"បងដូចកូនក្មេង ចង់បានរបស់លេង អានេះមានពេញបន្ទប់ផ្ទះបងនៅប៊ូសាន តើអូនឆ្គួតដែលមិនដឹងនោះ?"
"មែនហើយ អរគុណអូនសម្លាញ់" ជុងហ្គុក មកតាមអោបថើបដូចកូនក្មេងពិតមែន មិនបាច់គ្រឿងពេជ្រ នាឡិការថ្លៃៗ ឬឡានទំនើបអ្វីជាកាដូរទេ ទិញតែអាមួយនេះអោយពេញចិត្តស្តូកទៅហើយ ។
ភ្លេចៗខ្លួនជិតដល់ថ្ងៃ ថេហ្យុង ត្រូវទៅក្រៅប្រទេសហើយចំណែក ជុងហ្កុក ក៏ត្រូវទៅណែនាំខ្លួនផ្លូវការ មុននិងកន្លែងការងារនិងសម្រាក ហើយថ្ងៃនេះដែរ ថេហ្យុង ជាអ្នករៀបចំខ្លួនអោយនាយដោយផ្ទាល់ ដោយសម្លៀកបំពាក់ម៉ាកថ្លៃៗអោយសមនិងឋានៈមិនអោយទាស់ ។
"សង្ហារបំផុតហើយ"
"ស្វាមីរបស់អូនសង្ហារបែបហ្នឹងហើយ"
"ស្វាមី ឡប់!! ឆាប់ទៅៗ កុំអោយលោកប៉ាចាំយូរ"
"បើបងខកថ្ងៃត្រង់អូនអាចញាំបាយមុនបាន បងមិនទាន់ដឹងថាយ៉ាងម៉េចទេ បងទៅសិនហើយ" ជុងហ្កុក បញ្ចប់ប្រយោគផ្តាំផ្ញើរ អោនមកថើបថ្ងាស់គេមួយខ្សឺតមុននិងចេញទៅធ្វើការ ។
ដោយសារមានការអាក់រអ៊ួលខាងភាគហ៊ុនខ្លះមកយឺតផង ទម្រាំប្រជុំហើយក៏លើសម៉ោងបាយទៅហើយ នាយមិនទាន់បានមើលទូរស័ព្ទផងថា ថេហ្យុង ផ្ញើរអ្វីខ្លះអោយនាយ ស្រាប់តែទទួលបានការហៅចូលពី ឆយ យ៉អាន់ ។
ភ្លាមៗ ជុងហ្គុក ឆែកមើលតាមសាររបស់ ថេហ្យុង ដែលបានផ្ញើរមកនាយដឹងទីតាំងមុននិង យូ៉អាន់ ទូរស័ព្ទមកបញ្ជាក់ទៅហើយ ។
ជុងហ្គុក បានមកដល់ឃើញឡានរបស់ ថេហ្យុង ចទទីនេះនាយមកចទឡានទន្ទឹមគ្នា ទីនេះជាកន្លែងបោះបង់ចោល នាយរត់ចូលទៅខាងក្នុងរកមើលមិនឃើញមានអ្វីក៏ស្រែករក ។
"ថេហ៍...អូននៅឯណា? ថេហ្យុងហា៎ ថេហ្យុង..." ជុងហ្គុក ឡើងទៅជាន់ទីពីរ ដើរបើកម់លតាមបន្ទប់ ទីបំផុតនាយក៏រកឃើញ បើកទ្វារមក ថេហ្យុង កំពុង សន្លប់នៅលើកៅអីដែលត្រូវចងជាប់ទៀតផង ។
"ថេហ៍...ថេហ្យុង!!! អូនយ៉ាងម៉េចហើយ? ថេហ៍ ឆាប់ដឹងខ្លួនឡើង ថេហ៍..." ជុងហ្គុក ទះលើមុខ ថេហ្យុង តិចៗដាស់អោយគេភ្ញាក់តែគេមិនដឹងខ្លួន នាយរៀបនិងស្រាយចំណង ស្រាប់តែត្រូវមួយដំបងសន្លប់ស្តូកតែម្តង ។
ភាគទី66 : លោកត្រូវចុះអេតាសុីវិលជាមួយខ្ញុំ
Начните с самого начала
