ភាគទី៤៣:ចាស់ៗយល់ចិត្តគ្នា

2K 164 10
                                    


សង្ងំគេងបានបន្តិចរាងតូចកម្រើកខ្លួនតិចៗទាំងមានអារម្មណ៍ថាធ្ងន់ទើបត្រូវឈប់ប្រែខ្លួនបែមកបើកភ្នែកតិចៗ
សម្លឹងមកឃើញមុខរាងក្រាស់តែម្តងពេលនោះខួរក្បាលរំលឹករឿងគ្រប់យ៉ាងកាលពីយប់មិញដែលពួកគេបានធ្វើជាមួយគ្នា។ថ្ពាល់ទន់ៗចាប់ផ្តើមក្រហមតិចៗព្រោះយប់មិញមាត់ថាស្អប់តែថ្ងូហៅសុទ្ធតែបងសម្លាញ់អោយគេបន្ថែមល្បឿនទៀតលោកអើយគេចាញ់មនោគមន៍នាយយប់មិញសម្បើមណាស់។

"ពិតជាឆ្គួតមែន!!"ជីមីនខាំបិទភ្នែកលួចរអ៊ូតិចៗជេរខ្លួនឯងមិនគួរចាញ់បោកការបបួលរបស់នាយទាល់តែសោះគេគួរតែបន្តខឹងអោយយូរជាងនេះ។ដោយសារតែការង្គើរបស់នាយតូចធ្វើអោយមនុស្សមាឌធំដែលបានលង់លក់មុននេះក៏បើកភ្នែកឡើងជីមីនឃើញនាយបើកភ្នែកក៏ប្រញាប់ធ្មេចបិទភ្នែកយ៉ាងលឿនធ្វើខ្លួនអោយរួញខ្លាចគេចាប់បានតែថាគេដឹងបាត់ទៅហើយនៅខំពួនធ្វើអី។ពួនសង្ងំក្នុងទ្រូងនាយទៀតបន្លំថើបទ្រូងសខ្ចីរបស់នាយទេដឹង

"ហឹស!ហេតុអីក៏ក្រក្រោកបែបនេះ?ឬក៏យប់មិញយើងលេងធ្ងន់ដៃពេក?"យ៉ុនហ្គីធ្វើជានិយាយម្នាក់ឯងទាំងដែលខឹងហើយថានាយតូចបានភ្ញាក់និងកំពុងស្តាប់នាយនិយាយ។ជីមីនខាំមាត់ប្រឹងនៅស្ងៀមមិនហ៊ានកម្រើកសូម្បីបន្តិចតែក៏ដកដង្ហើមវែងៗប៉ះទ្រូងនាយ

"ឬក៏ខានធ្វើយូរទើបទ្រោមក្រោកមិនរួច?"

"បណ្តោយមិនបានទេត្រូវតែចាត់ការ"ជីមីនក៏បើកភ្នែកយ៉ាងលឿនចាត់ការស្អី?

"ចាត់ការស្អីរបស់លោក?"លោកទៀតហា៎?មិនទាន់ឈប់ខឹងទេឬ?

"អា៎វ!!អូនភ្ញាក់ហើយ?ល្អហើយតោះងូតទឹក"នាយគ្រាន់តែចង់ដេញជើងក្មេងក្បាលខូចប៉ុណ្ណោះ

"អេ៎ៗ!!!នរណាអោយបីហ្ហាស?!"ជីមីនកាន់អៀនពេលនាយស្រាប់តែស៊កដៃចូលក្រោមភួយបីគេភ្លាមៗ

"ដៃ"មួយម៉ាត់យ៉ាងខ្លីមានន័យគួរអោយចង់វាយ។យ៉ុនហ្គីបីជីមីនចូលបន្ទប់ទឹកដោយមាននាយតាមទៅជាមួយ

"កុំចូលមក!ថយអោយឆ្ងាយ!"

"ប្តីមិនអាចនៅឆ្ងាយប្រពន្ធបានទេ"

"នរណាប្រពន្ធលោក?!"ព្រះអើយគេអៀនជ្រែកធរីណរត់ទៅភពផ្សេងឥឡញវហើយ

🔞🖤ពង្វក់ស្នេហ៍ព្រាននារី🖤🔞[Completed✓]Where stories live. Discover now