ភាគទី5 សម្ដែង

Start from the beginning
                                        

"ចូលមក!មានការអី"ដូចដែលនិយាយនាយមិនយកភ្នែកមើលអ្នកដែលចូលមកនាយសូម្បីតែបន្ដិច ការដើរថ្នមៗនឹងដាក់ឯកសារលើតុធ្វើការងារ រួចហារមាត់ស្រដីញ៉ប់ញ័រ ដូចខ្លាចអ្នកកម្លោះចាប់ហែកសុី

"ខ-ខ្ញុំមិនយល់កន្លែងនេះទេលោកប្រធាន~"ថេយ៉ុងពេលនេះភ័យមែនទេនអាចថាគេសម្ដែងជាភ័យក៏បាន ជុងហ្គុកសម្លឹងមើលមុខថេយ៍បន្ដិចរួចបក់ដៃហៅគេមកជិតខ្លួន ធ្វើការពន្យល់ទាំងយកចិត្ដទុកដាក់ ថេយ៍ចេះតែឱនមុខទៅជិតមុខជុងហ្គុកខ្លាំងមែនទេន តើគេកំពុងតែចង់ធ្វើអីទៅ?

"អឹម"ជុងហ្គុកងាកមុខមករកគេតែបែរទៅថើបថ្ពល់ក្រពំុមួយខ្សឺត ក៏ព្រោះមុខរបស់ថេយ៍ពេលនោះគឺនៅជិតខ្លាំង

"អឺ~សុំទោសៗលោកប្រធាន!"សម្ដែងទឹកមុខសុំទោសជាខ្លាំង ក៏សើចក្នុងចិត្ដបន្ដិច។នាយមិនមាត់តែនាយយកដៃរបស់ខ្លួនប៉ះថ្ពល់រាងតូចថ្នមៗទៅជាច្របាច់ថ្គាមមួយរំភ្លេច ការស្រែកឈឺពីសំណាក់រាងតូច គេយកដៃចាប់ដកដៃមាំចេញ ប៉ុន្តែនាយមិនដករួចបោះពាក្យសម្ដីយ៉ាងរអា

"ចង់សុខខ្លួន ឯងមិនគួរយកខ្លួនទៅព្រៀបនឹងភ្លើងទេ យល់អ្វីដែលនិយាយទេ!"

"យល់~យល់ហើយសុំទោសម្ដងទៀត"ប្រឹងបញ្ចេញទឹកភ្នែកហូរស្រស់ចុះមកលើដៃមាំមួយដំណក់ៗ កែវភ្នែកក្រហមខឹងដែលពេលនេះគេខ្សោយកម្លាំង បើមិនយប់មិញនាយបន្ធូរដៃខ្លះពេលនេះចង់តែចាប់បោកនាយខ្ទប់នឹងឥដ្ឋបាត់ទៅហើយ

"អ៎រមែនហើយ នៅចំពោះមុខយើងមិនបាច់ប្រឹងសម្ដែងជាស្លូតបូតក៏យើងមិនជឿដូចលោកពូយើងដែរ"សម្ដីនាយហាកចាក់ចូលត្រចៀកខ្លួនឯង នាយកំពុងតែមានន័យថាគេសម្ដែងចំពោះមុខនាយមែនទេ ហើយមនុស្សដែលជឿគេភាគច្រើនជាលោកយ៉ុនហ្គី មែនហើយ ការពិតជាដូច្នេះមែនតែគោលដៅរបស់គេគឺនាយគ្មានអ្នកផ្សេងទេ។ថេយ៉ុងនៅតែសម្ដែងទឹកមុខដដែលហើយនិយាយសម្លេងញ័រញ័រឱ្យដូចការពិត តែមានភាពក្លាហានប្រើពាក្យទាំងនោះទៅកាន់ជុងហ្គុក

"មនុស្សប្រុសដូចលោកយ៉ុនហ្គី បើខ្ញុំជាមនុស្សស្រី ខ្ញុំនឹងយកគាត់ធ្វើប្ដីឱ្យទាល់តែបាន អា៎ក~!"

