រឿង:កំហឹងស្នេហ៍កូនចិញ្ចឹម
ភាគ1: ខ្ញុំសម្លាប់មនុស្ស!
ទីតៗៗៗ
ក្រុមគ្រូពេទ្យដែលកំពុងមមារញឹកដើម្បីសង្រ្គោះជីវិតមនុស្សម្នាក់កំពុងតែនៅលើដងផ្លូវដែលបានជួបគ្រោះថ្នាក់ចរាចរណ៍មុននេះ។ពេទ្យម្នាក់ដែលវ័យក្មេងដូចជាទើបនឹងរៀនពេទ្យក៏នៅក្នុងនោះដែល។ភ្លាមៗក្រុមគ្រូពេទ្យបានបញ្ចូលអ្នកជំងឺមកមន្ទីពេទ្យ។ខាងមន្ទីពេទ្យកំពុងប្រញាប់ដៃជើងក្នុងការជួយសង្រ្គោះមនុស្ស។ក្រោយចូលដល់បន្ទប់សង្រ្គោះបន្ទាន់គ្រូពេទ្យធ្វើការវះកាត់។ប៉ុន្តែមុនវះកាត់មានពេទ្យម្នាក់បានដាក់ដៃលើស្មាពេទ្យក្មេងម្នាក់ក្នុងដៃមានរបស់ម្យ៉ាងចាក់ចូលទៅក្នុងខ្លួន។
«ស៊ាវចាន់!ឆាប់ឡើងគ្មានពេលទេ»
«បាទ៎!»នាយតូចល្អិតម្នាក់នេះរត់ចូលទៅក្នុងបន្ទប់វះកាត់។
ក្នុងស្ថានភាពដែលតានតឹងបំផុតជីវិតអ្នកជំងឺកាត់តែពិបាកសង្រ្គោះភ្លាមៗនាយតូចដែលកំពុងកាត់កន្រ្តៃដែលកាត់ខ្សែដេរថ្នេររបួសដៃស្រាប់តែញ័រឡើងទឹកមុខដូចជាមិនស្រួលកាន់តែខ្លាំង។ប៉ុន្តែគេនៅតែបន្តធ្វើវាដោយមិនខ្លាច។ស្រាប់តែមិនប្រយ័ត្នក៏....
«ស៊ាវចាន់!ឯងធ្វើស្អីនឹង?»គ្រូពេទ្យដែលកំពុងវះកាត់បើកភ្នែកធំៗពេលដែលរាងតូចស្ទើរតែកាត់ចំសាច់ផ្នែកខាងក្នុង។
«ខ្ញុំសុំទោស!»
«ចេញទៅបើធ្វើមិនកើត»
«លោកគ្រូ...»
«ឆាប់ចេញទៅ»គ្រូពេទ្យបានដេញឲនាយតូចចេញភ្លាមៗប្រសិនបើឲគេនៅបន្តខ្លាចមានបញ្ហាកាន់តែធំ។
«ធ្វើបន្តទៅ...»
រាងតូចដើរចេញទៅទាំងគ្មានព្រលឹងក្នុងខ្លួន។គេដើរចេញមកដោះសម្លៀកបំពាក់ពេទ្យហើយក៏ចាកចេញមកផ្ទះភ្លាមៗ។
*នៅភូមិគ្រឹះវ៉ាង
នាយតូចមកដល់ផ្ទះគេសង្កេតឃើញទឹកមុខមនុស្សម្នាក់ដែលមិនពេញចិត្តគេមើលមកទាំងស្អប់។គេមិនបានខ្វល់ក៏ដើរទៅបន្ទប់របស់ខ្លួន។អ្នកស្រីវ៉ាងជាម្ដាយឃើញកូនបែបនេះក៏សួរ៖ចាន់?កូនមកវិញលឿនម្លេះ!
«គ្មានអីទេម៉ាក់!ខ្ញុំចង់សម្រាក»
«មើលទៅកូនមិនស្រួលខ្លួនទេចាំម៉ាក់ឲប្អូនប្រុសជូនទៅពេទ្យ»
«មិន/ខ្ញុំគ្មានពេលទេ»មិនទាន់ទាំងឆ្លើយស្រួលបួលផងក៏ត្រូវសម្ដីអ្នកម្ខាងទៀតតបមកវិញបាត់ទៅហើយ។
«អ៊ីប៉!កូនមិនគួរនិយាយបែបនេះដាក់បងប្រុសទេ»
«ខ្ញុំគ្មានបងប្រុសទេ(ផាច់)»រាងក្រាស់និយាយមិនទាន់ចប់ស្រួលបួលផងក៏ត្រូវម្ដាយទះបាត់ទៅហើយ។
«ម៉ាក់ទះខ្ញុំដោយសារវា?គួរឲអស់សំណើច»នាយសម្លឹងមើលមុខរាងតូចហើយចាប់ទាញដៃអ្នកម្ខាងទៀតចេញទៅក្រៅ។
«កូនចង់ធ្វើស្អីឈប់ភ្លាម»
«មិនអីទេម៉ាក់ខ្ញុំដោះស្រាយបាន»អ្នកជាបងមិនចង់ឲម៉ាក់បារម្ភក៏ចេះតែនិយាយឲរួចពីមាត់។
អ្នកជាប្អូនបានរុញបងប្រុសទៅក្នុងឡានហើយក៏បានបើកចេញទៅយ៉ាងប្រញ៉ាប់។ចាន់បានត្រឹមអង្គុយស្ងៀមមិនមាត់អ្វីបន្តិចសោះ។អ៊ីប៉ជាប្អូនគេបានសម្លឹងមើលបងប្រុសហើយបើកកាន់តែលឿន។
«អ៊ីប៉!ឯងឈប់ភ្លាមទៅ?»
«យ៉ាងមិចខ្លាចឬ?អ៎...យើងភ្លេចប្រាប់ថាបន្តិចទៀតឯងត្រូវទៅកន្លែងមួយជាមួយយើង»
«ឯងបើកតាមសម្រួលបានកុំលឿនបានទេ»
