ភាគទី41:អនាគតប្អូនថ្លៃ

Start from the beginning
                                        

<ហិហិ! អគុណណាស់> ថេយ៍ញញឹមដាក់នាយតិចៗព្រោះបានគេយល់ទុក្ខធុរៈ។ សកម្មភាពរបស់ពួកគេទាំងពីរញញឹមផ្អែមល្ហែមដាក់គ្នាវាគេចមិនផុតពីក្រសែរភ្នែកអ្នកជាបងប្រុសមានត្រឹមនាមនេះទេ នាយសម្លឹងមិនដាក់សង្រឺតជើងធ្មេញមុខឡើងក្រហម ស្វាងស្រាចេសតែម្ដង ភ្លាមៗក៏..
ផែស!!
កែវស្រាត្រូវបានបែកដោយការច្របាច់របស់នាយ អត់ឈឺសូម្បីបន្តិចសំខាន់កំពុងតែខឹង មិនបង្អស់យូរឡើយប្រញ៉ាប់ស្ទុះងើបបំរុងទៅរកគេតែ

<ទៅណា៎?> យ៉ុនហ្គីនាយបញ្ឈប់ដំណើរដោយការកាន់ដៃនាយជាប់។

<មិនមែនរឿងឯងកុំចេះ!> រាងក្រាស់ងាកមកវិញសម្លក់មុខថ្លែរស្រដីម៉ាត់ៗ ដើរចេញបាត់។

<អាហុី! ក្រែងវាថាអត់ស្រឡាញ់ហី!?> តតែពេលចឹងគាំងយោបល់ មាត់ស្រែកក្ដែងៗថាគ្មានផ្លូវទេ តែឃើញគេស្និតនឹងអ្នកដទៃមិនបានទៅឲលឿនស្លេវ អត់ប្រចណ្ឌផងច្របាច់កែវអំបែងបែកអស់មួយ ចុះទម្រាំតែប្រចណ្ឌទៀត មិនច្របាច់.កនាយហើយទេអី?

<ចូលរាំរឺអត់ថេ*..>
<ចូលរាំក្បាលឯងស្អី?~~>
ហ្យុនយូ នាយមិនទាន់ទាំងនិយាយជាមួយថេយ៍អស់ពាក្យផង សម្លេងរបស់ជុងហ្គុកក៏ឆ្លើយជំនួសយ៉ាងទាន់ហន់ ទឹកមុខមាំជាប់ទាំងម្ដងក្ដៅឆេវពេញខ្លួន។

<ជុង*..> ថេយ៍បង្ហាញទឹកមុខលក្ខណៈគាំងបន្លឺឈ្មោះនាយក្នុងមាត់តិចៗ ខ្លាចតែនាយទ្រាំមិនបានវាយគេវាយឯងទេ។

<មកនេះ..> ជុងហ្គុកនាយដៃរាងតូចឲមកឈរក្រោយខ្នងនាយ។

<លោ-លោកជាអ្នកណា? មានសិទ្ធិអីមកកាន់ដៃថេយ៍ លែងគេភ្លាមទៅ!> ហ្យុនយូ ចងចិញ្ចើមឡើងឆ្ងល់នឹងរាងក្រាស់ ព្រោះនាយមិនស្គាល់ ចំណែកឯជីមីននឹងមិត្តៗផ្សេងទៀតគេស្គាល់ហើយ ចឹងខ្ចិលមាត់ចាំមើលត។

<គាត់ជាបងប្រុ*..> ថេយ៉ុងឃើញម្នាក់ៗដូចខ្លាំងរាងតូចរកស្រដីមិនទាន់ចប់នាយហារកាត់សម្ដីទៀត។

<ជាប្ដីរបស់គេវើយ!> មិនចាំឲថេយ៍និយាយទាន់យកអណ្ដាតទល់ថ្ពាល់បន្តិច ឆ្លើយយ៉ាងញ៉ាប់មាត់។ ម្នាក់ៗនាំគ្នាគាំងអស់វាចារពិសេសនោះគឺថេយ៍នឹងជីមីនតែម្ដង បើយ៉ុនហ្គីអង្គុយ ទស្សនាពីចម្ងាយ-,-

(ចប់)《រឿង សម្អប់ស្នេហ៍កាមទេព🥀》Where stories live. Discover now