"គឺ..តែបងមានការអីមែនទេ"ភីត
(បងចង់ណាត់អូនទៅដើរលេងនៅ សមុទ្រ បងដឹងថាអូនចូលចិត្តសមុទ្រ ហើយយប់នេះក៏គេមានបើកម្មវិធី តែងភ្លើងសមុទ្រផងដែរ)
"ពិតមែនហេ.."ភីតនិយាយទាំងអរ ព្រោះគេដឹងថា កម្មវិធីតែងភ្លើងសមុទ្រនិងគឺជាកម្មវីធីអស្ចារ្យណាស់ ព្រោះ1ឆ្នាំគេធ្វើម្ដងចឹងហើយគេចង់ឃើញណាស់ ព្រោះគេមិនដែលបានទៅឃើញផ្ទាល់នោះទេ ថាពេលគេតែងសមុទ្រនិងវាស្អាត កម្រិតណាទៅ
(បាទពិត ហើយអូនទំនេរដែរឬអត់)
"អូនទំនេរតើ"ភីត
(Ok ម៉ោង8បងទៅយកអូន)
"ចា..បានហើយណាអូនទៅរៀបចំខ្លួនសិន"ភីត
(បាទ..)
តឺតៗ
"ហុើយ..អាភីតយើងត្រូវធ្វើយ៉ាងមិចទៅ..ទាំងបងទាំងប្អូនធ្វើបាបយើងរហូត..ស្មានតែខ្ញុំមិនដឹងហេ ថាអាពីក្បាលឯងរៀបគម្រោងចង់ធ្វើបាបខ្ញុំនោះ អាភីតមិនមេនល្ងង់ទេណា តែថាយើងគួរធ្វើយ៉ាងមិចទៅ ខ្ញុំមិនទាន់ចង់ឲពួកគេដឹងការពិតនៅពេលនេះទេ"ភីតអង្គុយលើពូកនិយាយម្នាក់ឯង ញុមចង់ប្រាប់អ្នកទាំងអស់គ្នាថា ភីតគេស្រឡាញ់វេហ្គាសមែនទេនណា ដំបូងគ្រានតែចង់ចូលមកសើបរកអ្នកលួចប្រើកូតគ្រុមហុនគេនោះទេ តែគេក៏មិនដឹងថាគេអាចនិងស្រឡាញ់វេហ្គាសដែលជាកូនប្រុសអ្នកដែលគេសង្ស័យនេះទៅវិញ ចឹងបានគេខំធ្វើខ្លួនជាមនុស្សស្រី តាមញ៉ែរវេហ្គាសរហូតវេហ្គាសក្លាយជារបស់គេ ហើយគេក៏ដឹងថាវេហ្គាសក៏ស្រឡាញ់គេខ្លាំងដូចគ្នា
ភីតគេក៏បានរៀបចំខ្លួនដើម្បីទៅបង្រៀនម៉ាកាវនៅបន្ទប់ម៉ាកាវ ទាំងដៃកាន់ទឹកក្រូច2កែវយកទៅ
តុកៗ..តុក (គោះទ្វា)
"អ្នកប្រុសតូច."ភីត
"ចូលមក"សម្លេងម៉ាកាវនិយាយពីខាងក្នុងមក
"បាទ"ភីតឆ្លើលរួចក៏បើទ្វាចូលក្នុង ក៏ឃើញម៉ាកវកំពុងអង្គុយលើតុរៀនរបស់គេរួចជាកំពុងចាំភីតចឹង
"មកអង្គុយត្រង់នេះ"ម៉ាកាវ និយាយទាំងទាញកៅអីមួយមកដាកជិតគេ ឯភីតក៏ដាកទឹកក្រូចលើតុកជិតនោះ រួចក៏មកអង្គុយតុកជិតម៉ាកាវ
"អ្នកប្រុសចង់រៀនពីអី"ភីត
"អានេះ..ខ្ញុំធ្វើមិនចេញ ហើយមេរៀននិងក៏ចេញប្រឡងដែរ"ម៉ាកាវ
"បាទ..ចាំខ្ញុំមើលឲ"ភីតថាហើយក៏ទាញមេរៀននោះមកមើល គេមើលចុះមើលឡើងសរាេរចុះសរសេរឡើងក៏ ដោះស្រាយចេញ
"រួចហើយអ្នកប្រុស.."ភីតនិយាុរួចក៏ងើបមុខមើលទៅម៉ាកវក៏ឃើញថាម៉ាកាវគេងលក់បាតទៅហើយ គេក៏ក្រលែកមើលទៅកែវទឹកក្រូចក៏ឃើញថាម៉ាកាវគេបានញាំវា អស់ពាក់កណ្តាលកែវ
"មិនទាន់បានប្រាប់ឲផឹកផង ផឹកបាត់ ចឹងក៏ស្រួលមិនជាប់ថាយើងដាក់ថ្នាំ ងងុយគេងក្នុងនឹង "ភីតថាហើយក៏ ប្រញ៉ាបងើបចេញទៅបន្ទប់របស់គេធ្វើខ្លួនទៅរកវេហ្គាសម្ដង
កាលចេញរឿងយូរចង់ភ្លេចសាច់រឿងអស់ហើយ
Admin នឹកអ្នកទាំងអស់គ្នាណាស់🥺❤️
និពន្ធដោយ:Mai Win 🦋
DU LIEST GERADE
រឿង មិត្តស្រីខ្ញុំជាមនុស្សប្រុស
Actionរឿងនេះវាចេញបែបបន្លំខ្លួន ដែលក្មេងប្រុសអាយុជិត30 ត្រូវបន្លំខ្លួនធ្វើជាមនុស្សអាក្រក់ស្បែកខ្មៅមុខក្រើម ដើម្បីលាក់បាំងរូបរាងកាយដែលដូចមនុស្សស្រីរបស់គេ ហើយអ្វីដែលធ្វើសំខាន់គឺសង្សាររបស់គេគឺជាចៅហ្វាយខ្លួនឯងហ្នឹងឯង😌
ភាគ5 គម្រោងទល់ល្បិច
Beginne am Anfang
