រាងក្រាស់មិនស្ដាប់គេបើកកាន់តែលឿនលើសដើមទៅទៀត។គ្មានវិធីមានតែបណ្ដោយតាមប្អូន។មួយសន្ទុះក្រោយពួកគេក៏បានមកដល់កន្លែងមួយ។ទីនេះបើមើលទៅដូចជាកន្លែងអ្នកលេងយ៉ាងចឹង។រាងតូចឃើញភ្លាមគេមិនហ៊ានចុះពីឡាននោះទេ។អ៊ីប៉មិនខ្វល់គេបានចាប់ទាញបងប្រុសចុះមក។គេដឹកដៃនាំចូលទៅខាងក្នុងភ្លាមៗធ្វើឲសមីខ្លួនត្រៀមមិនទាន់។
«ឯងនាំបងមកធ្វើអី?»
«គ្រាន់តែមកកំដរខ្ញុំមិនបានឬ?»
«ទីនេះឯងមិនគួរមកទេវាជាកន្លែងក្មេងពាលណា»
«នៅឲតែស្ងៀមហាមបង្កររឿង»នាយនិយាយប៉ុណ្ណឹងក៏ដើរចូលទៅខាងក្នុង។
នាយតូចនៅអង្គុយចាំគេខាងក្រៅក៏មានបុរសម្នាក់ដើរមកទាំងទ្រុត
ទ្រោមជាមនុស្សស្រវឹងច្បាស់តែម្ដង។គេបានដើរមកដល់ឃើញនាយតូចក្នុងន័យចង់បានសមីខ្លួន។
«ជាមនុស្សថ្មីមែនទេ?ស្អាតខ្លាំងណាស់»បុរសនោះនិយាយទាំងដៃប៉ះពាល់គេ។
«កុំមកប៉ះខ្ញុំ!ចេញទៅ»ចាន់ទ្រាំមិនបានក៏ប្រកែកនឹងរុញម្នាក់នោះចេញ។
«ឯងជានរណាហេតុអ្វីប៉ះមិនបានហាស៎»
«ខ្ញុំជាបងប្រុសអ៊ីប៉បើឯងហ៊ានធ្វើស្អីប្អូនយើងមិនលើកលែងឲឯងទេ»
«ឯងនិយាយពីអាក្មេងសម្រែម្នាក់នោះមែនទេ?វានៅតែក្រោមបាតជើងយើងប៉ុណ្ណោះ»បុរសនោះនិយាយទាំងសើចសប្បាយប៉ុន្តែគេមិនបានដឹងទេថាចាន់ខឹងនឹងគេខ្លាំង។
«ឯងកុំប្រម៉ាត់ប្អូនរបស់យើង»ដោយទ្រាំមិនបានចាន់ក៏រុញបុរសនោះមួយទំហឹង។
«អីយ៉ា!កម្លាំងខ្លាំងគ្រាន់បើនេះបើបាន...»គេនិយាយហើយចាប់ទាញចាន់មកជិតខ្លួន។
«អាចង្រៃលែងយើង»នាយតូចរើបម្រាស់ខ្លាំងទើបរួចផុតពីដៃរបស់នាយ។
បុរសនោះមិនឈប់ត្រឹមនឹងទេគេបានមកជិតចាន់ហើយទាញកាំភ្លើងមកផ្ជុងនឹងនិយាយ៖យើងស្មានតែឯងជាក្មេងថ្មីជាប្អូនរបស់អាប៉សោះ។យើងប្រាប់ឯងបន្តិចទៀតវានឹងស្លាប់ទៅតាមប៉ារបស់វាចឹងឯងក៏ដូចគ្នា។
«ឯងនិយាយថាមិច?លោកប៉ាឯងដឹងបានយ៉ាងមិច!»
«គឺយើងនេះហើយអ្នកសម្លាប់ផ្ទាល់ដៃហាសៗៗ...»
គេគិតតែពីសើចរីឯចាន់គេគាំងនិយាយអ្វីមិនចេញគេមិនដឹងសោះថាប៉ារបស់គេត្រូវមនុស្សឈរនៅចំពោះមុខជាអ្នកសម្លាប់។កំហឹងក្នុងចិត្តដែលគេគិតមករហូតថាការស្លាប់របស់ប៉ាគេគឺមានអ្នកសម្លាប់មិនមែនគាត់ស្លាប់ដោយសារឧបទ្ទវហេតុនោះទេ។
«ប្អូនរបស់ឯងក៏ដូចគ្នាបន្តិចទៀតយើងក៏សម្លាប់វាឲស្លាប់ដូចជាប៉ារបស់វានៅមានម្ដាយឯងទៀតអាប៉វាជាអ្នកដើរចូលផ្លូវនេះខ្លួនឯងទេ»
ភាគ1:ខ្ញុំសម្លាប់មនុស្ស
Start from the beginning
