+ព្រឹកព្រលឹមថ្ងៃថ្មី

ថ្លែងពីមនុស្សពីរនាក់ ដែលកំពុងគេងក្នុងបន្ទប់តែមួយ លើគ្រែតែមួយ  ថ្ងៃរះជះពន្លឺចូលផ្ទៃបន្ទប់ ក៏អាចបង្ហាញអោយឃើញរាងកាយតូចច្រឡឹងកំពុងគេងកើយដៃអ្នកកម្លោះជ្រុបមុខនិងទ្រូងមាំគេ គេងលក់យ៉ាងសុខស្រួលហាក់ដូចគ្មានរឿងអ្វីកើតឡើងសូម្បីបន្តិច ខុសពីយប់មិញ នាងទាំងយំ ទាំងស្រែកមមើ ហៅឈ្មោះគេមិនឈប់ ទាល់តែគេអោប ថើប លួងលោម ទើបនាងព្រមគេងមិនរើបម្រាស់
     ចំណែកអ្នកកម្លោះមួយយប់ទល់ភ្លឺគេបញ្ឃរភ្នែកចោលមិនព្រមគេង ក៏ព្រោះគេមានរឿងជាច្រើនត្រូវគិត ណាមួយក៏ត្រូវនៅមើលថែរនាងល្អិតនេះផងទើបគេសម្រេចចិត្តថាមិនគេង...ហើយខណៈនេះគេកំពុង ចោលក្រសែភ្នែកសម្លឹងមើលទៅដួងព្រះអាទិត្យដែលទើបតែរះ ទាំងទឹកមុខបង្កប់ពោពេញដោយទុក្ខកង្វល់ និងក្តីព្រួយបារម្ភក្នុងពេលតែមួយ
" ហ្អឹម! " សម្លេងគ្រហឹមដើមក ចេញពីរាងកាយតូចច្រឡឹងក្នុងរង្វង់ដៃអ្នកកម្លោះ ស្របរាងកាយតូចល្អិតនាងកម្រើកតិចៗ ត្របកភ្នែកស្រស់ស្អាតក៏ចាប់បើកឡើងសន្សឹមៗទទួលយកថ្ងៃថ្មី..ជាហេតុបណ្តាលអោយអ្នកកម្លោះដែលកំពុងអន្លង់អន្លោច រហ័សដកកែវភ្នែកចេញពីព្រះអាទិត្យ រួចអោនមុខសម្លឹងមើលនាង
" បើអូនមិនទាន់អស់ងងុយ គេងបន្តទៀតទៅ! " ថេយ៉ុងបន្លឺសម្លេងផ្អែមស្រទន់ជាមួយស្នាមញញឹមស្រាលប្រាប់ស្រីតូចម្ចាស់ចិត្ត ខណៈដៃមាំគេអង្អែលក្បាលនាងទៅមកថ្នមៗ បង្គប់ពោពេញដោយក្តីអាណិតស្រឡាញ់ ប៉ុន្តែនាងតូចគ្រាន់តែឮសម្លេងគេភ្លាម ហាក់ស្វាងចេសដូចមាននរណាជះទឹកត្រជាក់ ទើបនាងរហ័សងើបក្បាលឡើងយ៉ាងលឿន សម្លឹងមើលមុខគេ
" លោក? " ស្របសម្តីភ្ញាក់ផ្អើល នាងល្អិតសេយ៉ុនស្រាប់តែស្ទុះក្រោកភ្លាមៗ ជាហេតុនាំអោយអ្នកកម្លោះឃើញកាយវិការនាងហើយ ក៏រហ័សក្រោកតាមនាងទាំងព្រួយបារម្ភ
" សេយ៉ុនអូនកើតអី មានមិនស្រួលត្រង់ណាទេ? " ថេយ៉ុងចាប់ក្រសោបស្មានាងតូចសេយ៉ុនទាំងសងខាងមុននិងបង្វែមើលរាងកាយនាងឆ្វេងស្តាំ សួរនាំនាងញា័រមាត់ក៏ព្រោះគេខ្លាចថានាងកើតអ្វី...ឬមានមិនស្រួលត្រង់ណា ទើបសុខៗនាងស្រាប់តែស្ទុះក្រោកទាំងកម្រោលបែបនេះ ប៉ុន្តែ
