#រឿងប្អូនប្រុសកំពូលស្នេហ៍💗 part 17ភ្លេចមីននៅ all ខានផុសយូរនៅមានអ្នកអានអត់ណ៎?
ចាងជីចេញពីបន្ទប់ទឹកវិញស្លៀកតែកន្សែងត្រឹមល្វែងក្រោម ដើរមកកាន់ទូខោអាវបំណងចង់យកខោអាវពាក់ទាំងមិនបានចាប់អារម្មណ៍ហ្នឹងមនុស្សម្នាក់នៅក្បែរគ្រែកំពុងតែឈរចំហរមកធ្លុងមើលមកកាន់នាយ
«អាយ~»ជ័រហាង
«ហុឺយ~ជ័រហាងមានរឿងអី មានរឿងអីមែនទេ?»ចាងជីដោយបារម្ភពីជ័រហាងថាមានរឿងអី
នាយក៏ស្ទុះរត់មករកជ័រហាងយ៉ាងលឿន
«ទេកុំចូលមក កុំចូលមកអី ភឹប~»ជ័រហាងដៃម្ខាងបិទភ្នែកដៃម្ខាងព្យាយាមរុញចាងជីឲចេញពីខ្លួន តែចាងជីរឹតតែទាញនាយមកអោបថែម ដោយសារតែនាយតូចកម្លាំងតិចជាងប្រតាយប្រតបគ្នាចុះឡើងៗ ធ្វើឲនាយតូចដួលទៅលើគ្រែដោយមានចាងជីទ្រោបពីលើ
ក្លិនខ្លួនរបស់ចាងជីនិងទឹកដែរសើមៗនៅលើសក់របស់នាយទាក់ទាយឲនាយតូចជ័រហាងសម្លឹងមើលទាំងភ័យៗ នាយក្រាសអោនខិតទៅជិតមុខរបស់នាយតូចម្តងបន្តិចៗ សម្លេងដកដង្ហើមរបស់នាយតូចឮដល់នាយក្រាស់ដែរកំពុងដៀងភ្នែកសម្លឹងមកកាន់បបូរមាត់តូចច្រមក់របស់ជ័រហាង
«អាយ~»ជ័រហាងភ័យខ្លាំងពេកប្រើកម្លាំងសេសសល់ទាំងប៉ុន្មានរុញចាងជីចេញពីលើខ្លួន នាយតូចស្ទុះងើបយកដៃបិទមាត់បើកភ្នែកឡើងធំៗមើលទៅកាន់នាយក្រាសចាងជី
«មេចក៏ឯងភ័យម្លេះ? យើងមិនទាន់បានធ្វើស្អីឯងផង»នាយឈរច្រាត់ចង្កេះវាចារជាមួយនាយតូចដែរកំពុងតែភ័យមុខឡើងក្រហមងាំង
«ខ្ញុំមិនបានភ័យស្អីទេ គឺ គឺគ្រាន់តែមិនដែលតែប៉ុណ្ណោះ ចឹងខ្ញុំ ខ្ញុំទៅងូតទឹកហើយ»នាយតូចឆ្លើយទាំងរដេករដុបព្រោះខ្លួនភ័យមែនតែមាត់ឆ្លើយខុសពីចិត្ត
«ឈប់សិន»នាយក្រាសដើរមកស្កាក់ផ្លូវនាយតូចដែរកំពុងរកដើរទៅបន្ទប់ទឹក «ចឹងតើឯងចង់សាកទេ?»នាយលរមុខមកកាន់តែជិតនាយតូច ជ័រហាងហាក់ត្រូវបានពង្វក់នាយតូចលើកដៃដាក់លើករបស់នាយក្រាសរួចក៏បិទភ្នែក
«អឹប~អឺស~»ដោយឃើញនាយតូចយល់ព្រមនាយបានទាញចង្កេះអង្រង១ក្ដាប់របស់ជ័រហាងមកអោបនិងបានអោនមកប្រថាប់បបូរមាត់ដ៏ក្រាស់របស់នាយលើបបូរមាត់តូចស្ដើងរបស់ជ័រហាង
