"ចេះចូលផ្ទះហើយហ៎លោកកូន"លោកអារីស្តូស្តីឡើងក្រោយឃើញវត្តមានកូនប្រុសឆានជើងចូលផ្ទះក្រោយខានចូលជិត1ឆ្នាំ
"ក៏ដូចជាលោកប៉ាបានឃើញ"យ៉ុនហ្គីនិយាយទាំងមុខស្មើ
"ក៏យើងស្មានតែឯងងប់ងល់នឹងអាក្មេងខ្ទើយនោះភ្លេចម៉ែឪភ្លេចផ្ទះទៅហើយ"លោកអារីស្តូរដាក់ការសែតចុះហើយមើលមុខយ៉ុនហ្គីមិនដាក់ភ្នែក
"លោកប៉ាអោយគេតាមដានខ្ញមែទេ"យ៉ុនហ្គី
"បើមែនវាយ៉ាងមិច"
"លោកប៉ាគិតចង់បំបិទសិទ្ធិសេរីភាពខ្ញុំដល់ពេលណាទៀត អាយុខ្ញុំអាចធ្វើឪពុកគេបានកូនកម្លោះក្រមុំហើយលោកប៉ាចង់ត្រួតក្បាលខ្ញុំដល់ពេលណាទៀត"យ៉ុនហ្គីនិយាយទាំងមិនកំហកនិយាយមួយៗមុខស្មើរថេរគេមិនចង់ស្តីតូចស្តីធំដាក់អ្នកមានគុណទេ
"មកពីឯងអត់បានការស្រឡាញ់រកតែមនុស្សក្ររហាម យើងខំបំបែកចេញហើយឥឡូវមកស្រឡាញ់ប្រុសដូចគ្នាឯងគិតថាវាលើកមុខមាត់គ្រួសារខ្លាំងណាស់ហេស"លោកអារីស្តូកំហកឡើងញ័រសាច់ខឹងនឹងកូនប្រុសដែរតសម្តីគាត់
"មួយមាត់លើមុខគ្រួសារពីរមាត់លើមុខគ្រួសារអាពាក្យនេះខ្ញុំឮវាតាំងពីតូចរហូតដល់បុិននេះតាំងពីខ្ញុំគ្មានអ្វីសោះរហូតដល់ខ្ញុំមានលុយមានអំណាចអាចទិញប្រទេសបានមួយវានៅមិនទាន់គ្រប់គ្រាន់នឹងចិត្តលោកប៉ាទៀតហេស ចង់អោយខ្ញុំ នៅលើកមុខមាត់គ្រួសារដល់ខ្ញុំងាប់ចូលរណ្តៅទើបសមចិត្តលោកប៉ា"យ៉ុនហ្គីស្រក់ទឹកភ្នែកមួយដំណក់ចុះមកគេលែងទប់ហើយគេក៏ចេះអន់ចិត្តចេះឈឺចាប់ដែរជាមនុស្សមិនមែនម៉ាឡាកាំងគ្មានបេះដូងទេ
កាលពីមិននាយស្រឡាញ់មនុស្សស្រីម្នាក់នាងជាអ្នកចូលមកបំពេញចន្លោះខ្វះខាតអោយយ៉ុនហ្គី ក្រោយមកពេលដែលគាត់ដឹងរឿងក៏តាមបំបែកគ្រប់យ៉ាងរហូតធ្លាយដល់ជួយមនុស្សអោយទៅជិះឡានបុកស្រីម្នាក់នោះអោយស្លាប់នៅនឹងមុខរបស់នាយ
យ៉ុនហ្គីឈឺចាប់ស្ទើរតែសម្លាប់ខ្លួនមានវិប្បដិសារីព្រោះខ្លួនជាដើមហេតុធ្វើអោយនាងស្លាប់
"អាកូនចង្រៃយ៍ឯងវាធំហើយទើបធ្វើអីរំលងក្បាលយើងចំជាគ្មានកំណើតធ្វើអោយគ្រួសារបាក់មុខ បែកគ្មាពីអាក្រេងនោះទៅបើមិនចង់អោយវាមានលទ្ធផលដូចស្រីម្នាក់នោះ"លោកអារីស្តូតនិយាយយ៉ាងដាច់អហង្ការផ្ទៃមុខក្រហមឡើងដោយសារតែខឹងខ្លាំង
"បើថាខ្ញុំវាគ្មានកំណើតណាស់ ធ្វើអោយគ្រួសារអាប់អោនណាស់ លុបឈ្មោះខ្ញុំចេញពីបញ្ជីរគ្រួសារទៅហើយក៏កុំសង្ឃឹមថាអាចធ្វើបាបគេដូចជាធ្វើបាបម៉ាហ្សាអោយសោះ"យ៉ុនហ្គី
To be Comment................🥰
តួថ្មីមកទៀតហើយចាំមើលថាលោកអារីស្តូគាត់ខ្លាំងកម្រិតណាខ្លាំងជាងកូនគាត់ឬក៏អត់
YOU ARE READING
💫កែប្រែវាសនា តួចិត្តអាក្រក់💫
General Fictionអភូតហេតុដល់អស្ចារ្យបាននាំក្មេងប្រុស គីម ថេយ៉ុង ដែលជាអ្នកនិពន្ធ ឆ្លងចូលក្នុងសាច់រឿងដែលខ្លួនបានសរសេរដើម្បីកែសាច់រឿងធ្វើយ៉ាងណាអោយចុងបញ្ចប់នែតួចិត្តអាក្រក់បញ្ចប់ទៅដោយរីករាយ ។ តើគេអាចធ្វើយ៉ាងណាដើម្បីកែសាច់រឿងដែលខ្លួនបានសរសេរ?
💫Episode48 : ...បើចឹងលុបឈ្មោះខ្ញុំពីបញ្ជីគ្រួសារទៅ
Start from the beginning
