រឿង : ជម្រកស្នេហ៍ក្បែរភ្នួកភ្លើង 🕊️( ចប់ )

Start from the beginning
                                        

     " អាសៀង ! ជាធម្មតាបងប្រុសរបស់ឯងធ្លាប់មានមិត្តស្រីដែរទេ ? " កុងជុន

     " មាន ! "

     " ហាស់ ?? " ភ្ញាក់ផ្អើល

     " ហាស់អីទៅ ? មិត្តស្រីរបស់គាត់គឺបងស្រីសៀវស៊ា នោះអី ! " អាសៀង

     " បងចង់និយាយពីមិត្តស្រី គឺជាសង្សារ មិនមែនមិត្តភក្តិស្រីនោះទេ ! " កុងជុន

     " គ្មានទេ ! "

     " អ៊ីចឹង ឯងចង់បានបងថ្លៃដែរទេ ? " រាងធូរចិត្តបន្តិច កុងជុន ក៏ប្ដូរវិធានបទវិញ ។

     " យកមកធ្វើអីទៅ តើអាចហូបបានដែរទេបងថ្លៃនឹង ? " នាងតូចសកសៀតទៅរាងក្រាស់ដោយទឹកមុខងឿងឆ្ងល់ ។

    " បងថ្លៃមិនមែននំទេ ? " កុងជុន

    " ហាសហាស ខ្ញុំនិយាយលេងជាមួយបងទេ ! " នាងតូច សើចយ៉ាងសប្បាយ មុននេះគេលោលេងសោះនឹងចេះតែជៀគេដែរ ។

    " ខ្ញុំក៏ធ្លាប់គិតចង់បានបងថ្លៃដែរ ព្រោះនៅពេលដែលបងប្រុសមិននៅ មានបងថ្លៃនៅកំដរខ្ញុំលេង ! " អាសៀង

    " ឯងមើលមកបងយ៉ាងម៉េចដែរ ? " កុងជុន ក៏ស្នើខ្លួនមកភ្លាមៗ ។

    " បងហីុ? បងជាមនុស្សប្រុសបងធ្វើជាបងថ្លៃរបស់ខ្ញុំយ៉ាងម៉េចទៅ ? " អាសៀង លើកចិញ្ចើមសួរ ។

     " រឿងនេះចាំឯងធំចាំបងប្រាប់ ! " កុងជុន ក៏ក្រោកដើរទៅជិតរាងតូចដើម្បីជួយធ្វើអាហារពេលព្រឹកជាមួយគ្នា ។

      // ដំណាក់កុង //

     ស៊ាវសឺ បានត្រឡប់មករាជដំណាក់កុងវិញដើម្បីយករឿងដែល កុងជុន នៅមានជីវិតនោះទូលថ្វាយដល់ព្រះអង្គ ។

     " បើឯងរកគេឃើញទៅហើយ ហេតុអ្វីមិននាំគេត្រឡប់មកវិញ ? " ព្រះអង្គម្ចាស់

     " ទូលបង្គំក៏ចង់នាំទ្រង់ត្រឡប់មកវិញដែរ ប៉ុន្តែមិនដឹងថាហេតុអ្វីនោះទេ ទ្រង់បែរជារត់ទៅជាមួយនឹងបុរសម្នាក់ ទូលបង្គំក៏មិនច្បាស់ដែរថា ម្នាក់នោះគឺជាអ្នកណា ? " ស៊ាវសឺ

     " ត្រូវហើយ មានមនុស្សផ្ញើរូបនេះមកឱ្យ ទូលបង្គំ ! " ស៊ាវសឺ ក៏បានហុចទូរស័ព្ទរបស់ខ្លួនឱ្យទៅព្រះអង្គម្ចាស់ទត ។

💞 ប្រជុំរឿងខ្លី 🔞Where stories live. Discover now