"បិទមាត់ភ្លាមទៅ!មនុស្សល្អដូចគាត់មិនសាកសមមនុស្សល្បិចដូចឯងទេ ចាំទុក!"

"ឱ្យដឹងផងទៅមនុស្សដែលមករកលោកព្រោះតណ្ហា បើជាគូរជីវិតលោកយ៉ុនជាមនុស្សដែលគ្រប់គ្នាចង់បា~ អឹម!ហឹម!ហឹកហឹក អឹស~"នាយចាប់មុខថើបបំបិទមាត់ ព្រមទាំងខាំឍិតនៅលើបបូរមាត់បិុននិយាយដ៏អត់ប្រយោជន៍បែបនោះ ថេយ៍រើហើយរើទៀតរើទាល់តែនាយព្រមដោះលែងហើយនឹងមើលងាយគេបន្ថែម

"ថោកទាប!"ថើបអស់ចិត្ដនៅនិយាយពាក្យថាគេថោកទាប? វាយុតិធម៍ដែលទេ

"ថ្ងៃស្អែកខ្ញុំលាឈប់ អាក៎ ឆ្វាច់!អា៎យយយ"អាវដ៏ស្ដើងត្រូវបាននាយទាញហែកឃើញស្មាមដែលសល់ការពីយប់មិញឱ្យនាយបានឃើញពេញៗភ្នែកទាំងគូរ ថេយ៍យកដៃបិទបាំងខ្លួនប្រាណ ទាំងភាពខ្មាស់អៀន

"ស្នាមស្នេហ៍ពេញប្រាណ ហឹស នឹងឬមនុស្សល្អ? ខ្លួនប្រាណដ៏ថោកទាប បម្រើយើងម្នាក់ទៀតតើល្អទេ ក្បាច់យើងល្អជាងប្រុសអស់នោះឆ្ងាយណាស់"

"ហឹុក ហឹុកឈប់ទៅលោក លោកជុងឈប់និយាយវាទៀតទៅ"

"យំធ្វើអី យំលែងស្អាតហើយ"នាយទាញរាងតូចមកអង្គុយលើភ្លៅ ប្រដៃជូតវាសទឹកភ្នែកទាំងប៉ុន្មានដែលកំពុងតែហូរបានយ៉ាងស្អាត ម្ដងអាក្រក់ម្ដងល្អគេតាមនាយមិនចង់ទាន់ តែក្រឡេកភ្នែកឃើញមនុស្សដែលនៅមុនមាត់ទ្វាឈរឈឹងនៅនឹងកន្លែង។ ថេយ៍ក៏ឧទានក្នុងចិត្ត

"លោកយ៉ុន គាត់បានឃើញអ្វីទេមុនទេ"ត្បិតគិតក្នុងចិត្តរួចរាងតូចយកដៃបិទបាំងរាងកាយមិនមាត់មិនកហើយងាកមកឱបករាងក្រាស់ លូកដៃទាញអាវក្រៅនាយយកមកពាក់នឹងចុះចេញពីភ្លៅជុងហ្គុករត់ចេញក្រៅយ៉ាងលឿន

"ឯងបានធ្វើអីគេ ជុងហ្គុក!!"យ៉ុងហ្គី ក្រោយមើលទៅរាងតូចរត់ចេញផុត នាយក៏ស្រែងគំហកនឹងទះតុធ្វើការមួយទំហឹង

"ធ្វើអី?ខ្ញុំមានធ្វើអីឯណា ពូក៏ឃើញ"

"ឯងក៏មានគូរដណ្តឹងហើយ ឯងចង់បានក្មេងម្នាក់ទៀតមកបម្រើតណ្ហាឯង?"

"បើពូមិនប្រាប់គូរដណ្តឹងខ្ញុំ គេក៏មិនដឹងដែរ"

"ឯង!"

"មិនមែនពូមិនដឹងថាក្មេងម្នាក់នោះចូលមកដើម្បីអីទេ? គេសម្ដែង ខ្ញុំក៏សម្ដែងទៅវិញមានអីមិនល្អ អ្នកចំណេញត្រូវតែជាខ្ញុំ ហាសហា"

រឿង ឈាមនៃអណ្តាតភ្លើង🔥Where stories live. Discover now