" បងចេះយំដែលឬ? " ថេយ៉ុង សួរខ្សោយៗទៅកាន់ប្ដី ឃើញថាប្ដីអោនមុខចុះមិននិយាយក៏និយាយមុន
" អូនទើបតែងើប បងមិនចង់ធ្វើអោយអូនប៉ះពាល់អារម្មណ៍.... " ជុងហ្គុក
" បងចេះខ្វល់ពីអារម្មណ៍អូនដែលឬ? អូនស្មានថាពេលដែលអូនជួបរឿងបែបនេះបងនឹងសប្បាយចិត្ត " ថេយ៉ុង
" អូនខឹងបង បងយល់ ប៉ុន្តែអូនយល់ច្រឡំហើយ មិនមែនដូចអូនឃើញទេ " ជុងហ្គុក
" ចុះបើបងឃើញអូននៅជាមួយមនុស្សប្រុសដទៃ តើបងនឹងនៅឈរស្ដាប់អូនបកស្រាយទេ មនុស្សស្រលាញ់ទើបគេចេះខឹង ចេះប្រច័ណ្ឌ ឃើញប្ដីគេងអោបរាល់យប់មកនៅជាមួយមនុស្សស្រីដទៃ អោយអូនសប្បាយចិត្ត " ថេយ៉ុង
" មែន! អូនខឹងបងព្រោះបងខុស តែត្រូវចាំថាបងរៀបការបានតែម្ដងក្នុងមួយជីវិតបង មានប្រពន្ធតែម្នាក់នឹងជារៀងរហូត " ជុងហ្គុក
" .......... " ថេយ៉ុង ស្ងាត់បើកភ្នែកមើលប្ដីមិនឈប់ ទឹកមុខស្រពោនបញ្ជាក់គ្រប់យ៉ាងមិនអោយខ្លួនពិបាកចិត្តទេ
" លើកនេះជាលើកទីមួយ អូនមិនប្រកាន់ទេ តែបើមានលើកទី២អូននឹងចងកអោយបងមើល " ថេយ៉ុង
" គ្មានលើកទី២ទេ បងដាក់ជីវិតរបស់បង " ជុងហ្គុក លឺបែបនេះនាយធូរស្រាលណាស់ទៅហើយ នាយសន្យាមិនធ្វើអោយមានលើកទីពីរទៀតទេ
#SKIP
+ម៉ោង៧យប់
មនុស្សទម្ងន់អារម្មណ៍ប្រែប្រួលមិនទៀង ម្ដងខឹងម្ដងអត់ ម៉ួម៉ៅ សប្បាយក្នុងពេលតែមួយ ជីមីននៅអង្គុយរងចាំប្ដីត្រឡប់មកពីក្រុមហ៊ុន ថ្ងៃនេះយ៉ុងហ្គីមានឯកសារត្រូវមើលច្រើន ធ្វើមិនទាន់ហើយ មកដល់ផ្ទះជិត9 ក៏ទិញStopberryមកលួងអោយប្រពន្ធ ព្រោះដឹងថាទៅវិញប្រពន្ធនឹងសួរនាំមិនខាន
" មីននីបងមកវិញហើយ... អូនកំពុងធ្វើអី?.... " យ៉ុងហ្គី ហៅប្រពន្ធឡើងផ្អែម ពេលងាកទៅមើលផ្ទះបាយក៏ឃើញប្រពន្ធនៅទីនោះ ឆ្លេឆ្លារុករើពេញផ្ទះបាយ
" គ្មានអីទេ " ជីមីន បែរមកឆ្លើយជាមួយលាក់របស់អីមិនដឹងក្រោយខ្នង
" មីននីអូនលាក់អី យកមកអោយបង " យ៉ុងហ្គី ភ្នែករហ័សណាស់ លាដៃចាំយក តែប្រពន្ធដូចជាមិនចង់អោយសោះ
" គ្មានពិតមែន " ជីមីន គ្រវីក្បាលមិនអោយ តែប្ដីក៏យកពីដៃទាល់តែបាន
" មីននី អូនផឹកស្រា...? " យ៉ុងហ្គី សួរទាំងបើកភ្នែកធំៗ ប្រពន្ធលេងឡើងអស់កន្លះដបហើយ
" គឺ...... " ជីមីន
" អ្នកមានទម្ងន់អ្នកណាអោយផឹកស្រា ព្រះអើយ~~បងមិនអោយអូនផឹកទៀតទេ " យ៉ុងហ្គី
" នៅសល់កន្លះដបតើ អោយអូនផឹកអោយអស់ទៅ " ជីមីន
" បងប្រមូលបោះចោលអោយអស់ កន្លះដបនេះក៏មិនទុកដែល " យ៉ុងហ្គី ប្រមូលពីទូរទឹកកក យកទៅចោលធុងសម្រាមមុខភូមិគ្រឹះ ទោះប្រពន្ធតាមអង្វរត្រុកៗក៏មិនព្រម ទោះប្រពន្ធខឹងទៀតក៏នាយមិនទន់ចិត្តដែល។
សកម្មភាពប្ដីប្រពន្ធពីរនាក់កំពុងប្រជែងជើងប្រជែងដៃដណ្ដើមអ្វីម្យ៉ាង ស្ថិតក្រោមការឃ្លាំមើលរបស់បុរសអាថ៌កំបាំងម្នាក់ បុរសម្នាក់នោះក៏យកទូរស័ព្ទខលទៅនរណាម្នាក់
" ចៅហ្វាយខ្ញុំបានមើលពួកគេជាប់ អោយខ្ញុំចាត់ការពេលណា " Man
( តាមមើលបន្ត កុំទាន់ធ្វើអីអោយសោះ យើងគ្រាន់តែចង់បានOmegaម្នាក់នោះ កុំអោយOmegaមានរបួសអោយសោះ )...
" ខ្ញុំដឹងហើយចោហ្វាយ " Man
The be Comtinue.....
ភាគទី២៥: អ្នកទម្ងន់ឯណាគេអោយផឹកស្រារនោះ
Start from the beginning