នាយក្រាសថើបនាយតូចយ៉ាងជក់ចិត្ត ខាំបឺតដល់ជិតអស់ខ្យល់ទើបដកបបូរមាត់ចេញពីនាយតូចវិញ
វាជាលើកទី១របស់នាយតូចបន្ទាប់ពីចាងជីដកមាត់ចេញរួច ខ្លួនក៏ទន់ដៃទន់ជើងសន្លប់បាត់
« អេ ជ័រហាង នេះសន្លប់បាត់ហើយហ្អេស? »នាយបានបីនាយតូចដាក់លើគ្រែថ្នមៗរួចទាញភួយមកដណ្ដប់ត្រឹមទ្រូងនាយតូច
«មាត់ផ្អែមណាស់យើងហ្នឹង តទៅអូនជារបស់បងហើយ ជ័រហាង!»នាយសម្លឹងមើលមកនាយតូចយ៉ាងខ្នក់ខ្នាញ់
រ
ួចប្រាសខ្លួនគេងអោបនាយតូចទាំងមិនបានពាក់អាវ
*Morning 🥰🌞
«អាយ~ចាងជី បងធ្វើស្អីខ្ញុំខ្លះ?»នាយតូចងើបមកឃើញនាយក្រាសកំពុងគេងខ្លួនថែមទាំងគ្មានសំលៀកបំពាក់ថែមទៀត នាយក៏ស្រែកចាចធាក់នាយក្រាស់១ជើងរួចក្រោកមកលើកដៃខ្ទប់មាត់
«ជ័រហាងមិចក៏ធាក់បង បងមិនបានធ្វើអីឯងទៀតទេក្រៅពី ក្រៅពីបានថើបឯងកាលពីយប់មិញតែប៉ុនហ្នឹង »ចាងជីក្រោកមកទាំងយកដៃទប់ចង្កេះរបស់ខ្លួន (បាក់អស់ហើយមិនដឹង😖😅)
«កុហក »ជ័រហាង
«បងមិនបានកុហកទេ ទឺត~»កំពុងតែប្រកែកគ្នាទូរស័ព្ទរបស់នាយក្រាសក៏រោទិ៍ឡើង
«ហាឡូ លោកប៉ា មានការអីមែនទេបាទ?»
«អាឡូ កូនជី កូនមិនបាច់ទាន់ប្រញាប់មកក៏បានដែរនៅមើលការងារជាមួយប្អូនឲបានកន្លះខែក៏បានដែរកូន»លោកចាង
«បាទលោកប៉ា ចឹងជំរាបលាបាទ»ចាងជី
«បាទកូន សំណាងល្អ»លោកចាងនិយាយរួចក៏ចុចបិទទូរស័ព្ទ
«លោកអ៊ុំគាត់ថាយ៉ាងមិចខ្លះ?»ជ័រហាងរាងអរបន្តិចពេលលោកចាងខលមក
«លោកប៉ាថា ឲឯងនិងបងនៅទីនេះឲបានកន្លះខែទៀតទៅដើម្បីនៅដើរមើលក្រុមហ៊ុនខ្លះៗនៅទីនេះ»
«ហាស~“មកនៅយប់ដំបូងគាត់បានថើបខ្ញុំបានបាត់ទៅហើយចុះទម្រាំកន្លះខែ ហុឺយ~ហុឹក”»នាយតូចស្រមើរស្រមៃគិត
~សូមរងចាំភាគបន្ត🔪🙄😭
BINABASA MO ANG
#រឿងប្អូនប្រុសកំពូលស្នេហ៍
Actionស្នេហារវាងបងប្អូនប្រុស១គូរ ដែលជាគូរដណ្តឹងហ្នឹងគ្នាតាំងពីតូចៗតែសមីរខ្លួនមិនដឹងទេព្រោះចាស់ៗមិនបានប្រាប់😄
