[ តោះអូនសម្លាញ់ពួកយើងរៀបការម្ដងទៀត/ Darling Let's Remarried ❤️(07)

Start from the beginning
                                        

ខូសៀអង្គុយលើសាឡុង ដោយផ្អែកខ្លួនទាំងបិទភ្នែកជិត ព្រោះតែគេហត់នឿយខ្លាំងណាស់ប៉ុន្មានថ្ងៃមកនេះ ក្រៅពីរឿងភរិយា គេសឹងតែគ្មានអារម្មណ៍ធ្វើអ្វីទាំងអស់ គេមិនហ៊ានយកស្រាជាត្រីមុខឡើយ ព្រោះខ្លាចថាកូនស្រីកាន់តែស្អប់ខ្លួនលើសដើម ទើបខូសៀ ក្លាយទៅជាមនុស្សដែលស្រវឹងនឹងវិប្បដិសារី និងការឈឺចាប់ដែលខ្លួនបានសាងកន្លងមកទៅ កាន់ចិត្តរបស់ហ្ក្រេស
តុកតុក
" លោកម្ចាស់អ្នកស្រីសុំចូលជួប ចាស៎ " ខូសៀភ្ញាក់ខ្លួនសឹងតែដូចរលាកទឹកក្ដៅ គេស្ដាប់ច្រឡំមែនទេ មុននេះលេខាប្រាប់ថាភរិយារបស់គេមករក ខូសៀ រអៀសចិត្ត ពេលនឹកដល់ការសុំអនុញ្ញាតមុននេះ កន្លងមកគេមិនធ្លាប់គិតថាហួសហេតុពេកទេ តែពេលនេះគេយល់ហើយ សូម្បីតែសិទ្ធិចូលមករកគេក៏នាងត្រូវធ្វើដូចអ្នកដទៃដែរ ទាំងដែលហ្ក្រេស ជាប្រពន្ធនិងជាគ្រួសាររបស់គេសោះ
" អោយអ្នកស្រីចូលមក "
" អញ្ជើញ អ្នកស្រី " សម្លេងលេខាបន្លឺចប់ សម្លេងបើកទ្វារបន្ទប់ក៏បន្លឺឡើង ខូសៀ ធ្វើខ្លួនមិនត្រូវគេសប្បាយចិត្ត ហើយក៏រអៀសចិត្ត ១ខែកន្លងទៅតើនាងសុខទុក្ខបែបណា រស់នៅបានល្អឬអត់ នេះជាសំណូរដែលគេគិត
ក្រាក!! ស្បែកជើងកែងព៌ណក្រហម ដែលសុីជាមួយសាច់ព៌ណទឹកដោះគោរបស់ហ្ក្រេស បោះជំហ៊ានចូលក្នុងបន្ទប់ ដែលធ្វើអោយ ខូសៀ សម្លឹងមនុស្សស្រីចំពោះមុខ មិនដាក់ភ្នែក គេមើលពីលើរហូតដល់ចុង ជើង វាសឹងតែមិនអាចទៅរួចដែលស្រីចំពោះមុខគឺជាភរិយារបស់គេ
" ខានជួបគ្នាយូរហើយ បងសុខសប្បាយឬអត់? ខ្ញុំមកទាមទារសេរីភាពពីបងម្ដងទៀត សង្ឃឹមថាលើកនេះបងនឹងដោះលែងខ្ញុំ ខូសៀ " រាងស្ដើងដែលមើលទៅសឹងតែខុសពីមុន៣៦០ដឺក្រេ ឈរចំពោះមុខស្វាមីស្របច្បាប់របស់ខ្លួនដោយទឹកមុខធម្មតាទោះជានាងបាត់ខ្លួនទៅ១ខែជាងក៏ដោយ ប៉ុន្ដែហ្ក្រេសមិនបានបង្ហាញក្ដីនឹករលឹកតាមក្រសែរភ្នែកអោយគេឃើញសូម្បីតែបន្ដិច ខូសៀមានអារម្មណ៍ថាត្រឡប់មកវិញលើកនេះនាងមិនដូចជាភរិយារបស់គេពីមុនទេ នាងផ្លាស់ប្ដូរគ្រប់យ៉ាង សក់ដែលធ្លាប់តែជាព៌ណខ្មៅ ពេលនេះវាប្រែទៅជាព៌ណទង់ដែងបែកក្រហមតិចៗ បបូរមាត់ដែលធ្លាប់តែមានព៌ណស្រាលៗ ពេលនេះវាបានបន្ថែមទៅដោយក្រែមក្រហមឆ្អៅ ធ្វើអោយវាមើលទៅសិចសុីជាងមុនរាប់រយដង ចំណែកឯសម្លៀកបំពាក់លើខ្លួនហ្រ្កេសវិញ គេធ្លាប់តែឃើញនាងតែងខ្លួនបែបស្រគត់ស្រគុំ ប៉ុន្ដែឆើតឆាយ រីឯពេលនេះ វាប្ដូរទៅជារ៉ូបរឹបរាង ដែលបង្ហាញដើមទ្រូងទ្រលុកទ្រលន់ រហូតដល់ខូសៀមានអារម្មណ៍ថាមិនពេញចិត្ត ជាពិសេសអាសំពត់ដែលខ្លីរឹបត្រគៀកលើខ្លួនភរិយាតែម្ដង ទទួលស្គាល់ថានាងមើលទៅក្មេងជាងមុន និង ទាក់ទាញ បើប្រាប់ថានាងទើបមិនទាន់អាយុចូលខ្ទង់លេខ៣ ក៏គ្រប់គ្នាជឿដែរ តែចិត្តរបស់គេបែរជាប្រាប់ថា គេមិនចង់អោយនាងស្លៀកពាក់បែបនឹងទេ ឬថាគេហួងហែងនាង?
