°°°°°°°
ពពកខ្មៅបាំងពេញផ្ទៃមេឃតាមមកដោយផ្គររន្ឋទះលាន់ឮសូរ៍រងំហាក់កំពុងតែបង្ហាញពីកំហឹងរបស់ខ្លួន ។ នៅឋានសួគ៌ទី៩ ទេវតាតូចធំកំពុងតែជុំគ្នាដើម្បីដាក់ទេពដែលប្រព្រឹទ្ធខុសច្បាប់ឋានសួរ៍ ។ អ្នកកំលោះគ្រងដោយឈុតពណ៌ខ្មៅ ដៃដាក់ច្រវាក់ជាប់នៅកន្លែងទទួលទោសឋានទេវតា ខ្លួនរបស់គេពោពេញទៅដោយឈាមព្រោះតែរងរន្ទះមេឃាមុននេះ ។
" ទេពធរណី ឋានយៀក កើតមានក្ដីស្រឡាញ់ដែលមិនគួរមាន ល្មើសនឹងច្បាប់ឋានសួគ៌ ដាក់ទោសដកសរសៃរទេវតាទម្លាក់ទៅឋានកណ្តាលចាប់ជាតិជាមនុស្ស ! " និយាយចប់ ភ្លើងរន្ទះក៏បានបាញ់ទៅលើរាងកាយរបស់អ្នកលោះរូបនេះម្ដងទៀត ។
" មានសិទ្ធអី ធ្វើបែបនេះចំពោះខ្ញុំ ? " ក្រសែភ្នែកដែលពោរពេញទៅដោយក្ដីឈឺចាប់ សម្លឹងទៅមើលអ្នកដែលបញ្ជារន្ទះនោះទាំងមិនអស់ចិត្ត ។ ឋានយៀក គឺជាទេពធរណីគ្រប់គ្រងពិភពក្រោមដី ឋានៈតូចទាបទោះបីមានឈ្មោះជាទេពតែមិនអាចឡើងមកឋានសួរ៍បានឡើយ ។
" បេះដូងរបស់ខ្ញុំ មានសាច់មានឈាម ខ្ញុំគ្រាន់តែមានក្ដីស្រឡាញ់ហេតុអ្វីត្រូវមានទោស ? ច្បាប់ទេវតាមួយនេះ ខ្ញុំមិនយល់ស្របនោះទេ ! " ឋានយៀក
" ឯងគឺជាទេពគ្រប់គ្រងពិភពក្រោមដីទាំងមូល តែបែរជាត្រូវស្នេហាបាំងភ្នែកសុខចិត្តបោះបង់ការតាំងសិល្ប៍មករាបម៉ឺនឆ្នាំ ទោះបីជាឯងមិនយល់ស្របក៏ត្រូវតែទទួលដែរ ! " សានហៃធាន ទេពដួងច័ន្ទ ។
" សានធានហៃ ! ទ្រង់ពិតជាមិនបានស្រឡាញ់ខ្ញុំសូម្បីតែបន្តិចមែនទេ ? " អ្នកកំលោះសួរទៅកាន់មនុស្សជាទីស្រឡាញ់ ដៃក្ដាប់យ៉ាងណែនខំប្រឹងរងចាំស្ដាប់ចម្លើយ ប៉ុនែ្តនាយមិនតបអ្វីសូម្បីតែមួយមាត់ ។
" ដើមឡើយខ្ញុំគឺជាទេពធរណី គួរតែនៅសុំសិល្ប៍នៅវិមានក្រោមដី ! គឺទ្រង់ គឺទ្រង់ជាអ្នកដើរទៅរកខ្ញុំដោយខ្លួនឯង ! " ឋានយៀក ស្រែកឡើងទាំងមិនសុខចិត្ត ។
" មកដល់ដំណាក់កាលនេះហើយ ឯងនៅតែមិនព្រមរំងាប់ចិត្ដមួយនេះទៀត ! បើឯងនៅតែមានចិត្តមិនស្ងប់យ៉ាងនេះ យើងមានតែលាងជម្រះក្ដីស្រឡាញ់ដែលនៅក្នុងចិត្តរបស់ឯងប៉ុណ្ណោះ " សានហៃធាន ក៏ប្រើយុទ្ធិសិល្ប៍ទៅកាន់ ឋានយៀក ដើម្បីលាងជម្រះក្ដីស្រឡាញ់ដែលរាងតូចមានចំពោះខ្លួនរួចក៏ទម្លាក់គេចុះទៅឋានកណ្តាល ។
