ភាគទី10 មនុស្សថ្មី

Start from the beginning
                                        

"អូនមានបងប្អូនភ្លោះមែនឬក៏អត់ សឺត"នាយថើបថ្ពាល់មួយខ្សឺត សំនួរសួរដំបូលគេ នាយហៅគេមកដោយសារតែរឿងនឹង?ថេយ៉ុងបន្ដការសម្ដែងនិយាយដាច់ៗបន្ដ

"ម~មាន"

"ហេតុអីក៏ញ័រ!"

"ខ្ញុំនៅភ័យរឿងព្រឹកមិញមិនទាន់បាត់ទេ~"សម្ដែងនៅទឹកមុខដ៏កំសត់ ទទួលបានស្នាមថើបពីនាយភ្លែត ព្រោះខ្មាញ់នោះគេ មនុស្សអីដ៏សែនខ្ជីខ្ជូតយ៉ាងនេះ

"សឺត បាត់នៅឥឡូវនេះ"រាងតូចក្រវីក្បាល វាគឺនៅភ័យសឹងតែភ័យជាងមុន សុខៗបបូរមាត់ត្រូវនាយគ្រប់គ្រងដែលប៉ងជាយូរ ប្ដូរពីថើបមកជញ្ជក់ផ្នែកសាច់បបូរមាត់ខាងលើទៅខាងក្រោយបន្ដការជញ្ជក់ក៏មានអណ្តាតរស់រវើកលុកលុយពេញក្រអូបមាត់រាងតូច ការផ្ដិតទឹកមាត់ឱ្យគ្នាទៅវិញទៅមក ជាការផ្អែមល្ហែមមួយបែក នាយមិនធ្លាប់ផ្អែមល្ហែមជានរណាម្នាក់ឡើយ រាងក្រាស់សោយអាវស្អើងផាត់ទៅលើដែលអាវថេយ៉ុងពាក់ជាអាវក្រណាត់វាលក សឹងតែចូលទៅភាពតណ្ហាមានសម្លេងតេពីសំណាក់ខាងក្រៅចូលក្នុងទូរស័ព្ទដៃរបស់នាយ។

"ហឹម ហ្អា៎~ចេញទៅ"

"ប៉ុន្តែ~លោក"

"យើងប្រាប់ឲ្យចេញ"អម្បាញ់មិញនៅល្អជាមួយគ្នាទេតើ ម៉េចក៏ពេលនេះនាយដេញគេចេញទាំងកម្រាល ពេលថេយ៉ុងចេញផុតនាយក៏លើកទូរស័ព្ទពេលស្ដាប់ឮរឿងដែលគេតេមក នាយក្ដាប់ទូរស័ព្ទស្ទើរតែបែកជាពីរ។

ថេយ៉ុងត្រូវចេញពីធ្វើការមុនម៉ោងព្រោះគេជាសាក្សីចុងក្រោយដែលនៅក្នុងហេតុការនេះស្របពេលដែលយ៉ុនហ្គីជាអ្នកជូនទៅ ពេលចូលទៅដល់ថេយ៉ុងក៏និយាយតាមការនឹងឃើញធ្វើឱ្យរឿងនេះគ្មានដំណោះស្រាយ យ៉ុនហ្គីឱ្យលុយមួយចំនួនធំដើម្បីបំបិទរឿងនេះចោល ប៉ូលិសពួកគេក៏ធ្វើតាមព្រោះលុយច្រើនខ្លាំងណាស់ទោះមួយជីវិតនេះពួកគេធ្វើការ20ឆ្នាំមិនមិនស្មើរនឹងលុយដែលយ៉ុនហ្គីសូកប៉ាន់ដែរ។

យ៉ុនហ្គីនាយជូនថេយ៉ុងទៅដល់មុនអាផាមិនរបស់គេដូចរាល់ដង ថេយ៉ុងគ្មានអ្វីក្រៅពីអរគុណដល់នាយនោះទេ ឡានយ៉ុនហ្គីបើកចេញផុតមានឡានពណ៍ខ្មៅដែលជាកូនចៅរបស់ថេយ៍បើកមកទទួលទៅផ្ទះធំ លោកប្រុសធំមានរឿងចង់និយាយ ពួកគេប្រាប់តែបិុននឹងប៉ុណ្ណោះ។

