< អូខេ ខ្ញុំយល់គ្រប់យ៉ាង >ម៉ូកាគាំងវាចាមិនដឹងថានុងត្រូវនិយាយអ្វីបន្តទៀតឡើយ បើអាប្រាប់ហើយមិនជឿផងនិង
< មី'កាហក៎ >
< យើងទៅមើលរឿងហើយ នៅឆ្កួតម្នាក់ឯងនិងទៅយើងមិនឆ្កួតជាមួយទេ >ពួកគេទាំងពីរក៏បញ្ឈប់ការសន្ទនាជាមួយគ្នា
១ខែកន្លងផុតទៅ
ពេលវេលាចេះតែកន្លងផុតទៅរហូតមក ហើយក៏ជិតថ្ងៃពួកគេទាំងអស់គ្នានេះប្រឡងឆមាសទីមួយផងដែរ ម្នាក់ៗខំប្រឹងណាស់មើលមេរៀនទាំងព្រឹកទាំងថ្ងៃមិនព្រមឈប់ឡើយ ព្រោះពេលវេលាដើរកាន់តែលឿនជិតដល់ថ្ងៃមែនទែនដែរហើយ
« ថេយ៍...ថេយ៍...ពន្យល់លំហាត់មួយនេះឲ្យខ្ញុំបន្តិចមក »ជុងហ្គុកក៏បានរត់មកអង្គុយគេដើម្បីឲ្យគេពន្យល់លំហាត់ ក្នុងថ្នាក់នេះមានអ្នកចេះច្រើនណាស់តែនាយនេះគឺមកសួរតែម្នាក់ប៉ុណ្ណោះ
« ក្នុងថ្នាក់ក៏មានអ្នកចេះច្រើនមិចក៏សួរតែខ្ញុំ »
« ថេយ៍មិនចង់ពន្យល់ខ្ញុំមែនទេ ?? »
« អត់ទេ គ្រាន់តែសួរតើ »
« ចាំខ្ញុំធ្វើខ្លួនឯងក៏បានដែរ »
« អេ៎.....មកឆាប់ងរម្ល៉េះនិយាយលេងសោះ »
ថេយ៉ុងក៏ចាប់ផ្ដើមពន្យល់ដល់ជុងហ្គុក គេពន្យល់ម្ដងបន្តិចៗយឺតៗដើម្បីឲ្យនាយងាយស្រួលនិងយល់ជាមួយមេរៀនមួយនោះបានច្បាស់ ចំណែកឯងជុងហ្គុកវិញស្ដាប់បណ្ដើរកែវភ្នែកអង្គុយសម្លឹងផ្ទៃមុខដ៏ស្រស់ផោផង់របស់រាងតូចមិនដាក់ភ្នែកឡើយ
« យល់ឬនៅ ?? »ថេយ៉ុងបន្ទាប់ពីពន្យល់ចប់ហើយគេក៏បានសួររាងក្រាស់ថាយល់ឬអត់ តែមានណានាយគិតតែពីអង្គុយសម្លឹងមុខគេរហូត
« ជុងហ្គុក !!!!!!!!!! »គេក៏បានស្រែកហៅនាយមួយទំហឹងតែម្ដង
« មានអ្វីៗៗ ?? អ្នកណាកើតអ្វី ?? »ជុងហ្គុកក៏ភ្ញាក់ស្មារតីឡើងទាំងស្លន់ស្លោៗជាខ្លាំង
« ខ្ញុំសួរថាឯងយល់ឬនៅ ?? »
« យល់ហើយៗៗ »
« អញ្ចឹងសាកធ្វើលំហាត់នេះមួយទៅ »
បន្ទាប់ពីនាំគ្នារំលឹកមេរៀនរួចអស់មក ពួកគេទាំងអស់គ្នាក៏បាននាំគ្នាបំបែកគ្នាត្រឡប់ទៅផ្ទះវិញ ។ ថេយ៉ុងនៅពេលមកដល់ផ្ទះក៏ស្រាប់តែឃើញប៉ាម៉ាក់របស់គេរៀបចំខ្លួននិងមានវ៉ាលីជាច្រើនមិនដឹងថាគាត់ទៅណាទេ
YOU ARE READING
🌈ស្នេហ៍គ្រាដំបូង♥️
Actionស្នេហាគ្រាស្នេហ៍ដំបូងរបស់ខ្ញុំនោះគឺខ្ញុំបានលួចស្រឡាញ់មិត្តរបស់ខ្លួនជាយូរមកហើយ ប៉ុន្តែគេមិនបានដឹងឡើយ ខ្ញុំតែងតែលួចអន់ចិត្ត និងប្រចណ្ឌ ហើយក៏តែងតែហួងហែងនៅពេលដែរឃើញមានអ្នកណាមកស្និតស្នាលជាមួយគេ « ប្រចណ្ឌយើងមែន ? » ជុងហ្គុកបានសួរទៅកាន់រាងតូចព្រោះរាល់ពេលម...
