ភាគទី30 : បងកុំធ្វើអោយអូនឈឺចាប់ណា

Start from the beginning
                                        

"អូ៎...យល់ហើយ! ក្រុមហ៊ុនគាត់នៅ..."

"ចូលទិញរបស់ខ្លះផ្ញើរគាត់ គាត់ច្បាស់ជាមិនទាន់ញាំអាហារពេលល្ងាចទេ មួយសប្តាហ៍ខកញាំបាយល្ងាចពីរដង ដូច្នេះអូនចង់ទិញអីអោយគាត់សិន"

"ក្រោយម៉ាក់លែងនៅ ប៉ារបស់អូនមិនចង់មានអ្នកជំនួសទេឬ? និងបានមើលថែគាត់ ឬអូនមិនទាន់ចង់?"

"មិនចង់ តែក៏កើតឡើងហើយ...លោកប៉ាមានប្រពន្ធក្រោយថែមទាំងមានកូនជាមួយគ្នាទៀត"

"អូ៎...បងសុំទោស"

"សុំទោសអីទៅ អូនដឹងថាបងគិតអី"

"មិនអីទេណា" ជុងហ្គុក ទម្លាក់ដៃម្ខាងមកកាន់ដៃ របស់ ថេហ្យុង និងអង្អែលស្រាលៗជាមួយស្នាមញញឹមផង ។

តាមផ្លូវពួកគេចុះមកទិញអាហារខ្លះសម្រាប់ប៉ារបស់ ថេហ្យុង មុនទៅដល់ក្រុមហ៊ុន ការបណ្តើរគ្នាក្រោមខ្សែរភ្នែកអ្នកដ៏ទៃមិនមែនជាបញ្ហារសម្រាប់ពួកគេនោះទេ ។

"ឯង! នោះគឺ ចន ជុងហ្គុក"

"សង្ហារដូចគេល្បីពិតមែន...ចុះម្នាក់នោះ?"

"ម្នាក់ YouTuber ដែលគេល្បីថាពួកគេទាក់ទងគ្នានោះអី ខាងក្រៅស្អាតណាស់មើលចុះ"

"ស្អាតយ៉ាងណា ក៏នៅជាមួយ ចន ជុងហ្គុក មិនជាប់ដែរ"

"នែ៎...លឺមកថាជាង 2ខែហើយណា"

"2ខែហើយយ៉ាងម៉េច? មនុស្សដូច ចន ជុងហ្គុក នេះប៉ះយើងហើយនោះធានា បែកគ្នាមិនចាំស្អែកទេ"

"យើងក៏គិតអញ្ចឹងដែរ ព្រោះតែឯងស្អាត"

"ត្រូវតែអញ្ចឹងហើយ" នាងតូចញញឹមជឿជាក់លើខ្លួនឯងជាខ្លាំង នាងបានទាំងព្រមទាំងសម្រស់ គ្រាន់តែមកយឺតពេលបន្តិច ។

មកដល់ក្រុមហ៊ុន អ្នកណាក៏ស្គាល់កូនប្រុសតែម្នាក់របស់លោកប្រធាន គីម ស្រាប់ទៅហើយ ថេហ្យុង ត្រូវបានអនុញាតិអោយឡើងទៅការិយាល័យរបស់លោកប្រធាន គីម បានព្រមជាមួយបុរសសង្ហារម្នាក់ជួយយួររបស់ដើរទន្ទឹមនិងគ្នា ។

ខាងមុខបន្ទប់មិនមានលេខា ទ្វារការិយាល័យបិទមិនជិតល្អ ប្រហែលមិនមានការអ្វីសំខាន់ទេ ថេហ្យុង ក៏បើកទ្វារចូលតែម្តង ប៉ុន្តែសម្លេងអ្នកខាងក្នុងថ្ងួចថ្ងូរក៏បានបន្លឺដល់ត្រចៀករបស់គេ ។

បំបាក់ស្នេហ៍ ព្រាននារី (Season2) Complete Where stories live. Discover now