Jiminចូលទៅខាងក្នុងអោបដៃTaeជាប់ ខ្លាចនៅទីនេះព្រោះមានមនុស្សច្រើនពេក ទាំងមាត់ចូលទាំងក្នុងភូមិគ្រឹះ
" អ្នកប្រុសតូចត្រលប់មកវិញហើយ អ៊ំនឹកអ្នកប្រុសតូចណាស់ " អ៊ំមេផ្ទះ រត់មកអោបJiminទាំងក្តីនឹករលឹក មើលចោះបែកតែប៉ុន្មានខែអ្នកប្រុសតូចបែកសាច់ជាងមុន ថែមទាំងគួរអោយស្រលាញ់
ទៀត
" អ៊ំជាអ្នកណា ហ៊ឹក កុំប៉ះខ្ញុំ " Jimin គេចពីគាត់ ទៅឈរខាងក្រោយខ្នងTae
" កុំខ្លាចអី អ្នកនៅទីនេះមិនធ្វើអីJiminទេ ធ្វើចិត្តអោយសប្បាយទៅ " Tae
" លោកប្រុសតើអ្នកប្រុសតូចកើតអី ទើបទៅជាខ្លាចពួកយើងបែបនេះ " អ៊ំមេផ្ទះ
" ខ្ញុំនាំគេទៅសម្រាកសិន ចាំមកប្រាប់គ្រប់គ្នា " Tae និយាយរួចនាំអ្នកកំពុងខ្លាចនោះទៅបន្ទប់ដែលគេធ្លាប់គេង
" នេះជាបន្ទប់ខ្ញុំមែនទេ " Jimin ចេញពី
ក្រោយខ្នងTae ដើរមើលជុំវិញបន្ទប់
" ត្រូវហើយឯងធ្លាប់គេងនៅទីនេះ មើលអោយសព្វទៅឯងនឹងនឹកឃើញវិញមិនខាន " Tae
" ........." Jimin នឹកគិតរឿងពីមុនវិញដោយមើលពីបន្ទប់របស់គេទៅ របស់របរក្នុងនេះគេដូចធ្លាប់ឃើញ រួមទាំងរូបថតនៅពេញបន្ទប់គឺជារូបរបស់គេទាំងអស់
" ចាំបានទេ " Tae
" អត់ទេ! មិនចាំទេ ឈឺក្បាលណាស់ " Jimin យកដៃទប់ក្បាលពេលព្យាយាមគិតស្រាប់តែឈឺរឿងដែលគេភ្នែកលិចឡើងទាំងស្រពិចស្រពិល
" មិនអីទេ គិតតាមសម្រួលទៅកុំបង្ខំអី " Tae ចាប់ដៃJiminមកកាន់ បញ្ឈប់គេកុំអោយគិតទៀត
" ហ៊ឹក ឈឺណាស់ " Jimin
" លេបថ្នាំសិនទៅ " Tae យកថ្នាំបំបាត់
ការឈឺចាប់អោយJiminលេប បើនៅតែបែបនេះធ្ងន់ធ្ងរមិនខាន
" បានធូរទេ? " Tae ទាញអោយគេអង្គុយលើពូក
" ធូរហើយ " Jimin
" គេងទៅ ខ្ញុំទៅក្រោមហើយ " Tae រកចេញទៅ តែJiminចាប់ដៃជាប់
" គេងជាមួយគ្នាទៅណា ខ្ញុំមិនទម្លាប់ទេ " Jimin
" បានចាំលោកគ្រូនៅកំដរJiminដល់គេងលក់ឆាប់គេងទៅ " Tae ទាញកៅអីជិតនោះមកអង្គុយកំដរដល់jiminគេងលក់ បានចេញពីបន្ទប់ចុះទៅក្រោម
__SKIP__
Yoongiអង្គុយក្នុងផ្ទះមិនចេញទៅណា
ការងារក៏មិនត្រលប់ទៅធ្វើវិញ ពេលនេះគេគ្មានអារម្មណ៍ធ្វើអីទាំងអស់ ព្រោះចិត្តគំនិតកំពុងខ្វល់ខ្វាយ
YOU ARE READING
មនុស្សពិសេសរបស់ម៉ាហ្វៀ ( ចប់ )
Romanceទោះបងត្រូវចាំអូន១០ឆ្នាំឬ២០ឆ្នាំក៏បងត្រូវចាំ ចាំរហូតអូនត្រឡប់មកវិញ ត្រូវចាំក្នុងចិត្តបង មានតែអូនតែប៉ុណ្ណោះ គីមថេយ៉ុង....។ ចន ជុងហ្គុក គីម ថេយ៉ុង
ភាគទី48: សំណើរ??
Start from the beginning
