រឿង: បង្ខំចំស្នេហ៍ពិត💙

Start from the beginning
                                        

«លោកចង់និយាយពីអ្វីនឹង? ម៉ូដអ្វី? ហើយមិចបានមកនៅក្រុមហ៊ុនរបស់ខ្ញុំចឹង? លោកប្រហែលជាច្រឡំអ្វីមួយហើយ» លឺចាងជីនិយាយចំៗបែបនេះលោកឡុងក៏រៀងចង់ភាំងបន្ដិចដែរ ព្រោះគាត់មិនបានដឹងអ្វីពីម៉ូដដែលចាងជីបាននិយាយនោះទេ ហើយគាត់ក៏មិនបានទៅយកម៉ូដរបស់ចាងជីមកដែរ តើនេះមានរឿងអ្វីកើតឡើង?

«លោកមិនបាច់ធ្វើពើរទេ ម៉ូដដែលលោកបានបង្ហោះវាចេញទៅនោះគឺជាម៉ូដរបស់ក្រុមហ៊ុនខ្ញុំ ហើយឯកសារទាំងនោះក៏បានបាត់ដែរ តែចៃដន្យអ្វីខ្ញុំបែរជាឃើញលោកបង្ហោះវាទៅវិញ» ពេលនេះចាងជីមិនចង់និយាយវែងឆ្ងាយច្រើនទេ នាយចង់បានតែម៉ូដរបស់នាយមកវិញតែប៉ុណ្ណោះ បើសិនជាលោកឡុងនៅតែអះអាងថាគាត់មិនបានដឹងទៀត នាយនឹងប្ដឹងឡើងតុលាការជាមិនខាន

«លោកចាងយល់ច្រឡំហើយ ម៉ូដនោះគឺជាម៉ូដដែលលេខារបស់ខ្ញុំជាអ្នកច្នៃមកដោយខ្លួនឯងទេ មិចនឹងអាចក្លាយជាម៉ូដរបស់លោកយ៉ាងមិចទៅ?» លោកឡុងលឺចាងជីនិយាយហើយគាត់តបទៅចាងជីវិញទាំងអស់សំណើច មិនគួរណាចាងជីយល់ច្រឡំបែបនេះសោះ ម៉ូដមួយនេះលេខាគាត់គិតយូរណាស់ទម្រាំតែអាចគូសចេញមកបាន

«ចៃដន្យខ្លាំងណាស់ ម៉ូដទាំងពីរនោះក៏ជាស្នាដៃរបស់លេខាខ្ញុំគូសដែរ ហើយវាជាគំនូរដែលគូសយូរហើយ បើលោកចង់ដឹងច្បាស់អាចហៅលេខាលោកយកឯកសារមកមើលបាន នៅខាងក្រោមក៏មានហត្ថលេខារបស់ខ្ញុំដែរ» ចាងជីមិនបានខ្លាចក្នុងការបកស្រាយទេ ព្រោះតែនោះគឺជាម៉ូដរបស់ក្រុមហ៊ុននាយពិតមែន នាយមើលតែបន្តិចក៏ដឹងភ្លាម ព្រោះម៉ូដនោះស៊ូហាងបានគូសវាតាំងពីរៀបការមកម៉្លេះ

«បើបែបនោះមែនខ្ញុំក៏ចង់បញ្ជាក់ដែលថាវាពិតដូចជាលោកបាននិយាយឬអត់?» ទឹកមុខមាំចេញពីផ្ទៃមុខរបស់លោកឡុង គាត់ក៏មិនខ្លាចក្នុងការបញ្ជាក់ដែរ ព្រោះក្នុងនោះក៏មានហត្ថលេខារបស់គាត់ដូចគ្នា បន្ទាប់ពីនិយាយចប់គាត់ក៏បានទាញទូរស័ព្ទលើតុមកចុច call ទៅលេខារបស់ខ្លួន

«អាឡូ លេខាហ្វឹង លោកជួយយកឯកសារច្នៃម៉ូដមកបន្ទប់រង់ចាំបន្ដិចមក» បន្ទាប់ពីនិយាយចប់ហើយ លោកឡុងក៏ដាក់ទូរស័ព្ទចុះវិញ ដើម្បីរងចាំលេខាហ្វឹង យកឯកសារនោះមកបញ្ជាក់ កុំឲ្យចាងជីមានការយល់ច្រឡំបែបនេះទៀត

You've reached the end of published parts.

⏰ Last updated: Apr 25, 2024 ⏰

Add this story to your Library to get notified about new parts!

រឿង: បង្ខំចំស្នេហ៍ពិត💙Where stories live. Discover now