"ឯងអាចធ្វើបានជីស៊ូ" នាងនិយាយម្នាក់ឯងក្នុងរថយន្ត។ ពេលជីស៊ូទៅដល់ភោជនីយដ្ឋានត្រូវបានស្វាគមន៍ ដោយបុគ្គលិកបម្រើការក្នុងហាង។
"អ្នកនាងសូមអញ្ជើញតាមផ្លូវនេះ" បុគ្គលិកបម្រើសេវាកម្មនិយាយហើយចង្អុលទៅបន្ទប់VIP។ ជីស៊ូដើរចូលទៅខាងក្នុងហើយឃើញមនុស្សស្រីម្នាក់កំពុងអង្គុយចុចទូរស័ព្ទរបស់នាង។ មនុស្សស្រីម្នាក់នោះកត់សម្គាល់ឃើញវត្តមានរបស់ជីស៊ូ នាងក៏ក្រោកឈរឡើងហើយចាប់ដៃរបស់ជីស៊ូជាការគោរព។
"សួស្តីកញ្ញា គីម ជីស៊ូ មែនទេ?" ក្មេងស្រីម្នាក់នោះនិយាយហើយញញឹម។
អូ!
នាងខ្ពស់ជាងខ្ញុំទៅទៀត!!
"ចាស៎ នាងគឺ ឡាលីសា ម៉ាណូបានមែនទេ?" ជីស៊ូទទួលការចាប់ដៃហើយញញឹមទៅវិញ។
"ចាស សូមអញ្ជើញអង្គុយ" ពួកគេញ៉ាំអាហារហើយបន្ទាប់ពីនោះពួកគេក៏បាននិយាយគ្នាពីជំនួញរបស់ពួកគេ។
"ដូច្នេះ...តើអ្វីទៅដែលធ្វើឱ្យនាងចង់ជួបខ្ញុំ?"
"ដូចកញ្ញាបានមើលឃើញអញ្ចឹង...." ជីស៊ូជូតមាត់នាងដោយកន្សែងនិងអង្គុយយ៉ាងឆើតឆាយហើយមើលទៅភ្នែករបស់លីសា។
"ខ្ញុំចង់ឱ្យនាងក្លាយជាអ្នកថតរូបរបស់ក្រុមហ៊ុនខ្ញុំ"
"ចង់ឱ្យខ្ញុំក្លាយជាអ្នកថតរូបរបស់ក្រុមហ៊ុននាង? តើក្រុមហ៊ុននាងមានចំនួនទឹកប្រាក់ដែលខ្ញុំត្រូវចំណាយដែរឬទេ? ខ្ញុំមិនមែនជាអ្នកថតរូបធម្មតាដូចដែលនាងគិតនោះឡើយ ខ្ញុំជាអ្នកថតរូបលំដាប់ថ្នាក់ពិភពលោកណា៎" លីសានិយាយទៅកាន់ជីស៊ូដោយមិនដកចេញនូវស្នាមញញឹមរបស់នាង។
"ខ្ញុំដឹងគ្រប់យ៉ាងទាំងអស់អំពីនាងលីសា! ហើយក្រៅពីនេះវាមិនមែនជាអ្វី ដែលនាងនឹងថតរូបសម្រាប់ក្រុមហ៊ុនយើងទាំងមូលនោះទេ ខ្ញុំគ្រាន់តែចង់ឱ្យពួកយើងសហការនឹងគ្នាឱ្យបានល្អប៉ុណ្ណោះ ហើយខ្ញុំក៏មានលុយដើម្បីបង់ឱ្យនាង ប៉ុន្តែមានកិច្ចព្រមព្រៀងមួយសម្រាប់នាងនិងខ្ញុំ" ជីស៊ូមើលទៅភ្នែករបស់លីសា។ រីឯលីសាវិញនាងចាប់ផ្ដើមឆ្ងល់ហើយ។
VOUS LISEZ
គូស្នេហ៍ គូនិស្ស័យ
Roman d'amourនិស្ស័យនាំឱ្យពួកគេជួបគ្នា ក្ដីស្រលាញ់ដែលកើតឡើងតាំងពីពេលណា។ ចំណងនៃនិស្ស័យរបស់ពួកគេទៅជាយ៉ាងណាចាំតាមដានទាំងអស់គ្នា។
ភាគទី ១
Depuis le début
