រឿង: បង្ខំចំស្នេហ៍ពិត💙

105 6 0
                                        

ភាគទី44:  អឹម...អូនជឿជាក់លើបង

   ផ្ដើមភាគនេះគឺកាត់មកក្រោយវិញសិន គឺនៅពេលដែលជុនហាវបានមកមន្ទីពេទ្យដូចរាល់ដង តាមពិតនាយមិនមែនឈឺអ្វីទេ គឺនាយបានមកមើលនាយតូចហ្សឺយូដែលជាសំណព្វចិត្ត ដេកសម្រាកព្យាបាលរបួស ហ្សឺយូមិនទាន់ស្លាប់ទេ ជុនហាវបានរៀបចំល្បិចដើម្បីរកមុខអ្នកដែលនៅពីក្រោយរឿងទាំងអស់នេះ...

«បងមកវិញហើយអូនសម្លាញ់ អូនឃ្លានដែលទេ?» ជុនហាវបានកាន់កញ្ចប់អាហារដែលបានទិញមកពីខាងក្រៅដាក់នៅលើតុ ហើយក៏ចូលមកអង្គុយលើគ្រែជិតនាយតូចព្រមទាំងយកដៃទៅអង្អែលក្បាលនាយតូចមុននឹងសួរថាឃ្លានឬក៏អត់

«អូនមិនឃ្លានទេ អូនផឹកទឹកឆ្អែតហើយ» នាយតូចក្រវៀសដៃនាយក្រាស់ចេញពីក្បាល នឹងងាកមុខទៅម្ខាងនិយាយឌឺនាយក្រាស់ព្រោះតែនាយក្រាស់មកមើលខ្លួនយឺតពេក

«កុំខឹងនឹងបងអីអូនសម្លាញ់ បងរវល់ទិញអីមកឲ្យអូនញាុំ ទើបបងមកយឺតបែបនេះ» នាយក្រាស់ជុនហាវឃើញកាយវិការនាយតូចហ្សឺយូបែបនេះក៏ដឹងភ្លាមថានាយតូចកំពុងតែអន់ចិត្ត នាយបានលូកដៃទៅចាប់ចង្ការឲ្យនាយតូចងាកមករកខ្លួនវិញមុននឹងនិយាយលួងលោម

«ឆើស...អូនមិនបានខឹងទេ» នាយតូចហ្សឺយូក្រវៀសដៃជុនហាវសារជាថ្មីទាំងងក់ងរ តែពេលនេះនាយតូចអង្គុយមិនសុខទេ ក៏បែរមកស្រាយថង់អាហារយកមកញាុំសិន ទោះចិត្តកំពុងតែងក់ងរមែន តែក្រពះមិនព្រមសហការជាមួយសោះ ឃើញនាយតូចបែបនេះជុនហាវក៏អស់សំណើចមកតែម្ដងព្រោះតែចរិតបែបនេះហើយ ទើបនាយដកចិត្តពីនាយតូចមិនរួចសោះ

«បងសើចអី? អូនឃ្លានណាស់ មិចបានមកសើចអូនចឹង?» នាយតូចញុកនំចូលក្នុងមាត់ឡើងពេញហើយ ក៏ឆ្លៀតងើបមុខមកសម្លក់ នឹងសួរនាយក្រាស់ទាំងនំនៅពេញមាត់ ឃើញបែបនេះហើយ នាយក្រាស់កាន់តែអស់សំណើចនឹងនាយតូចបន្ថែមទៀតហើយ

«ញាុំតាមសម្រួលទៅ កុំបង្ខំអី ញាុំហើយនឹងអាលបានចេញពីពេទ្យ» នាយក្រាស់មិនចង់ឲ្យនាយតូចញាុំផងសម្លក់ខ្លួនផងបែបនេះទេ នាយបានយកទឹកនៅលើតុមកមួលគម្របឲ្យនាយតូចផឹក ហើយក៏និយាយពីរឿងដែលត្រូវចេញពីពេទ្យ

Você leu todos os capítulos publicados.

⏰ Última atualização: Apr 25, 2024 ⏰

Adicione esta história à sua Biblioteca e seja notificado quando novos capítulos chegarem!

រឿង: បង្ខំចំស្នេហ៍ពិត💙Onde histórias criam vida. Descubra agora