" កុំប៉ះខ្ញុំ!! " ដៃមាំទាំងសងខាងរបស់ថេយ៉ុងត្រូវនាងល្អិតសេយ៉ុនគ្រវាសចេញពីស្មានាងមួយទំហឹង ហាក់ខ្ពើមរអើមមិនចង់អោយប៉ះពាល់រាងកាយនាង រួចនាងតូចក៏រំកិលខ្លួនចេញឆ្ងាយពីគេ ព្រមទាំងខាំធ្មេញសម្លឹងមុខគេទាំងទឹកភ្នែកចាប់ផ្តើមរលីងរលោង ហុចផលអោយអ្នកកម្លោះឃើញហើយហាក់ស្រឡាំងកាំងភ្លាមៗ ក៏ព្រោះកាយវិការនាងពេលនេះ និងកាលពីយប់មិញខុសគ្នាស្រឡះ ប៉ុន្តែគេមិនចាប់អារម្មណ៍និងរឿងនេះយូរ ព្រោះអ្វីដែលគេចាប់អារម្មណ៌បំផុតនោះគឺសុខភាពនិងអាការៈនាង
" អូនកើតអី ប្រាប់បងមក " ថេយ៉ុងសួរសេយ៉ុនញ័រក្នុងទ្រូង ខណៈរាងកាយគេក៏ព្យាយាមខិតទៅក្បែរនាងដោយកាយវិការលួងលោម និងទន់ភ្លន់បំផុត
" ចេញទៅ ហ្ហឹក កុំ កុំចូលមកណា៎ " សេយ៉ុនព្យាយាមរំកិលខ្លួនថយក្រោយមិនអោយថេយ៉ុងចូលជិតព្រមទាំងស្រែកដេញគេទាំងទឹកភ្នែកប្រដេញគ្នាហូរចុះមក នាងសម្លឹងមុខប្រុសម្នាក់នេះហើយ ខួរក្បាលរបស់នាងចាប់ផ្ដើមលោតរឿងចាស់ៗ ដែលគេធ្វើបាបនាង រួមទាំងស្រីម្នាក់នោះទៀត
(កុំធ្វើបាបខ្ញុំអី)
(លោកមានដែលជឿខ្ញុំខ្លះទេ)
(លោកហ្ហឹកខ្ញុំសុំអង្វរដោះលែងខ្ញុំទៅ)
" ហ្អាយយយ..!! ហ្ហឹកចេញទៅ " ស្រីតូចបិទភ្នែកស្រែកមួយទំហឹង ហើយក៏យកដៃទប់ក្បាល ហើយថែមទាំងស្រមើស្រមៃរឿងពីយប់មិញទៀត
" សេយ៉ុន អូនមានរឿងអីប្រាប់បងមកកុំធ្វើបែបនេះអី...បងសុំអង្វរ " ថេយ៉ុងស្រវ៉ាចាប់ប្រអប់ដៃសេយ៉ុនមកកាន់
មុននិងសួរនាងទាំងភ្នែកក្រហមហៅចំហាយទឹកភ្នែកឡើងមក ខណៈបេះដូងក្នុងប្រអប់ទ្រូងគេក៏ចាប់ផ្តើមលោតច្របាច់អោយឈឺចុកភ្លាមៗពេលឃើញទឹកភ្នែកនាងហូរ
" អត់ទេ ចេញទៅហ្ហឹក "
" សេយ៉ុន...!! " ថេយ៉ុងឧទានហៅឈ្មោះនាងតូចសឹងភ្លាត់សម្លេង ខណៈដៃរហ័សស្រវ៉ាទាញរាងកាយនាងល្អិតសេយ៉ុនមកអោបជួបទ្រូងយ៉ាងលឿន  ពេលនាងស្រាប់តែកន្ត្រាក់ដៃចេញពីគេ រួចរំកិលខ្លួនទៅក្រោយ ទាំងមិនមើលមុខមើលក្រោយសឹងធ្លាក់ពីលើគ្រែអ្នកជំងឺ ។ ថេយ៉ុងអោបសេយ៉ុនជាប់ ព្រមទាំងដកដង្ហើមញាប់ៗដោយការភិតភ័យ
" ហ្ហឹកៗ "កាយតូចដង្ហក់យំឡើងខ្លាំងនៅក្នុងប្រអប់ទ្រូងមាំឡើងសស្រាក់
" អូនកើតអីទៅ ហេតុអីក៏ភ្ញាក់ឡើង អូនយំ ឬក៏អូនខ្លាចពីអូនយល់សប្ដិ កាលពីយប់មិញ " ថេយ៉ុងសួរនាងដោយសម្លេងស្រាលៗ ហើយដៃមាំបានទៅគោះអង្អែលខ្នងនាងថ្នមៗ ហាក់ដូចជាលួងលោមនាងចឹង

កំហឹងស្នេហ៍ ចងគំនុំ(season1 សេរីទណ្ឌកម្មស្នេហ៍) ( END) Where stories live. Discover now