រឿង: បង្ខំចំស្នេហ៍ពិត💙

Start from the beginning
                                        

«ហឹុម...ល្អ អូនធុញនឹងគេងទីនេះខ្លាំងណាស់» នាយតូចទាញទឹកពីដៃជុនហាវមកកាន់សិន មុននឹងនិយាយទាំងសប្បាយចិត្តទៅកាន់ជុនហាវ ព្រោះខ្លួនដេកពេទ្យនេះមួយខែហើយ ជុនហាវមិនព្រមឲ្យចេញពីពេទ្យសោះ លើកនេះឱកាសល្អហើយដែលជុនហាវមកប្រាប់ថាបានចេញពីពេទ្យ

«អេស...តែបើចេញពីពេទ្យ ពួកយើងទៅស្នាក់នៅឯណា?» នាយតូចផឹកទឹកបានបន្ដិចក៏ដាក់ទឹកចុះវិញ ហើយក៏សួរនាយក្រាស់ពីកន្លែងដែលត្រូវស្នាក់នៅ ពួកគេមិនអាចទៅនៅ Condo វិញបានទេ ព្រោះតែខ្លាចនៅមានអ្នកតាមដាន

«អូនកុំបារម្ភអី បងនាំអូនទៅស្នាក់នៅផ្ទះបងសិនក៏បានដែរ» ជុនហាវក៏គិតពីបញ្ហានេះដែរ នាយចង់នាំហ្សឺយូទៅស្នាក់នៅ Condo វិញ តែខ្លាចនៅមានអ្នកតាមដានទៀត នាយក៏សម្រេចចិត្តនាំហ្សឺយូទៅស្នាក់នៅផ្ទះខ្លួនតែម្ដងទៅ

«តែ...បើចឹងបងប្រាប់អ្នកផ្ទះបងថាអូនជាមិត្តបងទៅតើបានទេ? អូនមិនចង់ឲ្យពួកគាត់មើលមកបងក្នុងក្រសែភ្នែកមិនល្អទេ» គ្រាន់តែលឺថាទៅផ្ទះភ្លាម នាយតូចក៏បានកើតក្ដីបារម្ភភ្លាមៗ ព្រោះតែនាយតូចបានដឹងច្បាស់ណាស់ ថាគ្រួសារនាយក្រាស់មិនអាចទទួលយកបានទេ នៅពេលដែលឃើញកូនស្រលាញ់ភេទដូចគ្នាបែបនេះ

«រឿងនេះអូនមិនបាច់បារម្ភទេ បងនឹងប្រាប់គាត់តាមត្រង់ បងជឿជាក់ថាគាត់មិនថាអ្វីពួកយើងទេ បើគាត់ប្រឆាំងបងនឹងនាំអូនទៅរស់នៅឲ្យឆ្ងាយ ទៅនៅកន្លែងដែលគ្មានអ្នកណាស្គាល់ពួកយើងទាំងពីរ ហើយពួកយើងនឹងសាងគ្រួសារនៅទីនោះ» សម្ដីម៉ាត់ៗច្បាស់ៗរបស់ជុនហាវ បានធ្វើឲ្យហ្សឺយូរំភើបចិត្តខ្លាំងណាស់ មិននឹកស្មានថាជុនហាវហ៊ានលះបង់គ្រប់យ៉ាងដើម្បីខ្លួនបែបនេះសោះ បុរសម្នាក់នេះពិតជាល្អណាស់សម្រាប់ខ្លួន

«អឹម...អូនជឿជាក់លើបង» ហ្សឺយូទុកកញ្ចប់អាហារនៅលើតុវិញ ហើយក៏ចូលខ្លួនទៅឱបនាយក្រាស់ទាំងក្ដីស្រលាញ់ ដែលក្ដីស្រលាញ់មួយនេះវាពិតជាកក់ក្តៅខ្លាំងណាស់ ហើយវាក៏ជាកម្លាំងចិត្តក្នុងការឲ្យនាយតូចនៅរស់បន្ដផងដែរ

«ហឹុម...បានហើយអូនឆាប់ញាុំទៅ អាលនឹងបានចេញពីពេទ្យឆាប់ៗ» ជុនហាវលែងពីការឱប នឹងបានទាញកញ្ចប់អាហារយកនំមកបញ្ចុកនាយតូច ចំណែកនាយតូចក៏មិនបាននិយាយអ្វីច្រើនដែរក៏ព្រមហាមាត់ឲ្យជុនហាវបញ្ចុកតាមសម្រួល ហើយបន្ទាប់ពីញាុំរួចជុនហាវក៏បាននាំហ្សឺយូមកផ្ទះរបស់នាយ។

You've reached the end of published parts.

⏰ Last updated: Apr 25, 2024 ⏰

Add this story to your Library to get notified about new parts!

រឿង: បង្ខំចំស្នេហ៍ពិត💙Where stories live. Discover now