+វិមានគីម

"បងប្រុស!"មកដល់ផ្ទះធំភ្លាមស្រែកហៅបងប្រុសជាខ្លាំង តែមានមនុស្សប្រុសខ្ពស់ ស្ដើងម្នាក់មកឈរបាំងពីមិនរបស់គេ នឹងសួរគេដោយសុជីវធម៌

"លោកជាអ្នកណា៎"

"ចុះឯងជាអ្នកណា៎"រាងតូចមិនធ្លាប់គោរពរនណនោះក៏ប្រើសម្ដីឈ្លើយទៅកាន់គេវិញ

"ខ្ញុំជាអ្នកបំរើថ្មី"ថេយ៉ុងដោយដឹងពីតួនាទីរបស់ប្រុសក្មេងម្នាក់នេះ គេមិនខ្ចីមើលមុខបន្ដទៀត ដំបូងស្មានតែប្រុសលួចលាក់របស់បងប្រុសទេតើ តែមានឯណាជាអ្នកបម្រើថ្មីទេហ៎ ប្រហែលជាមិនស្គាល់ខ្ញុំទេមើលទៅបានជារហ៊ានស្ទាក់មុខរបស់ខ្ញុំ

"លោកចង់ទៅណា៎ អ្នកប្រុសថា បើលោកជាភ្ញៀវសូមអង្គុយរងចាំនៅទីនេះសិនទៅ"គេមកថ្មីមែនណិតតែចំពោះបញ្ជាពីអ្នកប្រុសហើយគេតែងតែចាំគ្រប់ម៉ាត់

"ឯងជាអ្នកបម្រើមានសិទ្ធអីមកហាមយាត់យើង"សម្ដីឈ្លើយសួរបកគេវិញនឹងដើរចូលទៅបម្រុងនឹង~

"ថេយ៉ុង បងមិនដែលបង្រៀនឱ្យឯងឈ្លើយដាក់មនុស្សចាស់ទេ!!"ណាមជុនដែលនៅលើមាត់ជណ្តើរពេលឮសម្លេងស្រែករបស់ថេយ៍មុននេះម្ល៉េះ ហើយក៏បានឮនឹងឃើញគ្រប់យ៉ាងដែលប្អូនប្រុសធ្វើចរឹកមិនសមដាក់អ្នកបម្រើថ្មី

"មកពីគេមិនគោរពខ្ញុំ!"

"គេមិនគោរពឯងត្រូវណា?មានតែឯងទេដែលមិនគោរពរគេនោះ"

"បងប្រុសកាន់ជើងគេ!"

"បងមិនកាន់ជើងរនណាទេ"

"អា៎យយយ"ដោយប្រកែកមិនឈ្នះថេយ៉ុងស្រែកហើយនឹងរត់ទៅជាន់ខាងលើចូលក្នុងបន្ទប់ខ្លួនបិទទ្វា ផាំង! នៅមានសម្លេងបោក គប់របស់របរជាច្រើនទៀត។បងប្រុសមិនធ្លាប់ស្រែកដាក់គេម្ដងណាទេ ឬមួយជាប់ស្មេហ៍ក្មេងប្រុសមុខស្លូតនោះ

នៅខាងក្រោយណាមជុននិយាយសុំទោសចំពោះទង្វើដែលបងប្អូនគេបានធ្វើ ទោះជាគេជាអ្នកបម្រើមែន តែគេជាមនុស្សដែលណាមជុនស្រលាញ់ ស្រលាញ់ខ្លាំងណាស់តាំងពូពេលនៅជួបដំបូងនៅហាងការហ្វេមួយកន្លែងមក ពេលនោះផងដែលឪពុករបស់គេជំពាក់បំណុលខ្លួនទើបចិត្ដចង់បានគេរួចមកហើយក៏ធ្វើសំណើរបានគេមកនៅក្នុងផ្ទះមួយនេះ។

តើជានរណាទៅដែលណាមជុនពេញចិត្ដហើយសុំទោសគេបែបនេះ?

រឿង ឈាមនៃអណ្តាតភ្លើង🔥Where stories live. Discover now