ភាគទី66 : លោកត្រូវចុះអេតាសុីវិលជាមួយខ្ញុំ

Start from the beginning
                                        

"ទុកសិនក៏បាន ទុកអោយហ៊ុនឡើងជាងនេះ" លោកចន និយាយបែបជឿជាក់ទាំងដែលជូនកាដូកូនអត់យកទៅហើយ ។

"ថេហ្យុង មានពិបាក មានចាញ់អីទេ?" អ៊ុនហុី

"ដំបូងពិបាកក្នុងខ្លួនច្រើនតែពេលចូលមួយខែមកមិនអីទេ មានអារម្មណ៍ថាអោយតែ ជុងហ្គុក នៅជិតធ្វើអោយអារម្មណ៍ល្អ គឺគ្រាន់តែឃ្លាននិងញាំច្រើនជាងមុន" ថេហ្យុង

"ជុងហ្គុកហា៎ បើគេឃ្លានអីរកអោយគេញាំអោយបាន ដឹងហើយឬនៅ?" អ្នកស្រីចន

"បាទអ្នកម៉ាក់... កុំអោយតែឃ្លានរបស់គ្មានទៅបានហើយ" ជុងហ្គុក

"បងគិតថាអ្វីដែលគ្មាននោះ?" ថេហ្យុង

"អ្នកណាទៅដឹង?" ជុងហ្គុក

"មិនដឹងក៏និយាយដែរ?" ថេហ្យុង និង ជុងហ្កុក គ្រាន់តែប្រកែកគ្នាក៏មានអារម្មណ៍ថាគួរអោយស្រលាញ់ដែរហើយគ្រួសាររបស់ពួកគេក៏បានសើចសប្បាយជាមួយគ្នា បន្ទាប់មក ជុងហ្គុក និង ថេហ្យុង បានត្រលប់មកសម្រាកនៅកន្លែងរបស់ពួកគេវិញ ។

មកដល់ Apartment ចូលមកក្រឡេកទៅឃើញ ប្រអប់ធំមួយនៅលើសាឡុង ជុងហ្គុក ញញឹមខ្ចឹបមើលទៅមុខ ថេហ្យុង ភ្លឺសៗ

"កើតអី?" ថេហ្យុង

"របស់អ្នកណានៅលើសាឡុង? កាដូបងមែនទេ?"

"អឹម!" ថេហ្យុង ងក់ក្បាល ជុងហ្គុក ស្ទុះមកអោបថើបមើលតែកូនក្មេង ។

"បងថាហើយអូនច្បាស់ជាមានកាដូអោយបង មិនអត់សោះនោះទេ ហេះៗ" ជុងហ្កុក លែងពីអោបថើប ប្រញាប់មកមើលថាកាដូររបស់នាយជាអ្វី?

"ជាអី?"

"បងគិថាជាអ្វី?"

"មើលទៅប្រអប់បែបហ្នឹងបងទាយមិនត្រូវទេ បើកមើលឥឡូវនេះបានទេ?"

"បើកទៅ អូនក៏ចង់ដឹងថាបងពេញចិត្តឬអត់?"

"Okay" ជុងហ្គុក ចាប់ផ្តើមបើកប្រអប់មើល គ្រាន់តែឃើញរបស់ខាងក្នុង នាយញញឹមបិទមាត់មិនជិតលើកយកមកអោបជាប់ទ្រូង ។

"ថេហ៍..."

"យ៉ាងម៉េច? អត់ស្រលាញ់ទេ?"

"ម៉េចក៏អូនដឹង? អានេះមានកំណត់បងទិញមិនទាន់គេទេ" ជុងហ្គុក លើកសរសើររបស់លេងដែលនាយស្រលាញ់ថែមពិបាកទិញទៀត ជាមនុស្សយន្ត Ironman ម៉ូឌែលថ្មីដែលគេផលិតមានកំណត់ ហើយតម្លៃក៏ថ្លៃដែរ ។

បំបាក់ស្នេហ៍ ព្រាននារី (Season2) Complete Where stories live. Discover now