួរមកខ្លួនឯងដោយភាពហួសចិត្ត។

រំលងប្រហែលសាបសិបនាទីម្ចាស់បន្ទប់បេីកទ្វារចេញមកវិញ ពេលនេះនាយពាក់តែខោក្នុងមួយប៉ុណ្ណោះ ដេីរឆ្វែពេញបន្ទប់។

« អាយ...លោកមិនចេះខ្មាស់ខ្ញុំទេឬ ឆាប់រកអ្វីបិទបាំងវាទៅ គួរឲ្យខ្លាច» មាឌស្ដេីងអង្គុយលេីពូកដដែលនោះរហ័សទាញដៃបិទភ្នែក ស្រែកប្រាប់ទៅកាន់មាឌឌាំង។

« បន្ទប់នេះជារបស់នរណា? នរណាជាម្ចាស់ចង់ធ្វេីអ្វីក៏បាន » ល្បៈមួយនេះចុកណាស់សឹងតែថេយ៍ដេកស្លាប់ហ្នឹងមួយកន្លែង។

« លោកខឹងខ្ញុំមែនទេបាន សម្ដីវាចាមកខ្ញុំខ្លាំងៗម្ល៉េះ?»

« មុននេះធ្វេីអីដឹងខ្លួនឯងហេីយ មិនបាច់ត្រូវការអ្វីមកសំអាងដេីម្បីបញ្ជាក់ឲ្យកាន់តែច្បាស់ទេ» រាងតូចកេីតក្ដីមិនសុខចិត្តរមៀលលេីពូកទៅវិញទៅមកព្រោះសម្ដីបុរសនេះដាក់មកមួយឃ្លាៗចុកស្ទេីរស្លាប់។

« ខ្ញុំសួរតាមត្រង់ ខ្ញុំមិនដឹងពិតមែន ហេីយខ្ញុំក៏បានអរគុណលោកដែល»

« វាមិនគ្រប់គ្រាន់ទេពាក្យអរគុណមួយម៉ាត់នោះ »

« ចុះប៉ុន្មានទេីបគ្រប់គ្រាន់?»

រវាងយេីងទាំងពីរ Where stories live. Discover now