" អូនត្រឡប់មករកបងវិញ ដើម្បីតែរឿងមួយនេះមែនទេ ហ្ក្រេស ? "
" មិនខុសទេ ខ្ញុំមករកបងដើម្បីលែងលះគ្នាអោយដាច់ស្រេច បងប្រហែលជាមិនឃាត់ខ្ញុំទេ ត្រូវឬអត់ខូសៀ " រាងស្ដើងបោះជំហ៊ានទៅរក បុរសចាស់របស់ខ្លួន ដោយរឹកពារសិចសុី និងមានមន្ដស្នេហ៍ វាសឹងតែមិនជឿថាវត្តមានថ្មីរបស់ហ្ក្រេស អាចធ្វើអោយខូសៀ ច្របូកច្របល់រហូតធ្វើអ្វីមិនត្រូវ គេអន់ចិត្តដោយមិនដឹងមូលហេតុ ខំសប្បាយចិត្តដែលបានឃើញនាងម្ដងទៀត តែក៏ត្រូវទាញទម្លាក់មកវិញភ្លាមៗពេលដឹងថានាងមករកគេទីនេះដើម្បីអ្វី
" បងបារម្ភពីអូនជ្រុលពេកហើយមើលទៅ ហ្ក្រេស"
" បារម្ភ? ខូសៀ ខ្ញុំស្ដាប់ច្រឡំឬអត់ បងបារម្ភខ្ញុំនេះឬ ហឹសហឹស " ប្រុសកម្លោះដែលមានអារម្មណ៍ថាខុសមុននេះទៅជាក្ដៅឆេវពេលឃើញ អាកប្បករិយាថ្មីរបស់ហ្ក្រេស ដែលបង្កប់ដោយភាពឌឺដងមកកាន់គេ
" ហ្ក្រេសអូនប្រែហើយ បើគ្រាន់តែចង់បញ្ឈឺបង មិនចាំបាច់ធ្វើដល់ថ្នាក់នឹងក៏បាន "
" ខុសហើយ ខូសៀ ខ្ញុំមិនបានប្រែ តែពេលនេះទៅវិញទេ ដែលជាខ្លួនខ្ញុំពិតប្រាកដ បងកុំអោយតម្លៃខ្លួនឯងជ្រុលពេក ខ្ញុំធ្វើគ្រប់យ៉ាងនៅពេលនេះគឺព្រោះខ្ញុំស្រឡាញ់ខ្លួនឯង មិនមែនព្រោះបង ទេ " រាងស្ដើងសម្លឹងមើលគេទាំងមិនពេញចិត្ត នៅពេលនេះនាងសែនជ្រេញនឹងស្វាមី ដែលនាងមិនធ្លាប់មានអារម្មណ៍បែបនេះពីមុនមកទេ មុខរបស់ខូសៀ ធ្វើអោយនាងមួម៉ៅ
" អញ្ចឹងឬ ពិសោធន៍មក បើសិនជាបងពិតជាលែងមានឥទ្ធិពលលើខ្លួនអូនមែន "
" ខ្ញុំ មិនធ្វើរឿងអត់ប្រយោជន៍បែបនោះទេ ខូសៀ "
" មកពីអូនមិនហ៊ាន អូនខ្លាចថាខ្លួនឯងបង្ហាញធាតុពិតថាបងនៅតែសំខាន់ក្នុងចិត្តអូន ហ្ក្រេស បងនិយាយត្រូវឬអត់? " ប្រុសចាស់ដើរចូលទៅជិតភរិយា រួចយកដៃមាំទៅបម្រុងនឹងប៉ះនាង តែហ្ក្រេស ថយចេញហាក់ដូចជាគេ គឺជារបស់គួរអោយរអើមណាស់អញ្ជឹង ខូសៀ បាក់មុខនិងឈឺចិត្តជាខ្លាំងទោះខាងក្រៅគេមើលទៅមិនអីក៏ដោយ
" ខ្ញុំពិតជាខ្លាចមែន ប៉ុន្ដែមិនមែនខ្លាចថាខ្លួនឯងនៅស្រឡាញ់បងនោះទេ ខ្ញុំខ្លាចថាខ្លួនឯងត្រូវចំណាយពេល១៨ឆ្នាំដោយគ្មានបានការ ជាមួយមនុស្សដូចជាបងម្ដងទៀត ខូសៀ "
" ហ្រ្កេស!! .... "
" យ៉ាងម៉េចទទួលយកមិនបាន ឬស្មានមិនដល់ថាខ្ញុំហ៊ាននិយាយពាក្យបែបនេះចេញមក " ខូសៀប្រឹងទប់អារម្មណ៍ មិនអោយចូលទៅចាប់នាងសួរថា តើហ្ក្រេសពីមុនបាត់ទៅណា ហេតុអីក៏ពេលនេះភរិយាគេ មិនសូម្បីតែខ្លាចនឹងដៀលគេចំៗបែបនេះ
