" ហេតុអ្វីទៅ ? គាត់និយាយថាគាត់នឹងត្រឡប់មកវិញ គាត់មិនលេបសម្ដីនោះទេ ! " ក្មេងតូចចាប់ផ្ដើមរលីងរលោងទឹកភ្នែក ប៉ុន្តែគេមិនទ្រាំឱ្យវាស្រក់ចុះមកនោះឡើយ ។
" ម៉ាក់របស់កូន ! គាត់មាន..! "
" លីវហាវ ! " បម្រុងនឹងនិយាយទៅហើយ ភ្លាមនោះម្ដាយរបស់គេក៏បានស្រែកឃាតពីខាងក្នុងមក ។
" ឯងប្រុងនិយាយអ្វីប្រាប់ អានីង ទៅ ? " គាត់សម្លឹងយ៉ាងមុតទៅកាន់កូនប្រុស ។ យូនីង សម្លឹងមើលទៅលោកយាយ និង ប៉ារបស់គេដោយក្ដីងឿងឆ្ងល់ ។
" ស៊ូស៊ែង ! " គាត់ក៏ហៅស្រីបម្រើនៅក្នុងផ្ទះ ឱ្យចេញមក ។
" ចា៎ ! លោកស្រី មានការអ្វីឱ្យនាងខ្ញុំបម្រើដែរ? "
" ឆាប់នាំអ្នកប្រុសតូចចូលក្នុងផ្ទះទៅ ! " គាត់និយាយដោយក្រសែភ្នែកនៅចងកូនប្រុសជាប់ ។
" ចា៎ ! អ្នកប្រុសតូច ពួកយើងចូលទៅខាងក្នុងទៅ ! " ស៊ូស៊ែង ក៏ចាប់បី យូនីង រួចក៏នាំគេចូលទៅខាងក្នុង ។ យូនីង ដឹងច្បាស់ថា លោកយាយនិងប៉ារបស់គេប្រាកដជាមានរឿងលាក់បាំងនិងគេមិនខាន ។
" តើឯងចង់និយាយអ្វីប្រាប់ អានីង ទៅ ? ឯងចង់ឱ្យគេដឹងការពិតមែនទេថា ម្ដាយរបស់បោះបង់គេចោលនោះ ? " លោកស្រីខឹងជាខ្លាំង ដ្បិតគាត់មិនចង់ឱ្យចៅប្រុសចួបនឹងម្ដាយរបស់គេនោះឡើយ ។
" មុននឹងក្រោយគេគង់តែដឹងដដែលទេម៉ាក់ ! "
" តែពេលនេះ អានីង នៅតូចណាស់ គេមិនគួរមកដឹងឮរឿងអស់នេះនោះទេ ! មានក្មេងជាច្រើនត្រូវសម្លាប់ខ្លួនព្រោះតែត្រូវម្ដាយបោះបង់ចោល តើឯងចង់ឱ្យអានីង ជាក្មេងម្នាក់ក្នុងចំណោមក្មេងទាំងអស់នោះមែនដែរទេ ? "
ឮដូច្នេះ លីវហាវ ក៏នៅស្ងៀម ។ គេបាត់បង់ប្រពន្ធទៅម្នាក់ហើយ គេមិនចង់បាត់បង់កូនប្រុសទៅម្នាក់ទៀតនោះទេ ។ ទឹកភ្នែកកូនប្រុសក៏ស្រក់ចុះមក តាមពិតគេក៏នឹកប្រពន្ធរបស់គេណាស់ដែរ ។
// សាលារៀន //
យូនីង ដើរចូលទៅក្នុងថ្នាក់រៀន ក្មេងៗជាច្រើនបានចោលក្រសែរភ្នែកមកគេយ៉ាងចម្លែក រួចក៏នាំគ្នាខ្សឹបខ្សៀវល្មម យូនីង អាចស្ដាប់ឮ ។
រឿង : ម្ដាយចិត្តមា 🥀
Start from the beginning
