#ROOM
" លោកប្រុស~ " ស្រីបម្រើពីរនាក់ក្នុងបន្ទប់អោនគោរព
" នាំគ្នាចេញទៅ " Jungkook
" ចា៎លោកប្រុស " ពួកនាង ក៏ចេញទៅតាមបញ្ជា
Jungkookដាក់ផ្កាក្នុងដៃលើតុ ទើបចូលក្នុងបន្ទប់ទឹក ដោះអាវក្រៅចេញរួចប្រឡេះលេវអាវសខាងក្នុងចេញមួយគ្រាប់ៗ ដើរដល់កាយតូចអាក្រាតក្នុងអាងទឹក
" ត្រាំងយូរបែបនេះរីកអស់គិតយ៉ាងម៉េច? " Jungkook អោបខ្សឹបដាក់ត្រចៀក ខ្យល់ដង្ហើមក្ដៅៗដាស់អោយរាងតូចភ្ញាក់ ស្ទុះទាញថូរក្បែរនោះវាយក្បាលអ្នកខាងនោះទាំងមិនដឹងថាជាJungkook
" អ៎ួយ~~ " Jungkook យកដៃទប់ក្បាលឈាមក៏ហូរមករឹមៗ ទាំងងើងស្លឹកត្រចៀក
" លោក..លោកម្ចាស់ " Taehyung ស្ទុះស្ទាបោះថូរចោល ងើបឡើងទប់លំនឹងរាងក្រាស់ ទាំងភ័យស្លន់ស្លោរ
" ចង់សម្លាប់យើងមែនទេ? " Jungkook សួរទាំងទប់ឈាមមិនអោយហូរ
" ហុឹក~ហុឹក~ ខ្ញុំ...ខ្ញុំសុំទោស ហុឹក~ លោកម្ចាស់មានឈាមហើយ " Taehyung ញ័រដៃ យំគួរអោយអាណិត ខ្លួនឆាប់ភ័យឆាប់ខ្លាចទើបបានជាវាយរាងក្រាស់ ព្រោះគិតថាជាចោរ
" យើងនិយាយលេងទេ ហុឹស~ យើងមិនទាន់ស្លាប់ឯណា " Jungkook សើចបន្លំ បុិននឹងនាយមិនឈឺទេគ្រាន់តែចង់ញ៉ោះដើមហេតុអោយចេះខ្លាចខ្លះ មិនមែនឃើញអីក៏ទាញនឹងការពារខ្លួនទេ តែក្នុងចិត្តក៏សប្បាយដែលរាងតូចចេះការពារខ្លួនបែបនេះ
" ហុឹក~ តែលោកម្ចាស់ឈាមហូរច្រើនណាស់ ហុឹក~ ចាំខ្ញុំទៅយកបង់មករុំ ចាំបន្តិច " Taehyung ឆ្លេឆ្លារកចេញទៅក្រៅ ទាំងភ្លេចខ្លួនឯងខ្លួនទទេ
" លោកម្ចាស់ធ្វើអីហ្នឹង? ខ្ញុំទៅរកថ្នាំមកលាបអោយ " Taehyung រើចេញ ខ្លួនបារម្ភពីរាងក្រាស់សឹងតែស្លាប់ តែខ្លួនរាងក្រាស់មិនខ្វល់សោះ
" ខ្លួនយើងស្រលាញ់ ខ្លួនយើងហួងហែង អ្នកណាអោយចេញទាំងស្រាតបែបនេះ " Jungkook
" .......... " Taehyung អោនមើលខ្លួនឯងទើបដឹងថាគ្មានសម្លៀកបំពាក់ សំណាងហើយគ្មានអ្នកបម្រើក្នុងបន្ទប់
" ក្នុងថតតុមានថ្នាំខ្លះ ទៅរកមើលទៅ " Jungkook ដោះអាវរបស់ខ្លួនពាក់អោយរាងតូច អាវធំទើបហួសដល់ត្រឹមភ្លៅ
" បាទ " Taehyung ដើរទៅបើកថតតុ យកប្រអប់ថ្នាំរួចទុកលើតុក្បែរJungkookអង្គុយ
ភាគ2:អ្នកណាទៅសម្លាប់ខ្លួនឯងនោះ?
Start from the beginning