" បងដឹងថាអូនស្អប់បង "
" ថែមទាំងស្អប់ខ្លាំងទៀតផង "
" តែបងមិនព្រមលែងលះនោះទេ " ផាច់!! មួយកំផ្លៀងជាលើកដំបូងក្នុងរយៈពេលជិត២០ឆ្នាំមកនេះ វាកើតចេញពីមនុស្សស្រីដែលមានឈ្មោះថាភរិយារបស់គេ ខូសៀ ស្រឡាំងកាំង នឹងទង្វើរដ៏ហំហាន របស់ហ្ក្រេស គេមិនធ្លាប់ទាំងស្រម៉ៃផង ថានាងហ៊ានទះគេឬហឹង្សារលើរាងកាយរបស់គេ
" អាត្មានិយមបំផុត "
" អូនជ្រុលពេកហើយ ហ្ក្រេស "
" មនុស្សដូចបងប៉ុណ្ណឹងនៅស្ទើរណាស់ខូសៀ អាយ៎... " រាងតូចត្រូវស្វាមីចាប់ទាញមុននឹងផ្ដួលនាងទៅលើសាឡុងដែលគេអង្គុយមុននេះ ហ្ក្រេស ប្រឹងរើ ទោះជារើមិនឈ្នះក៏នាងមិនព្រមចាញ់គេដែរ
" មនុស្សដូចបងវាយ៉ាងម៉េច? ហាស៎ បងមិនធ្លាប់វាយអូន មិនធ្លាប់ក្បត់អូន មិនធ្លាប់មើលងាយអូន បងខុសត្រង់ណា "
" លែងទៅ.... អា៎ ខុសត្រង់ណាសួរខ្លួនឯងទៅ លែង... ប្រាប់ថាអោយលែងអូយ៎ "រាងតូចស្រែកពេលគេប្រើកម្លាំងដៃដែលមានចាប់ដៃទាំង២របស់នាងដាក់ទៅលើក្បាលដើម្បីមិនអោយនាងរើបានទៀត ហ្ក្រេសសម្លក់ខូសៀ សឹងតែសម្លាប់គេដោយក្រសែរភ្នែក ចំណែកសម្រាប់ខូសៀវិញ រូបភាពរបស់ហ្ក្រេសពេលនេះមិនមែនជារូបភាពស៊ាំភ្នែកដែលគេធ្លាប់ឃើញឡើយ
" អូនស្អាតជាងមុន ហើយក៏ឆ្នាស់ជាងមុនដែរ ដឹងខ្លួនទេហ្ក្រេស "
" គួរតែអរគុណបង ដែលបង្រៀនខ្ញុំ "
" តែបងមិនចូលចិត្តពេលអូនរឹងរូសបែបនេះទេ " ខូសៀលើកដៃស្ទាបមុខភរិយាដែលបាត់ទៅ១ខែជាង ប៉ុន្ដែហ្ក្រេស បែរជាងាកមុខចេញពីគេ មិនចង់អោយគេប៉ះឡើយ ខូសៀទ្រាំលែងបានក៏ចាប់ចង្ការនាងអោយងើយមុខឡើង រួចអោនទៅថើបបបូរមាត់ក្រហមឆ្អៅនោះខ្លាំងៗជាការដាក់ទោស ដែលនាងហ៊ានឆ្នាស់ឆ្នើម ហួសកម្រិតដែលគេអាចទទួលយកបាន រីឯសម្រាប់ហ្ក្រេស វិញនាងសែនស្អប់ ស្វាមីម្នាក់នេះ ពីដើមមកគេមិនដែលបង្ខំនាងឡើយ ចំពោះការប៉ះពាល់ទំនាក់ទំនងផ្លូវកាយ តែលើកនេះគេបង្ខំនាងអោយថើប និងទទួលយករសជាតិបបូរមាត់ដ៏សែនឃោឃៅមួយនោះ ទោះជាប្រឹងគេចក៏នាងមិនអាចតវ៉ាបាន ទទួលស្គាល់ថាកម្លាំងនាងស៊ូនិងខូសៀ មិនរួចឡើយ

[ តោះអូនសម្លាញ់ពួកយើងរៀបការម្ដងទៀត/ Darling Let's Remarried ❤️]Where stories live. Discover now